ពិធីរៀបការគឺជាពិធីសំខាន់មួយសម្រាប់ជីវិតមនុស្សម្នាក់ៗ ដែលចង់ឱ្យកម្មវិធីសំខាន់នេះដំណើរការល្អ មានលក្ខណៈពិសេស ស្អាត ប្លែក ពោលគឺជាថ្ងៃដែលអស្ចារ្យមួយសម្រាប់ជីវិតគូ។
យ៉ាងណាមិញសម្រាប់អ្នកខ្លះ ចង់ឱ្យពិធីរៀបការរបស់ខ្លួនមានភាពល្អប្រណីត ទំនើប និងពិសេសខ្លាំងតាមរយៈការតុបតែង ឱ្យមើលទៅអស្ចារ្យហ៊ឹកហ៊ាក់ តែសម្រាប់អ្នកខ្លះវិញពិធីរៀបការបែរជាច់រៀបចំធម្មតាៗជួបជុំក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធតែប៉ុន្មាននាក់ទៅវិញ ដែលភាគច្រើនពួកគេចង់រៀបចំជាលក្ខណៈឯកជន ធ្វើនៅតាមទីតំបន់ធម្មជាតិៗដូចជាព្រៃ ភ្នំ មាត់សមុទ្រ ឬទីជនបទដែលមានទេសភាពស្រស់ស្អាតជាដើម។
ដោយឡែកពិធីមង្គលការមួយរបស់ជនជាតិវៀតណាមមួយគូ បានធ្វើឱ្យមហាជនលាន់មាត់សរសើរថាមានការរៀបចំស្អាត បរិយាកាសស្រស់ស្រាយតាមបែបធម្មជាតិ ដោយពិធីរៀបការរបស់ពួកគេធ្វើឡើងនៅខេត្ត ដាឡាត់ ដែលជាខេត្តមានអាកាសធាតុត្រជាក់ មានជួរភ្នំ ព្រៃឈើស្រស់បំព្រង ដោយពិធីរៀបការថែមទាំងធ្វើឡើងនៅក្បែរបឹងថែមទៀតផង គ្រាន់តែឃើញក៏មើលទៅស្រស់ស្អាតម្យ៉ាងបែបសាមញ្ញ តែប្រណីតខ្លាំង។
ដើម្បីជ្រាបច្បាស់សូមទស្សនារូបភាពកម្មវិធីមង្គលការខាងក្រោមនេះ ៖