បើមិនចង់រងទុក្ខអស់មួយជីវិត!​ មនុស្សស្រីត្រូវតែជ្រើសរើសរៀបការជាមួយ​ « អ្នកមាន »

ជីវិតរៀបការ​ គឺជារឿងសំខាន់មួយសម្រាប់អនាគតមនុស្សម្នាក់ៗ​​ជាពិសេសមនុស្សស្រី​ តែសម្រាប់មនុស្សស្រី​ បើមិនចង់ជ្រើសរើសមនុស្សខុសទេ​ កត្តាសំខាន់ដែលអ្នកត្រូវតែជ្រើសរើសដំបូងនោះគឺ​ រើសយក​ «អ្នកមាន​»​ ហើយត្រូវតែចៀសឱ្យឆ្ងាយពី «អ្នកក្រ»

128275629_10159478342877216_6209248529578155110_o

#មនុស្សស្រីត្រូវតែរៀបការជាមួយអ្នកមាន

ធ្វេីជាមនុស្សស្រីឆ្លាត​ ត្រូវតែសម្រេចចិត្តជ្រេីសរេីសរៀបការជាមួយអ្នក​មាន​ ដែលអ្នកមាននៅក្នុងន័យសំខាន់នោះ​ គឺជាអ្នកមាន​ចិត្ត​ មានគំនិត​ និងមានបេះដូងស្មោះ​ មិនមែនជាមនុស្សដែលមានទ្រព្យសម្បត្តិ​ លុយកាក់​ និងឋានៈយសស័ក្តឡើយ។​

តើអ្នកដឹងទេ​ ទ្រព្យសម្បត្តិលុយកាក់​ និងរបស់ក្រៅខ្លួន​ វាអាចនឹងពិបាករក​ តែអ្នកក៏អាចប្រឹងប្រែងពួតដៃគ្នាក្នុងនាមជាដៃគូជីវិត​ ដៃគូប្តីប្រពន្ឌរកបានតាមក្រោយ​បានដែរ តែចំពោះបុរសដែលជាអ្នកមាន​ ៖ យល់ចិត្ត​ មានគំនិត​ ចេះគោរព​ អត់ឱន​ និងឱ្យតម្លៃគ្នាទៅវិញទៅមក​ ពិបាកនឹងស្វែងរកខ្លាំងណាស់​ ហេីយចំណុចទាំងនេះអ្នកក៏មិនអាចកែប្រែ​ ឬហ្វឹកហាត់ក្រោយការរៀបការបានដែរ​​ ព្រោះអ្នកបានជ្រើសរើសមនុស្សខុសជាដៃគូជីវិតទៅហើយ។

127791633_10159478342817216_2239504294617749894_o

ដូច្នេះមុនសម្រេចចិត្តរៀបការ​ ស្រីៗត្រូវស្វែងយល់ និងវិភាគឱ្យច្បាស់ថា​ ត្រូវតែជា​ "​ អ្នកមាន​ "​ មិនមែនជាអ្នកក្រចិត្ត​ ក្រគំនិត​​​នោះឡើយ៕

127236618_10159478360417216_1496467926039536927_o

#ចែធំ #កវីលាក់ស្នេហ៍ប្រលោមលោក

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: