ក្នុងជីវិតរៀបការ អ្នកណាក៏ប្រាថ្នាចង់មានក្ដីសុខ សុភមង្គល អាចប្រើជីវិតគូបន្តទៅមុខដោយភាពកក់ក្ដៅ។ តាមពិតស្នេហា គឺជារឿងមួយដែលនឹងត្រូវចូលមកក្នុងជីវិតរបស់យើង។ រៀបការហើយមានសេចក្ដីសុខ សុភមង្គល បានជួបមនុស្សល្អ ជាសំណាងមួយ ដែលអាចឱ្យយើងកាន់ដៃគ្នាដើរលើជីវិតមួយនេះបន្តទៅមុខ។
ប៉ុន្តែប្រសិនបើរៀបការហើយ គ្មានសេចក្ដីសុខ គ្មានភាពរីករាយ មិនមានរឿងល្អផងនោះ នោះវិធីតែមួយគត់ដែលត្រូវធ្វើគឺ លែងលះ វាជាវិធីដ៏ប្រសើរ។
គ្មាននរណាម្នាក់ចង់ដើរដល់វិថីលែងលះនេះហើយ ហើយមនុស្សជាច្រើនក៏ខ្លាចរអានឹងការលែងលះនេះដែរ ព្រោះធម្មតា ទម្រាំតែអាចរៀបការ សាងគ្រួសារមួយជាមួយគ្នា វាមិនមែនជារឿងដែលងាយនោះឡើយ ដូច្នេះហើយ ប្រសិនបើមានការលែងលះបានកើតឡើង ម្នាក់ៗគឺប្រផបដូចជាជិះលើខ្នងខ្លាអ៊ីចឹង ប្រាកដជាមិនហ៊ាននឹងបង្ហាញចេញមកក្រៅ ជាពិសេសគឺ ពិបាកក្នុងការប្រឈមមុខជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួន ខ្លាចអារម្មណ៍ខ្មាសអៀនជាខ្លាំង។
តែយ៉ាងណា ការលែងលះ ក៏ត្រូវតែកើតមាន ប្រសិនបើជីវិតគូរបស់អ្នកវាមិនល្អប្រសើរ កុំខ្លាច កុំបារម្ភអី សេចក្ដីសុខផ្លូវចិត្តវាសំខាន់ជាង ពាក្យចចាមរាមពីមនុស្សដែលនៅជុំវិញខ្លួន។ មនុស្សនិយាយដើមយើង មិនយូរទេគេប្រាកដជាលែងមានអីនិយាយហើយ ការឈឺចាប់របស់យើង ព្រោះតែបញ្ហានេះ ក៏មិនអាចយូរអង្វែងដែរ។
កុំបណ្ដោយឱ្យអារម្មណ៍ឈឺចាប់ ព្រោះតែអារម្មណ៍ភ័យខ្លាច ការរអា បើការរស់នៅគ្មានក្ដីសុខ បញ្ឈប់ឱ្យហើយ កុំឱ្យបន្តទៀតអី កុំទ្រាំរស់នៅជាមួយមនុស្សដែលមិនអាចផ្ដល់សុភមង្គលឱ្យយើងបាន កុំធ្វើឱ្យអារម្មណ៍ដើរចូលក្នុងផ្ទះ តែដូចដើរចូលក្នុងនរក។ ពេលខ្លះយើងខ្លាចរអា យើងបារម្ភ យើងព្រួយភ័យ តែដល់ពេលមួយមកដល់ ការលែងលះបានកំណត់ យើងនឹងដឹងថា ការពិតគឺវាទទេរណាស់។
ពេលខ្លះការលែងលះមិនឈឺចាប់ដូចអ្នកគិតទេ។ បើយើងមិនមែនជាមនុស្សម្នាក់ដែលបែកបាក់ ឬលែងលះគ្នា លុះត្រាតែយើងបានជួបមនុស្សដែលយើងស្រឡាញ់ពិតប្រាកដ។ ប៉ុន្តែបើម្នាក់នោះមិនស្រឡាញ់យើងទេ វាមិនខុសពីការអង្គុយចាំ និងស្រោចទឹកឱ្យដើមឈើដែលងាប់អ៊ីចឹង។
ក្រៅពីគ្មានសង្ឃឹមអ្នកត្រូវអង្គុយមើលគ្រោងឆ្អឹងរលួយ។ វាឈឺចាប់ណាស់ សេចក្ដីស្រឡាញ់ពេញលេញបំផុត គឺមនុស្សពីរនាក់ដែលស្រឡាញ់គ្នា។ បើមានមនុស្សតែម្នាក់គត់ដែលស្រលាញ់គ្នា ឬក៏អ្នកទាំងពីរដាច់ចិត្តស្រលាញ់ នោះជាដំណើរទៅមុខដ៏ប្រសើរបំផុត។
ការមានស្នេហា វាល្អប្រសិនបើយើងអាចរកបានមនុស្សដែលស្រឡាញ់យើងពិត តែបើគ្មានចិត្តចំពោះគ្នា មិនអាចផ្ដល់អ្វីដែលល្អៗឱ្យគ្នាទេ ក៏បែកគ្នាទៅ កុំនៅបន្តខ្ជះខ្ជាយពេលវេលាបន្ថែមទៀតអី កុំបណ្ដោយឱ្យពេលវេលាចំណាយទៅអស់ន័យ រហូតដល់ថ្ងៃយើងចាកចេញទាំងឈឺចាប់៕
អត្ថបទ ៖ อวยไส้แตกแหกไส้ฉีก / ប្រែសម្រួលបន្ថែមដោយ ៖ ភី អេក (ក្នុងស្រុក)