បើនិយាយពីសិល្បៈខ្មែរយើង ពិតជាអស្ចារ្យ និងមានស្នាដៃល្អពិសេសណាស់ ដោយថែមទាំងទទួលស្គាល់ និងលាន់មាត់សរសើរពីពិភពលោកទៀតផងថាល្អពិចិត្រតមរយៈផ្ទាំងប្រាសាទ វត្តអារាម និងទីកន្លែងទាក់ទងនឹងសិល្បៈវប្បធមឥជាតិដទៃទៀត។
ក្រៅពីសិល្បៈគំនូរលើជញ្ជាំងប្រាសាទ និងទីកន្លែងពិសេសនានា ស្នាដៃគំនូរបែបខ្មែរយើងក៏មានវត្តមានជាទូទៅ ទាំងនៅលើផ្ទាំងគំនូរច្នៃប្រតិដ្ឋ ការគូរលម្អតាមហាង និងកន្លែងដទៃទៀត តែពេលនេះកាន់តែប្លែកថ្មី សិល្បៈគំនូរខ្មែរត្រូវបានច្នៃថ្មីជាគំនូរលើអាចយឺតវិញម្តង ដែលមើលទៅមានសោភណ្ឌភាពថ្មី ប្លែក មែនទែន។ ដោយគំនូរសិល្បៈលើអាចយឺតមួយនេះបង្កើតឡើងដោយសិល្បករខ្មែរយើងតែម្តង ដោយប្រើទឹកថ្នាំដែលជាប់បានល្អបោកទឹកបាន មានគុណភាព រំលេចដោយរូបភាពបង្កើតថ្មីជាលក្ខណៈសិល្បៈវប្បធម៌ខ្មែរ និងប្រាង្គប្រាសាទខ្មែរជាដើម ជាពិសេសថែមទាំងអាចច្នៃគូររូបតម្រូវចិត្តភ្ញៀវដែលចង់បានទៀត។
នេះប់យោហតាមរយៈគណនីហ្វេសប៊ុកផេក Bayon Art បានឱ្យដឹងថា៖ «សិល្បះអាចគង់វង់បានអាស្រ័យលើបងប្អូនទាំងអស់គ្នាជួយគាំទ្រនិងលើកដំកើន។ គំនូរគូររូបលើអាវជាមួយនិងការបង្កើតថ្មីរូបនៃប្រាង្គប្រាសាទបុរាណខ្មែរយើងទាំអស់គ្នា ដែលអាចបោកទឹកបានមិនរលប់ពណ៌េចេញ ជាមួយនិងសាច់អាវល្អសម្រាប់គូរផងដែរ។ បងប្អូនក៏អាចកម្ម៉ង់ឈ្មោះបានតាមដែរត្រូវកា🇰🇭🇰🇭 📞087942908📞 »។
ដូច្នេះប្រសិនជាមានបងប្អូនប្រជាជនខ្មែរ ឬអ្នកដែលស្រលាញ់សិល្បៈច្នៃប្រតិដ្ឋថ្មីនេះ អាចទំនាក់ទំនងកម្មង់រូបលើអាចយឺតនេះបាន តាមរយៈលេខទូរស័ព្ទ ឬ គណនីហ្វេសប៊ុកផេក Bayon Art ៕
អត្ថបទ៖ ក្នុងស្រុក
ប្រភពរូប៖ Bayon Art
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក