ក្រោយពីវីរុស Covid-19 បានរាលដាលលើពិភពលោក និងថ្មីៗនេះមានករណីឆ្លងចូលជាលក្ខណៈសហគមន៍ដែលរកឃើញអ្នកផ្ទុកវីរុសនេះនៅរាជធានីភ្នំពេញ និងបន្តប៉ះពាល់ដល់បណ្តាខេត្តមួយចំនួនដូចជា សៀមរាប បន្ទាយមានជ័យ និងបាត់ដំបង។ បណ្តាប្រជាជននៅលើប្រទេសជាច្រើនបានស្វែងរកវិធីការពារ និងបង្ការរៀងៗខ្លួនចៀសឆ្ងាយពីវីរុសនេះដូចជាការឧស្សាហ៍លាងសម្អាតដៃ ពាក់ម៉ាស់រាល់ពេលចេញទៅក្រៅ ជាពិសេសគឺចៀសវាងការជួបជុំមនុស្សជាក្រុមតែម្តង។
ជាក់ស្តែងថ្មីៗនេះម្ចាស់កម្មវិធី ជាពិសេសម្ចាស់មង្គលការជាច្រើននៅក្នុងប្រទេសខ្មែរយើង ក៏បានយល់ដឹងអំពីបញ្ហាវីរុសនេះផងដែរ ដូច្នេះហើយដើម្បីសុវត្ថិភាពទាំងម្ចាស់កម្មវិធី និងអ្នកចូលរួមនោះ កម្មវិធីមង្គលការជាច្រើនបានសម្រេចចិត្តពន្យារពេលទម្រាំដល់ស្ថានការណ៍បានស្ងប់ស្ងាត់។
ថ្មីៗនេះក៏មានគូស្នេហ៍មួយគូទៀតហើយ ដែលមានទីលំនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលបានចេញមុខប្រកាសពន្យារកម្មវិធីមង្គលការរបស់ខ្លួនដើម្បីចូលរួមបង្ការ និងប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 នេះផងដែរ។
យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ សំណាង ស្រីនិច បានឱ្យដឹងពីព័ត៌មាននៃការពន្យារពេលរៀបការរបស់ខ្លួនថា៖ « ក្នុងនាមខ្ញុំជាម្ចាស់កម្មវិធីអាពាហ៍ពិពាហ៍នៅ🙏ថ្ងៃទី06ខែ12ឆ្នាំ2020ដែរស្ថិតនៅភូមិព្រៃផ្ចឹកទី2 ឃុំសំរោងលេី ស្រុកអង្គស្នួល ខេត្តកណ្តាលនៅថ្ងៃខាងមុខនេះ(កូនប្រុសឈ្មោះយ៉ុមឈុនលៀងកូនស្រីឈ្មោះសំណាងស្រីនិច្ច)នាងខ្ញុំជាម្ចាស់កម្មវិធីអាពាហ៍ពិពាសូមពន្យាពេលសិនដោយមានបញ្ហា Covid19 ហេីយកមិនទាន់ច្បាស់ថានិងប្រព្រឹត្តនៅថ្ងៃណាដែលជាក់លាក់ដែរហេីយកសូមខាន់តីអភ័យទោសទៅដល់ភ្ញៀវកិត្តយសទាំងអស់គ្នា🙏សូមអគុណ🙏🙏