ថ្វីបើបុរសចូលចិត្តមនុស្សស្រីស្រស់ស្អាត ប៉ុន្តែមិនប្រាកដថា គាត់នឹងរៀបការជាមួយមនុស្សស្រីស្រស់ស្អាតទេ... ចុងក្រោយ មនុស្សស្រីដែលបុរសចង់យកគឺជាស្ត្រីសមស្របដើម្បីធ្វើជាប្រពន្ធ។
ថ្វីបើស្ត្រីចូលចិត្តលុយ ប៉ុន្តែមិនប្រាកដថា នាងនឹងជ្រើសរើសបុរសដែលមានជាងគេនោះទេ ... ចុងក្រោយ មនុស្សដែលគាត់ចង់រៀបការជាមួយគឺ មនុស្សដែលធ្វើល្អបំផុតចំពោះគាត់។
ដូច្នេះហើយ មនុស្សយើងក្នុងគោលបំណងនៃអាពាហ៍ពិពាហ៍ គឺមិនមែនមាន ឬក្រ ស្អាត ឬមិនស្អាតនោះទេ ប៉ុន្តែវាគឺជាការទទួលខុសត្រូវ និងកិរិយាមារយាទរបស់មនុស្ស។
ដូច្នេះហើយ ស្ត្រីមានចិត្តស្មោះត្រង់ សុភាពរាបសារ គឺជាស្រីស្អាតបំផុត បុរសដែលមានការទទួលខុសត្រូវខ្ពស់ គឺជាបុរសដែលមានជាងគេបំផុត។
ទីបំផុតនៃការជ្រើសរើសក្នុងជីវិតគូស្រករ គឺមនុស្សជ្រើសរើសដើម្បីសាងអនាគតដ៏ល្អជាមួយគ្នា មិនមែនដើម្បូីតែរូបសម្រស់ស្រស់ស្អាត ឬព្រោះតែទ្រព្យសម្បត្តិខាងក្រៅនោះឡើយ៕
Credit ៖ Vivi Do ( Owner Business Women & Brand Name’s An Cha Taiwan Milk Tea )