ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់អាវុធដល់ប្រទេសចំនួន ៦ ដែលមានទឹកប្រាក់សរុបជាង ១,៥ ពាន់លានដុល្លារ។
មុខទំនិញដែលមានតម្លៃខ្ពស់បំផុតនៃការលក់ទាំង ៦ នោះគឺការធ្វើទំនើបកម្មយោធារបស់ប្រទេសក្រូអាស៊ីនូវរថយន្ដប្រយុទ្ធ M2A2 សម្រាប់ប្រតិបត្ដិការនៅលើវាលខ្សាច់ ដែលមានទឹកប្រាក់ប្រមាណ ៧៥៧ លានដុល្លារ។
ប្រទេសនៅតំបន់ឧបទ្វីបបាល់កង់មួយនេះ បានស្នើសុំទិញកាំភ្លើងយន្តម៉ាក 84 M240 កាំជ្រួចមីស៊ីលប្រឆាំងរងក្រោះ TOW ជិត ២,០០០ គ្រាប់ កាំណុងបាញ់កាំជ្រួចផ្សែង M257 smoke grenade launchers ជើងទម្របាញ់ម៊ីស៊ីល និងHunter/Killer technology។ អ្នកម៉ៅការសំខាន់សម្រាប់ការរៀបចំអាវុធទាំងនេះគឺក្រុមហ៊ុនអាវុធ BAE Systems and Raytheon។
ប្រទេសទី២គឺប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ពួកគេបានដាក់ស្នើសុំថវិកាចំនួន ៣៥០ លានដុល្លារបន្ថែមទៀតសម្រាប់បេសកកម្មបណ្តុះបណ្តាលបច្ចេកវិទ្យាយោធាអាមេរិកដល់អារ៉ាប៊ីសាអូឌីត (USMTM) សម្រាប់រយៈពេល ៥ ឆ្នាំបន្ថែមទៀត។
គោលបំណងរបស់ USMTM គឺដើម្បីបណ្តុះបណ្តាលណែនាំ និងជួយដល់កងកំលាំងប្រដាប់អាវុធអារ៉ាប៊ីសាអូឌីតក្នុងការកសាងសមត្ថភាព និងសមត្ថភាពការពារជាតិតាមរយៈការធ្វើសមយុទ្ធយោធា និងការអប់រំយោធាប្រកបដោយវិជ្ជាជីវៈ។
USMTM ធ្វើការមិនផ្ដោតលើប្រយុទ្ធ ហើយនិងធ្វើការផ្តល់យោបល់ជាស្ថាប័នដែលជួយដល់ MOD ក្នុងការអភិវឌ្ឍបណ្តុះបណ្តាល និងទ្រទ្រង់នូវសមត្ថភាពរារាំងដល់ការគំរាមកំហែងក្នុងតំបន់។
ប្រទេសកាណាដាកំពុងស្វែងរកនិរន្តរភាពយន្តហោះដឹកជញ្ជូន C-17 និងឧបករណ៍ពាក់ព័ន្ធក្នុងតម្លៃប្រមាណ ២៧៥ លានដុល្លារ។
ប្រទេសប្រេស៊ីលបានស្នើសុំទិញកាំជ្រួចម៉ាក MK 54 និងឧបករណ៍ដែលពាក់ព័ន្ធសម្រាប់ឧទ្ធម្ភាគចក្រនិងនាវាលើទឹក Sikorsky S-70B Seahawk របស់ខ្លួន។ អ្នកម៉ៅការសំខាន់លើកិច្ចព្រមព្រៀងដែលមានទឹកប្រាក់ ៧០ លានដុល្លារនោះគឺក្រុមហ៊ុន Raytheon ។
សហរដ្ឋអាមេរិកក៏បានលក់បង្ហើយនូវរថយន្ដយោធា M1152 High Mobility Multi-purpose Wheeled Vehicles (HMMWVs) ៣០០ គ្រឿង និងគ្រឿងបរិក្ខារពាក់ព័ន្ធទៅប្រទេសលីបង់ក្នុងតម្លៃប្រមាណ ៥៥.៥ លានដុល្លារ។យោងតាមក្រសួងការបរទេសលីបង់ នឹងមិនមានការលំបាកក្នុងការស្រូបយកគ្រឿងបរិក្ខារ និងសេវាកម្មបន្ថែមនេះទៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទេ ខណៈដែលពួកគេបច្ចុប្បន្នប្រតិបត្តិការរថយន្ត HMMWVs នេះជាង ១.០០០គ្រឿង។
សាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)បានចំណាយលុយទិញប្រព័ន្ធប្រឆាំងមីស៊ីលបំពាក់លើនាវា MK 15 MOD 25 Phalanx Close-In Weapons System (CIWS) Block 1B Baseline 2 (IB2) និងឧបករណ៍ពាក់ព័ន្ធក្នុងតម្លៃប្រមាណ ៣៩ លានដុល្លារ។
ទីបំផុតសាធារណរដ្ឋកូរ៉េបានស្នើសុំទិញ MK 15 MOD 25 Phalanx Close-In Weapons Systems (CIWS) ចំនួន ២ គ្រឿងសម្រាប់ដំឡើងនៅលើនាវាពិឃាត KDX III Batch II Aegis លើកដំបូងរបស់ខ្លួន ដែលនឹងត្រូវប្រគល់ជូនដោយក្រុមហ៊ុន Hyundai ឧស្សាហកម្មធុនធ្ងន់នៅឆ្នាំ ២០២៤ ។
ប្រទេសកូរ៉េខាងត្បូងក៏បានស្នើសុំទិញគ្រាប់កាំភ្លើងធំម៉ាក 20MM cartridge API ចំនួន ៤.០០០គ្រាប់និងឧបករណ៍ពាក់ព័ន្ធក្រោមកិច្ចព្រមព្រៀងដែលនឹងមានតម្លៃប្រមាណ ៣៩ លានដុល្លារ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក