ឥណ្ឌាលក់មីស៊ីល Astra ឲ្យ​វៀតណាម​យក​ទៅ​បំពាក់​លើយន្តហោះចម្បាំងម៉ាក ​Su-27 និង Su-30

ប្រទេសឥណ្ឌាបានផ្តល់ឱ្យប្រទេសវៀតណាមនូវផលិតក្នុងស្រុកគឺ​គ្រាប់​មីស៊ីលបាញ់​ពី​លើអាកាសរយៈចម្ងាយមធ្យម Astra Mk1 Beyond Visual range Air to Air Missile ដើម្បីបំពាក់លើយន្តហោះចម្បាំង Sukhoi-30MK2 របស់ខ្លួន និង​យន្តហោះ​ចម្បាំង Su-27 សេរីចាស់ចាស់របស់ខ្លួន។

យន្តហោះ​ចម្បាំង Su-27

កិច្ចព្រមព្រៀងនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្មីៗនេះរវាងរដ្ឋមន្ត្រីការពារជាតិសហភាពលោក Rajnath Singh និងសមភាគីវៀតណាមឧត្តមសេនីយ៍ Ngo Xuan Lich  តាមរយៈវីដេអូខោនហ្វ្រិន ( video-conferencing)។

Sukhoi-30MK2

លើសពី​នេះ! ប្រទេសឥណ្ឌាបានធានាដល់ប្រទេសវៀតណាមជួយក្នុងការធ្វើទំនើបកម្មនៃកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដោយផ្តោតលើការពង្រឹងសមត្ថភាពដែនសមុទ្ររួមទាំងការបណ្តុះបណ្តាលអ្នកបើកយន្តហោះសម្រាប់ការហោះហើរ Su-30 ដែលផលិតដោយរុស្ស៊ី និងហ្វឹកហាត់អ្នក​បើកយន្តហោះរបស់ខ្លួន ព្រមទាំងរៀន​ពីរបៀបការថែរក្សាយន្ដហោះទាំងនេះ។

កាលពីពេលថ្មីៗនេះ កងទ័ពអាកាសឥណ្ឌា IAF បានវ៉ៃចេញមីស៊ីបំពាក់លើយន្តហោះ Astra Mk1 BVR-AAMs សម្រាប់ប្រតិបត្តិការនៅលើកងយន្តហោះ Su-30MKI របស់ខ្លួនទៅ​ឲ្យ​ប្រទេស​ជា​ច្រើន បន្ទាប់ពីមានការ​កម្មង់ច្រើន។

127861481_1013471905798675_8667678553597977363_o

វៀតណាមចង់ទិញឧបករណ៍យោធាជាច្រើន រួមមានប្រព័ន្ធការពារដែនអាកាស Akash របស់ឥណ្ឌា និងឧទ្ធម្ភាគចក្រ Dhruv ក្រៅពីគ្រាប់មីស៊ី BrahMos ទិញ​ពីប្រទេសឥណ្ឌាកាល​ពី​លើកមុនៗ ប៉ុន្តែកិច្ចព្រមព្រៀងមិនបានសំរេចដោយសារហេតុផលជាច្រើនរួមទាំងបញ្ហាថវិកាផងដែរ។

1_1Sx7amHNPg11epDjHkYl0g

ក្រុមហ៊ុនបច្ចេកវិទ្យាអាវុធឥណ្ឌា L&T បច្ចុប្បន្នកំពុងដំណើរការសាងសង់ទូកល្បាតល្បឿនលឿនចំនួន ១២ គ្រឿងសម្រាប់ឆ្មាំព្រំដែន​វៀតណាម​ហើយការបញ្ជាទិញទូកកងទ័ពជើងទឹកជាច្រើនត្រូវបានគេរំពឹងថានឹងមាននាពេលខាងមុខនេះ៕

Dhruv

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក