សម្រាប់អ្នកដែលស្រលាញ់ផ្កា ពិតជាចង់ឃើញទិដ្ឋភាពសួនផ្កា និងកន្លែងដែលមានតុបតែងរបៀបផ្កាៗ ដែលមានភាពស្រស់ស្រាយជាមិនខាន ដូច្នេះ Baan rai i arun (บ้านไร่ ไออรุณ) មិនធ្វើឱ្យលោកអ្នកខកបំណងនោះទេ។
Baan rai i arun (บ้านไร่ ไออรุณ)គឺជាហាងកាហ្វេ និងភោជនីយដ្ឋាន ដែលបើកបម្រើចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាចមានអាហារឆ្ងាញ់ៗទទួលទានជាច្រើនដូចជា អាហារថៃ អាហារសម្រន់ អាហារបែបចិន អាហារក្នុងតំបន់ រួមទាំងភេសជ្ជៈជាច្រើនមុខទៀតសុទ្ធតែឆ្ងាញ់ៗជាប់ចិត្តដែលមានការរៀបចំតុបតែងលម្អដោយផ្កាមើលទៅគួរឱ្យចង់ទទួលទាន ដែលអាចជ្រើសរើសទទួលនៅក្នុងហាងក៏បាន ឬអាចទទួលទាននៅខាងក្រៅជាមួយបរិយាកាសបែបធម្មជាតិក៏បាន។
ក្រៅពីអាចទទួលទានអាហារឆ្ងាញ់ៗ ជាមួយនឹងបរិយាកាសស្រស់ស្រាយភ្ញៀវទេសចរណ៍ក៏អាចដើរកម្សាន្តថតរូបលេងបានតាមចិត្តដែលមានទាំងសួនផ្កា ទឹកជ្រោះ និងកន្លែងបែបធម្មជាតិជាតិច្រើនកន្លែងទៀត ពិសេសក៏មានហាងលក់អនុស្សាវរីយ៍ដែលធ្វើចេញស្នាដៃប្រជាជនក្នុងស្រុកផងដែរ។
ហាងកាហ្វេ និងអាហាររដ្ឋាននេះ នឹងត្រូវបិទទទួលភ្ញៀវនៅម៉ោង៥ល្ងាច ដើម្បីរៀបចំអាហារ និងកន្លែងទទួលទានបែបធម្មជាតិសម្រាប់បណ្តាភ្ញៀវដែលជ្រើសរើសស្នាក់នៅទីនេះទៀតផង។
គួរឱ្យដឹងផងដែរថា បានអរុណ ឬផ្ទះអរុណ Baan rai i arun (บ้านไร่ ไออรุณ) មានទីតាំងស្ថិតនៅ ភូមិបាងប៊្រុឡាង ស្រុកកះពើ ខេត្តរ៉ាក់ណង ឆ្ងាយពីផ្លូវផេចកាសេម ផ្លូវគោក រ៉ាក់ណង-ផាំងង៉ា-ភូកេត ចូលមកផ្លូវលំប្រហែល 3គីឡូម៉ែត្រ ឬស្វែងរកមើលផែនទី ផ្ទះចំការអៃអរុណ(บ้านไร่ไออรุณ) ក្នុងGoogle Map ក៏បាន។ អាចចូលទៅមកកាន់ហ្វេសប៊ុកផេកផ្ទាល់ บ้านไร่ ไออรุณ baan rai i arun ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ +66 96 938 2981 ៕
អត្ថបទ៖ក្នុងស្រុក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក