ដោយសារតែព្រឹត្តិការណ៍ ២៨វិច្ឆិកា មានអ្នកផ្ទូកវីរុសកូវីត១៩ បានទៅផ្សារទំនើបអេអន១ នោះ បានធ្វើឱ្យផ្សារទំនើបនេះបានបិទាំទ្វារប្រមាណជា ២ថ្ងៃ ហើយបើកដំណើរការនៅថ្ងៃទី ២ ធ្នូរវិញ តែសម្រាប់បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវទៅធ្វើតេស្តរកកូវីត១៩ ប្រមាណជា៦០០០នាក់ តែអវិជ្ជមានទាំងអស់។
សម្រាប់ថ្ងៃទី ៨ ខែធ្នូ នេះ គឺជាការធ្វើតេស្តលើកទី២ នៅក្នុងរកជំងឺកូវីត១៩ ដែលត្រូវធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។ នៅក្នុងនោះព្រោះតែទឹកចិត្តក្នុងនាមជាខ្មែរដូចគ្នា ហាងភីហ្សាល្បីគឺ ដូមីណូភីហ្សា បានចេញយុទ្ធនាការ ធញវើភីហ្សាដល់ទៅជាង ១០០០ដុំចែកជូនក្រុមគ្រូពេទ្យ រួមទាំងបងៗកងកម្លាំងមានសម្ថកិច្ចជាអាហារពេលព្រឹក ដែលជាទង្វើគួរឱ្យសរសើរខ្លាំងមែនទែន។
នេះបើយោងតាមរយៈគណនីហ្វេសប៊ុក Domino Pizza បានបង្ហោះឱ្យដឹងថា៖ «នៅវេលាម៉ោង 2:40 នាទី ទៀបភ្លឺថ្ងៃទី8 ខែធ្នូ កងទ័ពអាវខៀវរបស់ដូមីណូភីហ្សា កំពុងតែមមារញឹកធ្វើភីហ្សាចំនួន 1,500 ដើម្បីធ្វើជាអាហារពេលព្រឹកលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ រួមទាំងបងៗកងកម្លាំងមានសម្ថកិច្ច ដែលត្រៀមនឹងទទួលពិនិត្យបងប្អូនជាង6,000នាក់ ដែលត្រូវមកធ្វើតេស្តិ៍លើកទី2 នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
ជូនពរបងប្អូនទាំងអស់អវិជ្ជមានក្នុងការធ្វើតេស្តិ៍នេះ 🙏🙏🙏
សូមរងចាំតាមដានបន្តទៀត 😇
#DominosPizzaKH #ដូមីណូភីហ្សា #ប្រយុទ្ធប្រឆាំងកូវីដ19 #StayHomeStaySafe»»!។
នេះពិតជាទឹកចិត្តដ៏ប្រពៃមែន៕