រៀបការនៅវ័យណាក៏បែកគ្នាដែរ ឱ្យតែមិនចេះថែរក្សា និងមិនខ្លាចបាត់បង់គ្នា

អ្នកខ្លះនិយាយថា ចាំអាយុច្រើនសិនចាំការ ឱ្យខ្លួនឯងចេះគិតបានច្រើន តែកុំភ្លេចថាសម័យនេះ ក្មេងៗខ្លះ ចេះគិតគូរ ចេះចង់មានចង់បាន ជាងមនុស្សចាស់មួយចំនួនផង។

អ្នកខ្លះនិយាយថា ចាំមើលចិត្តថ្លើមគ្នាឱ្យយូរបន្តិចសិន ចាំមើល ៤ ឬ៥ឆ្នាំទៀតចាំការ តែដល់ពេលមើលចិត្តថ្លើមគ្នារួចច្បាស់ហើយ សម្រេចចិត្តការ ការរួចបែរជាលែងលះគ្នា ព្រោះស្គាល់ចិត្តថ្លើមគ្នាខុស ព្រោះមិនចេះរស់នៅឱ្យចុះសម្រុង ស្គាល់តែចិត្តថ្លើម តេមិនចេះយល់ចិត្តគ្នាផង។

127190169_2896500400569949_6350865095386663977_o

អ្នកខ្លះមើលស្រាលក្មេងៗ គិតថាគេរៀបការក្មេងពេក អាយុទើបម្ភៃជាងបន្តិចសោះ ប្រញាប់ការហើយ តែកុំភ្លេចថា សម័យឥឡូវក្មេងៗចេះធ្វើការ រកលុយតាំងពីអាយុ ១៧ - ១៨ឆ្នាំមកម្ល៉េះ ដូច្នេះ ចំណេះដែលអាចរកលុយបានដោយខ្លួនឯង គេប្រាកដជាចេះទុកដាក់ទ្រព្យសម្បត្តិ និងមនុស្សក្បែរខ្លួនបានដូចគ្នាហើយ។

127185530_1077184136055616_6302473455561155965_o

រៀបការមិនថាស្ថិតនៅវ័យណានោះទេ សំខាន់ឱ្យតែអាចរកលុយបានដោយខ្លួនឯង មានមុខរបរ មានការងារធ្វើនឹងធឹង ច្បាស់លាស់ ជាពិសេសគឺ ស្គាល់ពីអត្ថន័យនៃជីវិតច្បាស់ ចេះដឹងខុសត្រូវ ចេះគិតគូរពិចារណា អ្វីដែលសំខាន់បានជួបមនុស្សល្អត្រឹមត្រូវ គិតថាអាចចាប់ដៃគ្នារស់នៅជាមួយគ្នា ចេះចុះសម្រុងក្នុងគ្រួសារ ចេះស្រលាញ់ ចេះថែរក្សាគ្នាឱ្យបានល្អ នោះនឹងអាចបង្កើតគ្រួសារមួយជារបស់ខ្លួនឯងហើយ។

128332364_1078810082559688_215355124135409518_n

ត្រឹមត្រូវហើយ មនុស្សវ័យច្រើនបន្តិចទើបប្រសើរ តែបើចម្រើនតែវ័យ តែចំណេះដឹង និងផ្លូវចិត្ត ផ្លូវគំនិតមិនល្អនោះ ក៏មិនអាចមានគ្រួសារ មើលថែប្ដីប្រពន្ធ និងកូនចៅបានដែរ មុន និងក្រោយ គង់តែបែកចែកផ្លូវគ្នា ព្រោះតែមិនចេះគិតគូរដល់គ្នា ជាពិសេសគឺ មិនចេះធ្វើការរកលុយ ទំនុកបម្រុង និងមើលថែគ្រួសារឱ្យបានល្អ។

ចាំតែប៉ុណ្ណេះទៅថា រៀបការវ័យណាក៏គង់តែបែកចែកផ្លូវគ្នាដែរ ឱ្យតែមនុស្សពីរនាក់ហ្នឹងមិនមានចរិត ចិត្តគំនិតចាស់ទុំ មិនចេះស្រឡាញ់ ថែរក្សាគ្នា គឺប្រាកដជាបែកហើយ៕

129114988_1079400739167289_7825822676992318328_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: