វាសនាចារលើចរិត ចរិតបែបណាវាសនាបែបនោះ! តាំងពីផ្ទះ១ខែ១២ដុល្លារ ពេលនេះនៅផ្ទះ៤លានដុល្លារ ជិះឡាន១០ម៉ឺន ប្រវត្តិពិតជាអស្ចារ្យណាស់!

មនុស្សជោគជ័យភាគច្រើនកើតចេញពីការតស៊ូ និងស្ថានភាពលំបាក ដែលជាកម្លាំងចិត្តជម្នះឧបសគ្គនានាបាន។ ដោយក្រៅពីការតស៊ូនោះ ចរិតល្អ អត់ធ្មត់ និងស៊ូទ្រាំ ក៏អាចនាំឱ្យវាសនាប្រែប្រួលប្រសើរជាងមុនផងដែរ។

នៅក្នុងនោះថ្មីៗនេះមានម្ចាស់គណនីហ្វេសប៊ុកមួយរូបបានដាច់ចិត្តរៀបរាប់ពីជីវប្រវត្តិពិតរបស់ខ្លួនដែលមានភាពក្រលំបាកខ្លាំងកាលពី១២ឆ្នាំមុន ដែលភាពជោគជ័យនាពេលនេះគឺមកពីអត្តចរិតផ្ទាល់ខ្លួន។

130483145_4886683301404221_5156875223636139679_o

តាមរយៈគណនីហ្វេសប៊ុក ម៉ានិច្ច ម៉ៅ បានរៀបរាប់ឱ្យដឹងថា៖ « វាសនាចារលេីចរិត ចរិតបែបណាវាសនាបែបនោះ 🙏 12ឆ្នាំមុន ខ្ញុំជួលបន្ទប់គេនៅ15$/ខែ(បង្គន់រួម) ពេលភ្លៀងម្តងៗលិចទឹក ស្អុយលូ កណ្តុររត់ពេញបន្ទប់ ខ្ញុំដេីរពេលខ្លះមានលុយតិចតួចក៏ជិះម៉ូតូឌុបទៅធ្វេីការ ដោយសារខ្លួនខ្ញុំក្រនិងរូបរាងមិនស្អាតទៀតនោះក៏ត្រូវគេមេីលងាយ រេីសអេីង រិះគន់ និយាយដេីម សេីចចំអក គេមិនរាប់អាន.. ☹️😭

130452447_4886679988071219_3775899484427385381_n

តែថ្ងៃនេះខ្ញុំនៅផ្ទះតំលៃ4លានដុល្លារ ជិះឡាន BMWជាង10មុឺន...(សុំមិនរាប់បញ្ចូលទ្រព្យសម្បត្តិផ្សេងទៀត) មែនហេី្យអ្នកមានមិនអួត អ្នកអួតមិនមែនអ្នកមាន តែសុំអួតបន្តិចព្រោះមិនដែលមាន 😁 Status មួយនេះខ្ញុំសុំផ្ញេីនិងលេីកទឹកចិត្តដល់អ្នកកំពុងជួបផលវិបាក អ្នកកំពុងបាក់ទឹកចិត្ត សូមអ្នកកុំអស់សង្ឃឹម កុំបោះបង់ក្តីស្រមៃដរាបណាយេីងនៅមានដង្ហេីមអ្វីៗវាអាចនឹងប្រែប្រួល ព្រោះវាសនាមនុស្សមេីលមិនឃេីញឡេីយ 🙏

យយុិិោ

ហេី្យអ្នកខ្លះកុំមេីលងាយពេលឃេីញគេអន់ជាងខ្លួនយេីងមិនដឹងទេថាថ្ងៃក្រោយអ្នកដែរអ្នកមេីលងាយនោះគេនឹងឡេីងទ្រនំខ្ពស់ប៉ុន្នារឺខ្លួនឯងជាអ្នកមេីលងាយគេនេះនឹងធ្លាក់ខ្លួនដល់កំរិតណា 😌 បន្ទាប់ពីឪពុកម្តាយដែលជាអ្នកមានគុណមិនអាចកាត់ថ្លៃបាន ខ្ញុំនៅមានម្នាក់ទៀតដែលត្រូវអរគុណយ៉ាងខ្លាំងដែលជំរុញអោយខ្ញុំមានថ្ងៃនេះ មនុស្សម្នាក់នោះគឺខ្លួនឯង អរគុណខ្លួនឯងដែលមិនដេីរផ្លូវខុស អរគុណខ្លួនឯងដែលតែងតែរឹងមាំមិនរាថយ អរគុណខ្លួនឯងដែលតែងតែលេីកទឹកចិត្ត គាំទ្រនិងអប់រំខ្លួនឯងជានិច្ច អរគុណខ្លួនឯងដែលតែងតែធ្វេីអំពេីល្អនិងមិនដែលបោកប្រាស់លួចយាយីនិទ្ទាអ្នកណា អរគុណខ្លួនឯងដែលមិនដែលនាំទុក្ខនាំបញ្ហាអោយម៉ែឪបងប្អូនពិបាក និងអរគុណខ្លួនឯងខ្លាំងមែនទែនដែលជ្រេីសរេីសយកស្វាមីដ៏សែនល្អ ❤️️»។

130572993_4886681574737727_3425896054178289543_o

130516161_4886681841404367_4357184525979221746_o

នេះពិតជាប្រវត្តិដ៏សែនក្តុកក្តួលខ្លាំងមែន ដែលអាចយកជាគំរូតាម៕

130474432_4886680378071180_2641309013559285450_n

130277187_4886682514737633_4061753375072691592_o