មនុស្សស្រីដែលមានចំណុចទាំង៥នេះ កុំសង្ឃឹមថានឹងមានអ្នកណា អាចទ្រាំនឹងចរិតអ្នកបានឱ្យសោះ!

កុំថាតែមនុស្សស្រី ដែលមានជម្រើស តែងតែគិត និងជ្រើសដៃគូខ្លាំង សូម្បីតែមនុស្សប្រុស ក៏គេជ្រើសណាស់ដែរ មិនមែនមែនឱ្យតែឃើញស្អាត ឡូយ មុខទាកើទាញ សុទ្ធតែអាចយកចិត្តមនុស្សប្រុសបាននោះឡើយ។

យ៉ាងណាមិញ មនុស្សស្រីបើអ្នកមាន៥ចំណុចនេះជាទម្លាប់ហើយនោះ កុំសង្ឃឹមថានឹងមានអ្នកចង់ច្បាស់លាស់ ឬអាចទ្រាំជាមួយអ្នកបានឱ្យសោះ បើមិនចង់នៅម្នាក់ឯងមួយជីវិតទេ គួរតែកែប្រែនូវទម្លាប់មិនល្អនេះចោលទៅ។

១. ចូលចិត្តបង្ខំ

2affb1b6f5e8de90560ca0191a1458b6

ស្ត្រីដែលចូលចិត្តបង្ខំមនុស្សផ្សេងទៀត វាជាប្រភេទស្ត្រីទីមួយដែលបុរសចង់ចាកចេញពីគេ។ នោះក៏ព្រោះតែនាងធ្វើឱ្យគាត់បាត់បង់ទំនុកចិត្តលើខ្លួនឯង។ ទោះបីជាអ្នកធ្វើអ្វីគ្រប់យ៉ាងដោយក្តីស្រឡាញ់ ប៉ុន្តែការបង្ខំវាបានធ្វើឱ្យគាត់ផ្លាស់ប្តូរខ្លួនឯងទាក់ទងនឹងការស្លៀកពាក់ ទម្លាប់ដែលគាត់ចូលចិត្ត សូម្បីតែការញុំាក៏ដោយ បើអ្នកចេះតែបង្ខំឱ្យគាត់ផ្លាស់ប្ដូរនេះ ផ្លាស់ប្ដូរនោះ គាត់ប្រាកដជាធុញទ្រាន់នឹងអ្នកខ្លាំង។

២. ស្ត្រីដែលមានគំនិតអាក្រក់

320d3f908b67505f5e968f6b3fb3c0cd

ស្ត្រីដែលមានគំនិតមិនល្អ វាអាចត្រូវបានគេចាត់ទុកថាជាស្ត្រីដែលបុរសមិនចង់ក្លាយជាដៃគូជីវិតនោះឡើយ។ ពួកគេតែងតែស្វែងរកកំហុសរបស់អ្នកដទៃ ដើម្បីធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ គាត់ក៏បានធ្វើឱ្យភាពទន់ខ្សោយរបស់គាត់កាន់តែវឹកវរ។ សម្រាប់មនុស្សដែលមានទម្លាប់បែបនេះប្រាកដជាគ្មាននរណាម្នាក់ចង់រៀបការជាមួយទេ។

៣. ឈ្លក់វង្វេងនឹងខ្លួនឯងជ្រុល

4922f5b4b52ff8d2931d2a6bdbc8fdf6

ស្ត្រីខ្លះមានទំនុកចិត្តលើសម្រស់ និងភាពទាក់ទាញរបស់ពួកគេ។ ប៉ុន្តែទំនុកចិត្តប្រែក្លាយទៅជាការឈ្លក់វង្វេង ធ្វើនូវរឿងដើម្បីតែទាក់អ្នកដទៃ។ ដូច្នេះ មនុស្សស្រីប្រភេទនេះ មនុស្សប្រុសខ្លាចណាស់ ព្រោះមិនមែនទាក់ទាញបានត្រឹមតែគេម្នាក់នោះទេ ទម្លាប់នេះ ក៏អាចធ្វើឱ្យមនុស្សស្រីក្បត់គេបានយ៉ាងងាយផងដែរ។

៤. ស្ត្រីមានចិត្តប្រចណ្ឌជ្រុល

439880895ab24829de3190651adbfcd0

ការប្រចណ្ឌគឺជាអ្វីដែលស្ត្រីគ្រប់រូបមាន។ ការប្រចណ្ឌបន្តិចបន្តួចអាចធ្វើឱ្យទំនាក់ទំនងកាន់តែផ្អែមល្ហែម។ បុរសនឹងមានមោទកភាពចំពោះខ្លួនឯង។ តែបើពេលណាការប្រចណ្ឌខ្លាំងពេកដែលសង្សារមិនអាចមានមិត្តភក្តិស្រីៗបាន ពេលខ្លះមិត្តសូម្បីតែមិត្តភក្តិប្រុសៗក៏មិនឱ្យរាប់អានដែរនោះ វានឹងធ្វើឱ្យមនុស្សប្រុសជាដៃគូមានអារម្មណ៍បាត់បង់សេរីភាព គ្មានមនុស្សប្រុសណា ចង់មានជីវិតគូបែបហ្នឹងនោះឡើយ។

៥. តាមស្អិតមិនព្រមលែង

B000ca7658a418cd1806cee75d4f5405

សម្រាប់នារីបែបនេះនាងនឹងនៅជាប់ជាមួយមិត្តប្រុសជានិច្ច។ នៅដំណាក់កាលដំបូងនៃការណាត់ជួបគ្នា ក្មេងប្រុសអាចដឹងគុណចំពោះសេចក្តីស្នេហារបស់ពួកគេ ដែលនៅក្បែរនេះ ប៉ុន្តែការនៅជាប់គ្នាគ្រប់ពេលនឹងធ្វើឱ្យពួកគេកាន់តែរំខាន។ យកល្អគួរតែទុកចម្ងាយខ្លះ។ ហើយឱ្យអ្នកជាទីស្រឡាញ់ធ្វើអ្វីដែលពួកគេចង់ធ្វើ៕

ប្រភព ៖ sanook / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)