សញ្ញាទាំង៣ ដែលបង្ហាញថា ជីវិតប្ដីប្រពន្ធរបស់អ្នក កំពុងតែមានបញ្ហាមិនប្រក្រតីហើយ!

ក្នុងជីវិតអាពាហ៍ពិពាហ៍ ភាពជឿជាក់ និងទុកចិត្ត គឺជាគន្លឹះនៃសុភមង្គល។ តែយ៉ាងណាមិញ ប្រសិនបើអ្នកប្រទះឃើញថាក្នុងស្ថានភាពរវាងអ្នក និងប្ដី ឬប្រពន្ធអ្នកមានបង្ហាញនូវសញ្ញាទាំង៣ខាងក្រោមនេះ នោះវាបង្ហាញថា ជីវិតប្ដីប្រពន្ធអ្នកកំពុងតែធ្លាក់ក្នុងបញ្ហាមួយដែលមិនប្រក្រតី ឬអាចនិយាយបានថា ជាលារអស់ចិត្តពីគ្នាហើយ។

១. លែងរំភើប ឬចែករំលែករឿងល្អៗជាមួយគ្នា

126515694_711352233131776_3181043469117377635_o

សូមលើកឧទាហរណ៍ដ៏សាមញ្ញ អ្នកទើបតែទទួលបានដំណឹងល្អ តើនរណាជាមនុស្សដំបូងដែលអ្នកចង់ហៅ ឬផ្ញើសារប្រាប់ដំណឹងនោះឱ្យគេបានដឹង? ប្រសិនបើជម្រើសទីមួយ ឬទីពីររបស់អ្នកមិនមែនជាប្តី ឬប្រពន្ធរបស់អ្នកទេនោះ អារម្មណ៍របស់អ្នកនឹងកាន់តែឃ្លាតឆ្ងាយទៅៗក្នុងអត្រាប្រកាសអាសន្ន។

តាមឧត្ដមគតិអ្នក និងដៃគូរបស់អ្នក ត្រូវគិតអំពីឬសគល់នៃបញ្ហា។ ហេតុអ្វីបានជាអ្នកលែងរាយការណ៍ដំណឹងល្អទៅកាន់ប្តី / ប្រពន្ធអ្នក? តើដោយសារប្រតិកម្មរបស់ពួកគេ ឬគ្រាន់តែកង្វះទំនាក់ទំនង? តាមវិធីណាមួយ អ្នកគួរតែព្យាយាមភ្ជាប់ឡើងវិញដោយជជែកជាមួយគ្នាឱ្យបានញឹកញាប់។ ដើម្បីបង្កើននូវភាពស្និទ្ធស្នាលជាមួយគ្នាឡើងវិញ

២. តែងរក្សាភាពស្ងៀមស្ងាត់រៀងៗខ្លួន

127231973_711444879789178_2257303294272095572_o

នៅពេលដែលអ្នកលង់ស្នេហ៍ដំបូង អ្នកគ្រាន់តែត្រូវការនៅក្បែរមនុស្សម្នាក់នោះ បើទោះបីជាអ្នកមិនចាំបាច់និយាយវាក៏ដោយ អ្នកនឹងមានអារម្មណ៍សប្បាយរីករាយខ្លាំងពេលនៅក្បែរគ្នា។

តាមពិតល្អបំផុតមិនដែលឈប់ទេ ប្តីប្រពន្ធគួរតែមានអារម្មណ៍សុខស្រួលពេលនៅជាមួយគ្នា សូម្បីតែពេលពួកគេរវល់នឹងការងារដាច់ដោយឡែកពីគ្នាក៏ដោយ។ បើមិនដូច្នោះទេ ប្រសិនបើអ្នកទាំងពីរមានអារម្មណ៍ថាភាពស្ងាត់ស្ងៀមនាំមកនូវបរិយាកាសអាប់អួរ វាជាការប្រសើរណាស់ក្នុងការពិចារណាឡើងវិញឱ្យបានម៉ត់ចត់។

អ្នកអាចចាប់ផ្តើមយឺតៗដោយធ្វើអ្វីមួយជាមួយគ្នាជារៀងរាល់សប្តាហ៍ ឧទាហរណ៍ដូចជាលេងហ្គេម មើលទូរទស្សន៍ មើលកុន ឬចម្អិនអាហារញុំាជុំគ្នាជាដើម។ ធ្វើអ្វីមួយដើម្បីឱ្យអ្នកទាំងពីរមានប្រធានបទត្រូវនិយាយ នៅពេលភាពស្ងៀមស្ងាត់កើតឡើង។

៣. បាត់បង់ការទុកចិត្តចំពោះគ្នា

126522999_711352289798437_6310563271122122710_o

ក្នុងអាពាហ៍ពិពាហ៍ជំនឿជឿជាក់ និងការទុកចិត្តគឺជាគន្លឹះនៃសុភមង្គល។ នៅពេលដែលអ្នកបាត់បង់ជំនឿចិត្តចំពោះគ្នាហើយនោអ វានឹងមានការលំបាកខ្លាំងណាស់ក្នុងការកសាងទំនាក់ទំនងយូរអង្វែង។ ប្រសិនបើជីវិតនៅជាមួយការកុហក ការច្រណែនការផិតក្បត់ ... មិនយូរទេ មុន និងក្រោយគង់តែមានជម្លោះវិវាទ ហើយបញ្ហានេះធ្វើឱ្យមនុស្សម្នាក់ៗគ្រាំចិត្តខ្លាំងណាស់។

ដូច្នេះ ចំណុចដំបូងសម្រាប់អ្នកទាំងពីរសម្រាប់ស្ដារជីវិតអាពាហ៍ពិពាហ៍ឡើងវិញគឺ បង្ហាញពីភាពស្មោះត្រង់ចំពោះគ្នា ប្រឈមមុខ និយាយរឿងក្នុងចិត្តជាមួយគ្នា បន្ទាប់មក ត្រូវតែប្រាប់គ្នាគ្រប់រឿងដែលបានកើតឡើង ហាមកុហក ហាមភូតភរ នោះហើយជារឿងដ៏ល្អសម្រាប់ជីវិតប្ដីប្រពន្ធ៕

ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)