ស្រីៗដែលឃើញទង្វើទាំងនេះរបស់ដៃគូ ប្រយ័ត្នសប្បាយអរភ្លេចគិត នាំឱ្យខកចិត្តទៅ!

មានមនុស្សស្រីជាច្រើន​ តែងតែព្យាយាមទាមទារឱ្យដៃគូ ឬស្វាមី បង្ហាញទង្វើមួយចំនួនដើម្បីឱ្យមើលទៅឃើញថា ដៃគូនោះពិតជាស្រឡាញ់នាងស្មោះ ស្មោះត្រង់ចំពោះនាង តែការពិត វាគ្រាន់តែជាទង្វើដែលធ្វើដោយបង្ខំព្រោះនាងជាអ្នកចង់បាន​ ឬគ្រាន់តែជាទង្វើដែលដៃគូរបស់អហនកសម្ដែងឱ្យអ្នកមើលទៅឃើញថាសម ដើម្បីលួងចិត្តអ្នកតែប៉ុណ្ណោះ។

128276646_1080519305722099_5788320133591943275_n

១. ស្រីៗ តែងតែសប្បាយអរ ពេលដែលសង្សារ ឬស្វាមី ឱ្យនាងកាន់កាប់លើគណនីហ្វេសប៊ុគរបស់គេ នាងគិតថា មកពីគេគ្មានរឿងលាក់បាំងទើបនាងមានសិទ្ធិបែបហ្នឹអ តែអ្នកដឹងទេថា សម្រាប់គណនីប្រើប្រាស់ក្នុងបណ្ដាញសម័យនេះ ចង់បង្កើតប៉ុន្មានក៏បានដែរ កុំសប្បាយអរ ដែលមាន Password Facebook IG Telegram គេនោះ។

រឿងដែលអ្នកគួរតែសប្បាយចិត្តគឺ ចាំពេលគេឱ្យ Password កុងធនាគារដាក់លុយរបស់គេ ឬគេបង្កើតកុងធនាគារដាក់ប្រើរួមជាមួយអ្នក អាហ្នឹងទើបជារឿងល្អ ទោះគេមិនស្រឡាញ់យើងក៏ហីទៅ សំខាន់យើងមានសិទ្ធិគ្រប់គ្រងលុយកាក់របស់គេ។

127184116_1076361256137904_6497439925953393566_n

២. កុំសប្បាយអរ ដែលគេទៅណាមកណា សូម្បីតែជួបជុំបងប្អូនក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិគេ គេនាំអ្នកទៅជាមួយនោះ ព្រោះជួនកាល គេគ្រាន់តែយកអ្នកទៅធ្វើជាខែល ឬនាំង ឬដើម្បីឱ្យអ្នកជួយធ្វើម្ហូបអាហារ រៀបចំការស៊ីផឹកសម្រាប់គេតែប៉ុណ្ណោះ ព្រោះគេជាប្រុសៗ រវល់ផឹក គ្មានពេលរៀបចំច្រើនទេ។

តែបើគេផ្ដល់សិទ្ធិសេរីភាពឱ្យអ្នក បើកសិទ្ធិឱ្យអ្នកទៅណាមកណាតាមចិត្ត ដោយភាពជឿជាក់ទុកចិត្ត មិនមានការខឹង ឬប្រចណ្ឌអ្នក បែបហ្នឹងទើបចាសំណាង ព្រោះមនុស្សដែលស្រឡាញ់អ្នកពិត គេមិនបិទសិទ្ធិសេរីភាពអ្នកទេ គឺគេឱ្យអ្នកធ្វើការសម្រេចចិត្តដោយខ្លួនឯង គេគោរពចំពោះអ្នក។

127619946_1077166942724002_8750935016704123344_n

៣. ត្រឹមគេនាំអ្នកទៅជួបម៉ាក់ប៉ា បងប្អូនគេ កុំសប្បាយអរពេក ជួនកាលយើងមិនមែនជាមនុស្សស្រីទីមួយ ដែលគេនាំទៅនោះឡើយ។ តែបើគេនាំម៉ាក់ប៉ា បងប្អូនគេមកជួបយើង មកសុំចូលចែចូវយើងដល់ម៉ាក់ប៉ាយើង អាហ្នឹងទើបពេញមុខពេញមាត់ មិនដឹងថាថ្ងៃមុខបែបណា តែការក្រាបក្បាលដល់កន្ទេល វាជាកិត្តិយរបស់មនុស្សស្រីហើយ។

128381309_1080519312388765_7456862710600182748_n

៤. កុំអាលរំភើបចិត្ត ដែលគេសួរនាំច្រើនចំពោះអ្នក ព្រោះពេលខ្លះ ការសួរនាំរបស់គេ វាមិនមែនសុទ្ធតែជាការបារម្ភយកចិត្តទុកដាក់ទេ តែវាជាការប្រចណ្ឌ សង្ស័យ មិនទុកចិត្តយើង ខ្លាចយើងទៅនេះទៅនោះ ទាក់ទងអ្នកណាទៅវិញទេ។

តែរឿងដែលគួរសប្បាយចិត្តគឺ គេតែងតែប្រាប់រឿងគ្រប់យ៉ាងរបស់គេឱ្យយើងបានដឹង មិនថាល្អ ឬអាក្រក់ យើងជាចំណែកសំខាន់នៅក្នុងជីវិតគេ ជាមនុស្សតែម្នាក់ដែលអាចដឹងពីគ្រប់បែបយ៉ាងរបស់គេ យើងជាផ្នែកមួយដែលគេទុកជាមនុស្សពិេសសបំផុតក្នុងជីវិតរបស់គេហើយ។

128568639_1080519325722097_8864748828063106786_n

៥. កុំសប្បាយនឹងការដែលគេមិនលាក់អតីតកាលរបស់គេ កុំរំភើបដែលគេតែងតែប្រាប់រឿងរបស់គេកាលពីមុនប្រាប់យើង តែយើងគួរតែសប្បាយចិត្ត បើគេនិយាយពីអនាគតមួយរបស់គេ ដែលបូករួមចំណែកយើងចូលទៅជាមួយ។ អ្វីដែលរឹតតែសំខាន់គឺ គេព្រមកែប្រែអតីតកាលមិនល្អ ដោយចាប់ផ្ដើមក្នុងពេលបច្ចុបប្បន្ន និងសាងអនាគតដ៏ប្រសើរជាមួយនឹងយើង។

128668372_859978484761982_6284340118307497458_n

៦. មិនបាច់ដេកដើរឈរអង្គុយញញឹមទេ ដែលគេតែងតែណែនាំយើងឱ្យពួកម៉ាកគេស្គាល់នោះ ព្រោះពួកម៉ាកគេ គេដឹងច្បាស់ និងច្រើនជាងយើងឆ្ងាយណាស់ ថាអាពួកម៉ាកគេហ្នឹងវាស្រឡាញ់អ្នកណាខ្លះកន្លងមក។ តែរឿងគួរសប្បាយគឺ គេតែងតែគោរពឱ្យតម្លៃ និងការពារយើងនៅចំពោះមុខមនុស្សជុំវិញ និងការពារយើងនៅចំពោះមុខពួកម៉ាកគេ មិនថានៅក្រោយខ្នងយើង ឬនៅពីមុខយើងនោះឡើយ។

129096192_1081318642308832_8070055524313557872_o

#មនុស្សស្រីត្រូវចាំណា !

- មនុស្សប្រុសដែលស្រឡាញ់យើងពិត គេនឹងបង្ហាញមុខគ្រប់ពេលដែលយើងមានបញ្ហា ទោះយើងដេញយ៉ាងណាក៏គេមិនទៅដែរ គឺគេមិនដែលទុកយើងឱ្យលំបាកតែម្នាក់ឯងឡើយ។

- មនុស្សប្រុសដែលឱ្យតម្លៃយើងពិត មិនមែនគ្រាន់តែនាំយើងទៅជួបក្រុមគ្រួសារ មិត្តភក្តិសាច់ញាតិតែប៉ុណ្ណឹងទេ តែជាមនុស្សដែលហ៊ាននាំម៉ាក់ប៉ាគេ មកចូលដល់ម៉ាក់ប៉ាយើង និងហ៊ានដឹកដៃយើងចូលរួមកម្មវិធីធំៗ ជួបជុំអ្នកមុខអ្នកការ វាជាកិត្តិយសបំផុត។

127983967_715756152691384_9184505352223073157_o

- មានសិទ្ធគ្រប់គ្រងលុយគេ មានសិទ្ធចូលរួមចំណែកចែកជាគំនិតពិភាក្សាជាមួយគេ ទើបជារឿងល្អ មិនមែនសប្បាយអរគ្រាន់តែបានគ្រប់គ្រងកម្មវិធីក្នុងបណ្ដាញសង្គមអត់ប្រយោជន៍នោះឡើយ។

- មនុស្សដែលស្រឡាញ់យើង គេមិនខ្លាចយើងទេ តែគេនឹងគោរពឱ្យតម្លៃយើងដោយចេញពីចិត្តពិតរបស់គេ៕

129119987_1081318625642167_7350948239381461586_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ