#មេរៀនជីវិតនៅក្នុងសង្គម ៖ នៅពេលដែលអ្នកយកស្រមោចខ្មៅ ១០០ និងស្រមោចក្រហម ១០០ ដាក់ក្នុងក្រឡមួយជាមួយគ្នា ជាធម្មតា គឺវាមិនមានអ្វីកើតឡើងឡើយ។
ប៉ុន្តែ ប្រសិនបើអ្នកអង្រួនក្រឡុកក្រឡនោះ នោះស្រមោចខ្មៅ និងស្រមោចក្រហម វានឹងចាប់ផ្ដើមខាំ សម្លាប់គ្នា ព្រោះស្រមោចក្រហមគិតថា ស្រមោចខ្មៅជាសត្រូវ រីឯស្រមោចខ្មៅ គិតថាស្រមោចក្រហមគឺជាសត្រូវ តែយ៉ាងណាមិញ សត្រូវពិតប្រាកដរបស់វា គឺជាមនុស្សទេដែលបង្កភាពរង្គោះរង្គើនោះឡើង មិនខុសទេ នៅក្នុងសង្គមមនុស្សយើងក៏ដូចគ្នាដែរ។
- បុរស ទល់នឹងស្ត្រី
- ឆ្វេង និងស្តាំ
- អ្នកមាន និងអ្នកក្រ
- ជំនឿ និងវិទ្យាសាស្ត្រ
- ការនិយាយដើមគេ និងពាក្យចចាមអារាម។ ល។
យ៉ាងណា មិនថាមានរឿងអ្វីឡើយ នៅពេលដែលមានបញ្ហាកើតឡើង បណ្ដាលឱ្យឈ្លោះគ្នា អ្នកត្រូវគិតពីហេតុផល ជាមួយនឹងដើមចមដែលបណ្ដាលឱ្យមានបញ្ហាជាមុនសិន កុំធ្វើឱ្យបញ្ហាឈ្លោះទាស់ ខាំគ្នាឯង ហើយឱ្យអ្នកបង្កបានសើចសប្បាយ រួចខ្លួននោះ!!!
#biztimes #Sadlife #Knongsrok
ប្រភព ៖ បរទេស