ជារឿងមួយដ៏រំភើបអស្ចារ្យមួយ សម្រាប់គូស្នេហ៍ជនជាតិថៃមួយគូ ដែលស្រលាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំ និងមានទ្រព្យសម្បត្តិសមរម្យអាចទិញផ្ទះរស់នៅធំស្កឹមស្កៃបាន តែបែរជានាំគ្នារៀបចំផ្ទះចាស់មួយដែលមានអាយុ៣០ឆ្នាំ កែច្នៃជាផ្ទះទំនើបស្រស់ស្អាតគួរឱ្យចង់រស់នៅទៅវិញ។
នាង Pear Junglin និងលោក Nont Taechahasadin គឺជាគូស្នេហ៍មួយគូដែលបានស្រលាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយក៏ជាម្ចាស់អគារចំណាស់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ មួយនេះផងដែរ ដោយផ្ទះនេះគឺជាផ្ទះរបស់ប៉ាលោក Nont Taechahasadin បន្សល់ទុកឱ្យលោក ដែលបានទិញអស់រយៈពេល៣០ឆ្នាំមកហើយ ហើយក៏មិនធ្លាប់តុបតែងកែច្នៃអ្វីទាំងអស់រហូតដល់ពេលនេះ។
ដោយសារតែចង់រម្លឹកអនុស្សាវរីយ៍នៃផ្ទះចាស់ផងនោះ លោក Nont Taechahasadin ដែលជាស្ថាបត្យករស្រាប់ និងមិត្តស្រីបានរួមគ្នាកែច្នៃផ្ទះនេះដោយខ្លួនឯង ទាំងការគូរប្លង់ ដេគ័រគ្រប់យ៉ាង រួមទាំងបន្ទប់ទទួលភ្ញៀវ បន្ទប់គេង បន្ទប់ទឹក ចង្ក្រានបាយ ឱ្យក្លាយជាផ្ទះទំនើបស្រស់ស្អាតអស្ចារ្យ ដោយការតុបតែកែប្រែផ្ទះឡើងវិញមួយនេះត្រូវចំណាយពេលកែច្នៃរយៈពេល ៨ខែ និងចំណាយទឹកប្រាកចំនួន $US68,000 ឯណោះ។
គួរឱ្យដឹងផងដែរថា ការកែច្នៃផ្ទះចាស់ឱ្យមានរូបរាងប្លែកថ្មីស្នាដៃ គូស្នេហ៍ នាង Pear Junglin និងលោក Nont Taechahasadin មានភាពល្បីល្បាញខ្លាំងមែនទែន ថែមទាំងជារបស់តំណាងឱ្យក្តីស្រលាញ់ ការតស៊ូជាមួយគ្នា រីករាយជាមួយគ្នា ក្នុងជីវិតស្នេហា១៣ឆ្នាំពោរពេញដោយប្រវត្តិស្នេហ៌ដ៏ជូរចត់ និង សុភមង្គលពិត៕