ការរៀបការ គឺជារឿងសំខាន់ណាស់សម្រាប់មនុស្សស្រី តែមនុស្សដែលនាងត្រូវជ្រើសរើសយកមកធ្វើជាដៃគូជីវិត គឺរឹតតែសំខាន់ ដែលនាងត្រូវតែគិតឱ្យបានដិតដល់ មុននឹងសម្រេចចិត្ត។
ជាការពិតណាស់ សំណួរសួរថា តើមនុស្សស្រីគួរជ្រើសយកមនុស្សបែបណា ដើម្បីរៀបការ ទើបជីវិតនាងអាចមានក្ដីសុខ និងសុភមង្គល?
១. ការនៅក្បែរមនុស្សដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ
បុរសម្នាក់អាចខ្វះរូបសម្បត្តិ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ នៅពេលដែលអ្នកនៅជាមួយគាត់ អ្នកមានអារម្មណ៍សុខស្រួល និងមានអារម្មណ៍ដូចជាខ្លួនឯងដែរឬទេ? តើអ្នកមានអារម្មណ៍កក់ក្ដៅ រស់នៅមានក្ដីសុខដែរទេ? ទោះបីជាមានពេលខ្លះដែលអ្នកមិននិយាយអ្វីក៏ដោយ តែវាក៏ជាការធ្វើតេស្តមួយដែរ។ នោះគឺ ពេលដែលអ្នកស្ងៀមស្ងាត់ តើគាត់នឹងបង្ហាញអាកប្បកិរិយា ទង្វើយកចិត្តទុកដាក់ចំពោះអ្នកកម្រិតណា?
ទំនាក់ទំនងរវាងមនុស្សពីរនាក់ ពិតជាសាមញ្ញណាស់។ បើយើងចូលចិត្តគ្នា ក៏នៅជាមួយគ្នាទៅ យើងផ្តល់ពេលវេលាឱ្យគ្នានៅពេលយើងនឿយហត់ គ្មាននរណាម្នាក់ស្ទាក់ស្ទើរឡើយ។ ពីព្រោះចម្ងាយនឹងបង្កឱ្យគំនិតបង្កើតការគោរព។ ដោយសារតែការយោគយល់គ្នាទៅវិញទៅមក អ្នកទាំងពីរនឹងមានអារម្មណ៍ថា កក់ក្ដៅ និងមានសុវត្ថិភាព។
ជីវិតមនុស្សគឺខ្លីណាស់ ការនៅជាមួយមនុស្សដែលយើងមានអារម្មណ៍ថាមានក្ដីសុខ សប្បាយចិត្ត ពិតជាមានអត្ថន័យណាស់។
២. តើស្ត្រីគួរជ្រើសរើសអ្នកដែលនាងស្រឡាញ់ ឬអ្នកដែលស្រឡាញ់នាង?
នេះគឺជាសំណួររៀងចាស់កម្រិលបន្តិចមែន ប៉ុន្តែនៅតែគ្មាននរណាម្នាក់អាចផ្តល់ចម្លើយពិតប្រាកដបានទេ។ ជ្រើសរើសអ្នកដែលស្រឡាញ់អ្នក អ្នកនឹងត្រូវបានគេកោតសរសើរ។ ជ្រើសរើសមនុស្សដែលអ្នកស្រឡាញ់អ្នកនឹងសប្បាយចិត្ត។ ប៉ុន្តែអ្វីក៏ដោយដែលអ្នកជ្រើសរើស ចូរនៅជាមួយនរណាម្នាក់ដែលអាចធ្វើឱ្យអ្នកញញឹម គេតែងតែនៅក្បែរអ្នកដើម្បីធ្វើឱ្យ មិនដែលធ្វើឱ្យអ្នកស្រក់ទឹកភ្នែក ស្រឡាញ់អ្នកជាអ្នកដោយគ្មានលក្ខខណ្ឌ។
យ៉ាងណាមិញ សុភមង្គលពិតមិនមែននិយាយអំពីការជ្រើសរើសអ្នកណានៅជាមួយនរណានោះទេ ប៉ុន្តែការនៅជាមួយនរណាម្នាក់ដែលផ្តល់ឱ្យអ្នកនូវអារម្មណ៍សុវត្ថិភាព ត្រូវបានគេស្រឡាញ់ ហើយថែមទាំងផ្តល់សេចក្តីស្រឡាញ់ដល់អ្នកថែមទៀតផង។ ដោយជ្រើសរើសមនុស្សដែលអ្នកស្រឡាញ់ ឬជ្រើសរើសអ្នកដែលស្រឡាញ់អ្នក? មិនថាអ្នកជ្រើសរើសបែបណាក៏ដោយ សំខាន់ជ្រើសរើសដោយចិត្ត និងបេះដូងខ្លួនឯង សំខាន់អាចឱ្យខ្លួនឯងរីករាយសប្បាយចិត្ត៕
ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)