ជឿទៅថា ទោះក្រ ឬក៏មានក៏ដោយ ឱ្យតែយើងអាចរកបានដៃគូជីវិតដ៏ល្អម្នាក់ យើងនឹងមិនក្រលំបាកវេទនាទេទៅថ្ងៃមុខ

រឿងដៃគូជីវិត ពិតជាសំខាន់ណាស់ បើយើងជ្រើសមនុស្សខុស ស្ថានភាពជីវិតរបស់យើងនឹងត្រូវធ្លាក់ដុនដាបទៅតាមហ្នឹង តែបើយើងជ្រើសបានមនុស្សល្អ ត្រឹមត្រូវ ជីវិតយើងក៏នឹងរុងរឿង ស្រស់បំព្រងតទៅថ្ងៃមុខ ទោះយើងចាប់ផ្ដើមជីវិតគូដោយការលំបាក ឬក្រខ្សត់យ៉ាងណាក៏ដោយ ឱ្យតែអាចរកបានមនុស្សល្អម្នាក់មករួមដំណើរជីវិតជាមួយ ជឿទៅថា យើងនឹងមានបាន ល្អប្រសើរបំផុត។

128741040_3565167430240521_332314269052902628_n

អ៊ីចឹងបានគេថា ជ្រើសដៃគូខុស ដូចធ្លាក់នរកទាំងរស់មិនខុសឡើយ ទោះម្នាក់នោះជាមនុស្សស្អាត សង្ហា ឬជាកូនអ្នកមានទ្រព្យ មុខមាត់ ស្ដុកស្ដម្ភប៉ុនណាក៏ដោយ តែបើគេជាមនុស្សមិនល្អ មិនមានកំនើតទោហើយនោះ ទោះកេរ្តិ័អាកររបស់ឪពុកម្ដាយសល់ច្រើនកម្រិតណា ក៏អាចរលត់រលាយបានដែរ។

129054963_3565167583573839_4141562376490342695_n

ប៉ុន្តែ ប្រសិនបើយើងអាចជ្រើសបានមនុស្សល្អពិតប្រាកដម្នាក់ ជាមនុស្សមានគំនិត មានកំណើត ចេះរក ចេះសន្សំទុកដាក់ ចរិតមារយាទល្អប្រសើរ មករួមដំណើរ ជាដៃគូជីវិត ពិតជាជាមានការរីកចម្រើន មានបាន មានមុខមានមាត់ មានទ្រព្យបបូរ បើទោះជាម្នាក់នោះ កើតពីត្រកូលអ្នកស្រែ ឬអ្នកទន្លេ ជាកូនអ្នកក្រីក្រ លំបាកតោកយ៉ាងប៉ុនណាក៏មិនមែនជាបញ្ហានោះដែរ សំខាន់ឱ្យតែគេជាមនុស្សល្អពិតប្រាកដ អាចឱ្យយើងផ្ញើជិវិតជាមួយបាន កុំខ្លាចថានឹងក្ររហាម លំបាកឱ្យសោះ។

129514512_3565167336907197_905717125914488299_n

ដូចពាក្យចាស់តែងពោលថា មនុស្សមានគំនិត ទើបមានកំណើត តែបើគំនិតមិនកើត កំណើតក៏គ្មានដែរ វាជារឿងពិត ដូចដែលថាអ៊ីចឹង មិនថាក្រប៉ុនណា អតីតកាលបែបណាទេ សំខាន់ឱ្យតែគេជាមនុស្សមានគំនិត មានកំណើត ចេះចង់មានចង់បាន ចេះអត់ធ្មត់ តស៊ូ ព្យាយាម ប្រឹងប្រែង មិនខ្ជិលច្រអូស មិនចាំព្រេងសំណាង ឬពឹងទ្រព្យម៉ែឪ យកទៅមិនខុសទេ គេជាដៃគូជីវិតដ៏ល្អហើយ តទៅថ្ងៃក្រោយ នឹងមិនលំបាក វេទនា ឬរហេមរហាមនោះឡើយ៕

129660181_869427473598670_4670504910900301898_o

130027958_3565167413573856_2700778288394386361_n

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ