ថ្ងៃបុណ្យគ្រីស្មាស់ និងថ្ងៃឆ្លងឆ្នាំ២០២០ ចូលឆ្នាំ ២០២១ កាន់តែខិតជិតមកដល់ ដែលវាជាវេលាដ៏រីករាយ និងអស្ចារ្យជាងគេបង្អស់នៅក្នុងមួយឆ្នាំៗ។ ដោយវេលារីករាយទាំងនេះ មនុស្សម្នាតែងតែមានគម្រោងដើរកម្សាន្តនៅកន្លែងកម្សាន្តស្អាតៗ ប្លែកៗ ឬចេញកម្សាន្តក្រៅប្រទេសជាដើម។
ដោយឡែកសម្រាប់ឆ្នាំនេះវិញ ដោយសារតែវិបត្តិជំងឺកូវីត១៩ បានធ្វើឱ្យរាល់ការដើរកម្សាន្ត និងការហោះហើរកម្សាន្តនៅក្រៅប្រទេសអាក់ខាន ដើម្បីការពារការឆ្លងជំងឺដែលជាជំងឺឆ្លងជាសកលមួយនេះ។
តែសម្រាប់ប្រទេសថៃវិញ បើទោះបីជាចរាចរណ៍ក្រៅប្រទេសមានការបិទ និងរឹតបន្តឹង ដើម្បីចូលរួមអបអរពិធីបុណ្យដ៏ពិសេសនេះ ផ្សារទំនើបប្រទេសថៃ Central World បានរៀបចំតុបតែងលំអសម្រាប់ពិធីបុណ្យគ្រីស្មាស់ និងឆ្លងឆ្នាំសកលឡើងម៉ាអេមដោយមានដើមគ្រីសស្មាសយ៉ាងធំ និងខ្ពស់បំផុតការតុបតែងភ្លើងពណ៌ រួមទាំងការរចនាជាច្រើនទៀត សម្រាប់ប្រជាជនចូលរួមសប្បាយថតរូបកម្សាន្តទៀតផង។
ដើម្បិជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ ៖