មនុស្សស្រីរឹងមាំប៉ុនណា ក៏ត្រូវការកម្លាំងចិត្តពីមនុស្សប្រុស មនុស្សប្រុសពូកែ ជោគជ័យយ៉ាងណា ក៏នៅត្រូវការការផ្ដល់គំនិតពីមនុស្សស្រី

ជាការពិត មនុស្សប្រុស និងមនុស្សស្រី គឺជាដៃគូជីវិតដ៏ល្អសម្រាប់គ្នា មិនថាអ្នកជាមនុស្សស្រីរឹងមាំ ឆ្លាត វាងវៃកម្រិតណានោះទេ ក៏អ្នកនៅតែត្រូវការកម្លាំងកាយ កម្លាំងចិត្ត និងការជួយជ្រោមជ្រែងពីមនុស្សប្រុសដែលជាដៃគូរបស់អ្នកដែរ។

ចំណែកមនុស្សប្រុសវិញ ទោះបីអ្នកមានកម្រិតការយល់ដឹងខ្ពស់ ជាមនុស្សឆ្លាត ពូកែ ឬមានជីវិតជោគជ័យកម្រិតណាក៏ដោយ ក៏អ្នកនៅតែត្រូវការការជួយជ្រោមជ្រែង ផ្ដល់គំនិត ជួយពិភាក្សា ពីមនុស្សស្រីដែលនៅក្បែរអ្នកដូចគ្នា ដូចពាក្យគេថា "សំណាបយោងដី ស្រីយោងបុរស" ពាក្យនេះមិនខុសនោះទេ។

130193746_1087311281709568_6350382863209190104_o

នៅពាក្យមួយឃ្លាទៀត ដែលសម្អាងថា ជីវិតប្ដីប្រពន្ធគឺត្រូវតែពឹងផ្អែកលើគ្នា "ប្រពន្ធជាទីប្រឹក្សាដ៏វិសេស ស្វាមីជាមគ្គុទេសដ៏ចំណាន" អ្វីៗគឺត្រូវចាប់ផ្ដើមពីការចាប់ដៃគ្នា ជួយគ្នាទៅវិញទៅមក ទើបអាចដឹកនាំជីវិតគ្រួសារឱ្យមានការរីកលូតលាស់ដុះដាលឡើង។

យ៉ាងណាមិញ មិនថាប្ដីពូកែយ៉ាងណា ប្រពន្ធរឹងមាំប៉ុនណាទេ ក៏អ្នកទាំងពីរនៅតែត្រូវការការជ្រោមជ្រែក លើកទឹកចិត្តផ្ដល់គំនិត និងការពិភាក្សាគ្នាទៅវិញទៅមក ជួបបញ្ហាក៏កាន់ដៃគ្នាប្រឈមមុខដោះស្រាយ មានរឿងសប្បាយក៏ចែកគ្នា មានទុក្ខលំបាក ក៏ជួយគ្នា នេះហើយជាចំណុចដែលប្ដីប្រពន្ធត្រូវតែផ្ដល់ឱ្យគ្នាទៅវិញទៅមក៕

130718518_1087311385042891_131693493576664825_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: