ថៃ៖ សម្រាប់អ្នកដែលចួលចិត្តដើរលេង និងកម្សាន្តអារម្មណ៍ អ្នកប្រហែលចង់ទៅកន្លែងណាប្លែក ស្រស់ស្រាយ សម្រាប់បំបាត់ក្តីនឿយហត់នានា ដូច្នេះហើយបានជាហាងកាហ្វេលើទឹកមួយកន្លែងបានប្រសូតឡើង ដែលមិនត្រឹមតែបម្រើកាហ្វេឆ្ងាញ់ៗ តែហាងកាហ្វេលើទឹកមួយនេះ ថែមទាំងអាចឱ្យភ្ញៀវមកកម្សាន្តអាចស្ទូចត្រីកម្សាន្តបានទៀតផង។
ហាងកាហ្វេលើទឹកមួយនេះ ត្រូវបានគេស្គាល់ថាជាហាងកាហ្វេលើទឹកដំបូងបង្អស់នៅក្នុងប្រទេសថៃ ស្ថិតនៅខេត្តប៉ាតាយ៉ា ដោយហាងនេះមានលក្ខណៈជាទូកធំ មានទីតាំងទូលាយជាហាងកាហ្វេខាងក្នុង ឯខាងក្រៅវិញមានវាលមួយធំអនុញ្ញាតិឱ្យភ្ញៀវអង្គុយស្ទូចត្រីលេងកម្សាន្តទៀតផង ដោយទូកនឹងបរឈប់នៅទីតាំងអំណោយផលសម្បូរត្រីសម្រាប់ស្ទូចផងដែរ។
ក្រៅពីភ្ញៀវអាចស្ទូចត្រីលេងហើយ ហាងកាហ្វេនះថែមទាំងមានសេវាកម្មចម្អិនជាអាហារភ្លាមៗ ឬកាត់ត្រីជាចំណិតស្តើងៗទទួលទានឆៅស្រស់ៗជាលក្ខណៈអាហារជប៉ុន ដ៏មានឱជារសផងដែរ ដែលសេវាកម្មហាងមួយនេះបាននឹងកំពុងតែទទួលបានភាពល្បីល្បាញខ្លាំងមែនទែន។
ទីតាំងហាងនេះគឺស្ថិតនៅ Board the boat នៅ Bali Hai Pier កណ្តាលសមុទ្រប៉ាតាយ៉ា ឬអាចចូលទៅកាន់គេហទំព័រ www.thailand-fishing.com ៕
អត្ថបទ៖ ក្នុងស្រុក
រូបភាព៖ LINE : @Takotrip
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក