ស្ត្រីឆ្លាតវៃម្នាក់ គឺត្រូវតែចេះពឹងផ្អែកលើខ្លួនឯង មិនមែនរំពឹងតែលើឪពុកម្ដាយ ឬឱ្យប្ដីរកចិញ្ចឹមតែម្ខាងនោះឡើយ។
ក្នុងនាមជាស្ត្រីម្នាក់ ទោះបីជីវិតអ្នកមានសំណាងបានប្ដីអ្នកមាន ក្លាយជាកូនប្រសារក្នុងត្រកូលអភិជនយ៉ាងណាក៏ដោយ តែតម្លៃរបស់អ្នក គឺស្ថិតនៅលើខ្លួនរបស់អ្នក អ្នកត្រូវតែមានការងារ មានមុខរបរ ដែលអាចរកចំណុលបានដោយខ្លួនឯង ព្រោះអ្នកមិនអាចដឹងទេថា ប្ដីរបស់អ្នកអាចចិត្តល្អនឹងអ្នកបានដល់ដំណាក់កាលមួយណា? ព្រោះមានមនុស្សប្រុសខ្លះ គាត់ល្អនឹងអ្នកតែពេលគាត់សប្បាយចិត្តប៉ុណ្ណោះ តែពេលដែលគាត់ស្មុគស្មាញចាក់ស្រែះ ជាពិសេសគឺ រឿងលុយកាក់ គាត់ប្រាកដជាមួម៉ៅដាក់អ្នក ហើយអាចនឹងដៀលអ្នកថែមទៀតផង។
ម្យ៉ាងទៀត ប្រសិនបើថ្ងៃណាមួយ ប្ដីរបស់អ្នកស្រាប់តែកើតគំនិតក្បត់ចិត្តអ្នក ឬទៅចិញ្ចឹមស្រីក្រៅ នោះប្រាក់សម្រាប់អ្នកក៏ត្រូវកាត់បន្ថយ ឬជាអកុសលដល់ថ្នាក់ត្រូវលែងលះ នោះបន្ទុកទាំងអស់គឺធ្លាក់លើអ្នកជាអ្នករ៉ាប់រងជាទម្ងន់ ជាពិសេសគឺ ការចិញ្ចឹមបីបាច់ថែរក្សាកូននេះឯង។
#ស្ត្រីដែលមានសុភមង្គលបំផុតគឺត្រូវចេះគ្រប់គ្រងជីវិតផ្ទាល់ខ្លួន
១. ក្នុងនាមជាស្ត្រី អ្នកមិនតែងតែមើលទៅអតីតកាលទេ។ រស់នៅបានល្អក្នុងពេលបច្ចុប្បន្នព្រោះវាកំណត់អនាគតរបស់អ្នក។
២. ស្ត្រីឆ្លាតវៃ ដែលមិនដែលពឹងផ្អែកលើបុរស។ ពួកគេមានកម្លាំង និងភាពវៃឆ្លាតក្នុងការរកប្រាក់ដើម្បីទ្រទ្រង់ជីវិតផ្ទាល់ខ្លួន។ មិនថាមានអ្វីកើតឡើងក៏ដោយ ពួកគេតែងតែឆ្លងកាត់ខិតខំដោយខ្លួនឯង ហើយមិនត្រូវការនរណាម្នាក់ឡើយ។
៣. មិនចាំបាច់មានភាពប៉ិនប្រសព្វ ឬពូកែពេកទេ គ្រាន់តែធ្វើជាមនុស្សពូកែ និងចេះធ្វើអាកប្បកិរិយា ស្ត្រីទាំងនេះនឹងទទួលបានការគោរពពីបុរស។
៤. ក្នុងនាមជាស្ត្រី ត្រូវមានគុណវិបត្តិជាងបុរស ព្រោះគុណវិបត្តិនោះ នឹងជួយឱ្យអ្នករឹងមាំរឹងមាំ និងងើបឡើង៕
ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)