ជាសង្សារត្រូវការ ក្ដីស្រឡាញ់ តែសម្រាប់ដៃគូជីវិតវិញ គឺគេត្រូវការអ្នកដែលសក្តិសមក្នុងការកាន់ដៃគ្នាធ្វើការរកស៊ី និងមើលថែគ្នាឱ្យបានល្អ

ជឿទេថា ការស្រឡាញ់វាសំខាន់សម្រាប់តែក្នុងនាមជាសង្សារ ឬការចាប់ផ្ដើមទំនាក់ទំនងដំបូងតែប៉ុណ្ណោះ។ ប៉ុន្តែធាតុពិតសម្រាប់ជីវិតជាប្ដីប្រពន្ធវិញនោះ គឺគេប្រាកដជាជ្រើសរើសយកមនុស្សដែលសក្តិសមសម្រាប់ដឹកដៃគ្នាកសាងគ្រួសារ ធ្វើការរកស៊ី និងភាពចុះសម្រុងក្នុងការរស់នៅជាមួយគ្នា អាចមើលថែគ្នាទៅវិញទៅមក។

126940669_1077184112722285_2227056997237994766_o

មានគូច្រើនណាស់ ដែលមិនធ្លាប់នឹងស្គាល់គ្នាពីមុនមកសោះ តែវាជាការផ្សំផ្គុំពីចាស់ទុំ ក៏មានគូខ្លះ មិនដែលនឹងមានចិត្តស្រឡាញ់គ្នាផង តែបែរជាអាចរៀបការ សាងគ្រួសារ និងមើលថែគ្នាតកូនតចៅ រស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខ និងសុភមង្គល។

128556118_1077184086055621_1942694737319018303_o

ផ្ទុយទៅវិញ បែរជាមានគូខ្លះ នៅជាសង្សារ ស្រឡាញ់គ្នាស្ទើរស្លាប់ស្ទើររស់ សឹងតែថា រស់មិនបានបើគ្មានម្ខាងណា តែនៅពេលដែលបានរៀបការ ក្លាយជាប្ដីប្រពន្ធនឹងគ្នា ក៏ស្រាប់តែមិនអាចរស់នៅចុះសម្រុង ចំណែកការស្រឡាញ់ដែលមានកន្លងមកនោះ ក៏ប្រែជាសាបរលាបបន្តិចម្ដងៗ យូរៗទៅ ការស្រឡាញ់ទាំងនោះ បានត្រឹមតែជាអារម្មណ៍ធុញទ្រាន់ចំពោះគ្នាតែប៉ុណ្ណោះ។

127223948_1077184029388960_1937624100639350810_o

ដូច្នេះហើយ សម្រាប់គូសង្សារ ការចាប់ផ្ដើមដំបូង ពិតជាទាមទារចង់បានមនុស្សដែលខ្លួនស្រឡាញ់នៅក្បែរពិតមែន តែជាក់ស្ដែង ប្រសិនបើអ្នកទាំងពីរមិនមានចិត្តចង់សាងអនាគត ឬការប្រើចិត្តក្នុងការរៀបចំដំណើរជីវិត ជាពិសេសគឺ ប្រើជីវិតរស់នៅជាមួយគ្នាឱ្យបានល្អទេនោះ ការស្រឡាញ់ទាំងប៉ុន្មានក៏គ្មានន័យអ្វីដែរ។

128076390_1077184146055615_6008583661613499693_o

អ្នកត្រូវដឹងថា សង្សារស្រឡាញ់គ្នាយូរឆ្នាំយ៉ាងណា ក៏ចុងក្រោយនៅតែបែកគ្នាដដែល ព្រោះតែមិនសក្តិសមនឹងកាន់ដៃគ្នាឆ្ពោះទៅរកអនាគត ហើយទីបំផុត ក៏ត្រូវបង្វែរទៅជ្រើសយកមនុស្សម្នាក់ផ្សេងទៀតដែលមើលទៅអាចល្អប្រសើរ នឹងសក្តិសមធ្វើជាដៃគូជីវិតជាមួយគ្នា អាចជួយជ្រោមជ្រែងមើលថែការពារ កាន់ដៃគ្នា ធ្វើការរកស៊ី ជាពិសេសនោះគឺ ជាមនុស្សដែលច្បាស់លាស់ចំពោះអនាគតទៅថ្អៃមុខរហូតដល់តកូនតចៅ មិនមែននៅត្រឹមតែជាសង្សារ ដែលមានត្រឹមតែអារម្មណ៍ស្រឡាញ់គ្នាតែប៉ុណ្ណឹងនោះទេ។

128130592_1077184116055618_1433731111286528983_o

ដោយសារតែមូលហេតុទាំងនេះហើយ កុំបាច់ឆ្ងល់ថា ហេតុអ្វីមនុស្សខ្លះ គាត់សម្រេចចិត្តបែកពីសង្សារដែលស្រឡាញ់គ្នារាប់ឆ្នាំ ដើម្បីទៅជ្រើសយកអ្នកថ្មីដែលទើបតែស្គាល់ ឬមនុស្សដែលឪពុកម្ដាយផ្សំផ្គុំ នេះគឺជាហេតុផលដែលមនុស្សគ្រប់រូបត្រូវដឹង គឺគេត្រូវការមនុស្សច្បាស់លាស់ គាត់ត្រូវការអនាគតមួយដែលល្អប្រសើរ ការដែលសាងគ្រួសារ គឺត្រូវជ្រើសយកដៃគូជីវិតដែលអាចកាន់ដៃគ្នាដើរឱ្យបានល្អ ទើបជាអ្វីដែលជីវិតនេះត្រូវការពិតប្រាកដ៕

128130592_1077184142722282_6925944088314944218_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: