ឃើញហើយទំនងណាស់ ឪឡឹកលឿងបន្ទាយស្រី ​ផ្អែម ឆ្ងាញ់ ប្លែកអារម្មណ៍ ស្រស់ថ្មីពីធម្មជាតិ សមិទ្ធផលថ្មី របស់អភិបាលស្រុកវ័យក្មេងមានសមត្ថភាព

ស្រុកបន្ទាយស្រី ​ខេត្តសៀមរាប ​មួយរយៈកន្លងមក ​មានឈ្មោះបោះសម្លេងជាខ្លាំង នៅក្នុងការរៀបចំភូមិស្ថានស្អាតបាតជាភូមិគំរូ ​កន្លែងទេសចរណ៍កម្សាន្តអារម្មណ៍​ និងការកែច្នៃហេដ្ឋារចនាសម្ព័ន្ធគ្រប់ផ្នែកល្អគួរជាទីទាក់ចិត្ត ​តាមរយៈស្នាដៃគ្រប់គ្រងក្រោមឱវាទលោកអភិបាលស្រុកវ័យក្មេង ​ឯកឧត្តម ​ឃឹម ​ហ្វីណង់ ។

127185807_383496263072089_5366638018451279897_n

ហើយថ្មីៗនេះផងដែរ ​បន្ទាយស្រី បានចាប់ផ្តើមកែទម្រង់នៅក្នុងវិស័យកសិកម្មជាបន្តទៀត ​ដែលមានដើមឈើហូបផ្លែជាសមិទ្ធផលល្អឥតខ្ចោះជាបន្តបន្ទាប់ ​ដោយលទ្ធផលផ្លែឈើជាបន្តនោះគឺ ​ការដាំដំណាំឪឡឹកពណ៌លឿងតែម្តង។

128751141_387319952689720_2455588187928299698_o

128768822_387319972689718_5990815549945085209_o

129178769_387320336023015_5343303506458008573_o

តាមរយៈគណនីហ្វេសប៊ុកផេក​ឯកឧត្តម ​ឃឹម ​ហ្វីណង់ បានរៀបរាប់ពីសមិទ្ធផលថ្មីនេះថា​៖ «​​ ឪឡឹកលឿងបន្ទាយស្រី»៖ ផ្អែម ឆ្ងាញ់ ប្លែកអារម្មណ៍ ស្រស់ថ្មីពីធម្មជាតិ!

ក្រុមកសិករនៃគម្រោងកសិទេសចរណ៍សាកល្បងនៅក្នុងស្រុកបន្ទាយស្រី កំពុងតែប្រមូលផលពីការខិតខំប្រឹងប្រែងរបស់ខ្លួន បណ្តើរៗហើយ។ បើទោះជាទើបតែដាំបានក្នុងទំហំជាលក្ខណៈគ្រួសារនៅឡើយ ហើយនៅមានកត្តាបច្ចេកទេសខ្លះទៀតត្រូវកែលម្អបន្ថែម

ឪឡឹកទាំងអស់នេះទទួលបានការពេញចិត្ត និងចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកពិសា ព្រមទាំងបានឆ្លុះបញ្ចាំងពីសក្តានុពលដ៏ធំនៃការធ្វើកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី និងកាលានុវត្តភាពសម្រាប់អ្នកវិនិយោគផងដែរ។

ជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រែក្លាយកសិកម្មនៅក្នុងស្រុកបន្ទាយស្រីឱ្យទៅជាដែនដីកសិទេសចរណ៍ដ៏គួរឱ្យទាក់ទាញមួយ គម្រោងសាកល្បងមួយនេះស្ថិតនៅក្នុងចង្កោមនៃគំនិតផ្តួចផ្តើមជាច្រើនទៀតដែលរដ្ឋបាលស្រុកបានសហការជាមួយអង្គការដៃគូ និងអ្នកបច្ចេកទេសកសិកម្ម ដើម្បីតម្រង់ទិស និងផ្តល់ជំនួយគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកទីផ្សារ សំដៅធ្វើយ៉ាងណាឱ្យសហគមន៍កសិករនៅក្នុងស្រុកមានភាពជឿជាក់ និងអាចឈោងចាប់យកសក្តានុពលនៃការធ្វើកសិកម្មសម្រាប់បម្រើឱ្យវិស័យទេសចរណ៍បាន។

128538893_387320286023020_4386919887076985880_o

129348434_387320346023014_3279785808449576592_o

128344989_387320482689667_2788962047415233847_o

128548872_387320396023009_2704042152304650463_o

កសិទេសចរណ៍ពាក់ព័ន្ធនឹងការដាំកសិផលទាំងឡាយណាដែលមានភាពទាក់ទាញសម្រាប់អ្នកទេសចរ ដូចជាប្រភេទបន្លែ ផ្លែឈើ ឬការចិញ្ចឹមសត្វដែលមានភាពប្លែក ប្រចាំតំបន់ និងតាមបែបធម្មជាតិជាដើម។

ភាគច្រើនតែងលក់បានក្នុងតម្លៃថ្លៃ តែក៏តម្រូវឱ្យមានការចំណាយទុនខ្ពស់ជាងកសិកម្មប្រភេទដទៃទៀតផងដែរ ដែលជាហេតុទាមទារឱ្យមានការតម្រង់ទិស ការលើកទឹកចិត្ត ការផ្សព្វផ្សាយ និងការគាំទ្រដល់ប្រជាកសិករនៅក្នុងស្រុក ព្រោះការផ្លាស់ប្តូរទម្លាប់ និងការព្រមទទួលយកហានិភ័យពីភាពស្រពេចស្រពិលនៃទម្រង់កសិកម្មថ្មី មិនមែនជាភាពងាយស្រួលនោះឡើយ។

តួយ៉ាង ដូចជាការប្តូរពីការដាំឪឡឹកចម្ការដែលពិបាករកទីផ្សារ(មានទំហំតូច គ្រាប់ច្រើន និងពណ៌ផ្កាឈូកស្លេកៗ) មកដាំឪឡឹកពូជ ដែលមានតម្រូវការខ្ពស់សម្រាប់វិស័យទេសចរណ៍ជាដើម(ធំជាង ផ្អែមជាង ពណ៌ដិតជាង និងមានគ្រាប់តិច)។

ក្រៅពីឪឡឹកលឿង នៅមានឪឡឹកពូជប្រភេទផ្សេងៗទៀត ដែលកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងផងដែរ។ កន្លងមក គំនិតផ្តួចផ្តើមជាច្រើនត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញ និងផ្សព្វផ្សាយពីចក្ខុវិស័យកសិទេសចរណ៍ និងបង្កើតឱ្យមានផ្លែឈើតំបន់ និងម្ហូបអាហារតំបន់ ដូចជាការចែក និងដាំដើមឈើហូបផ្លែ(ត្រសក់ផ្អែម ទុរេន សាវម៉ៅ ឪឡឹកពូជ ក្រូចឆៃវ៉ាន់ តាង៉ែន ល្ហុងហូល្លង់ លម៉ើ ខ្នុរការ៉ុត) ការដាំបន្លែធម្មជាតិ និងការចិញ្ចឹមសត្វ (ជ្រូកកណ្តុរ ពពែ មាន់ស្រែ មាន់ព្រៃ ឃ្មុំ)​ » ។

128391261_387319902689725_8246703508197743196_o

128681749_387320622689653_859893926739772154_o

128443336_387320002689715_3923166401712876020_o

នេះពិតជាដំណឹងដ៏គួរឱ្យត្រេកអរ​ និងសាទរជាខ្លាំងនៅក្នុងសមិទ្ធផលកសិកម្មដំណាំក្នុងស្រុកមួយនេះ៕

128759442_387319729356409_6200446154595543494_n

128067905_387320422689673_1887102127724408651_o

129051307_387320212689694_3783025718989807995_o

129724201_387320039356378_5390919277457412966_o

128073092_387319856023063_3170337958047883034_o