ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ មូលដ្ឋានទ័ពអាកាស Tyndall និងកងកម្លាំងសន្តិសុខទី ៣២៥ នៃកងកំលាំងទ័ពអាកាសសហរដ្ឋអាមេរិកបាននឹងកំពុងធ្វើការជាមួយក្រុមហ៊ុន Ghost Robotics ដើម្បីបង្កើតប្រព័ន្ធពង្រឹងសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជនមូលដ្ឋាន។ ហើយក្នុងនោះគឺ Tyndall AFB នឹងក្លាយជាមូលដ្ឋានមួយ នៃមូលដ្ឋានទ័ពអាកាសអាមេរិកដំបូងបង្អស់ អនុវត្តកម្មវិអីឆ្កែរ៉ូបូតពាក់កណ្តាលស្វ័យប្រវត្តិចូលទៅក្នុងកងល្បាតរបស់ពួកគេ។
យានយន្តគ្មានមនុស្សបើក ដែលស្រដៀងនឹងសត្វឆ្កែគ្មានក្បាលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Ghost Robotics ។ ឆ្កែយន្តនេះមានភ្នែកសិប្បនិមិត្ត Vision 60 Quadrupedal UGVs បញ្ជាដោយប្រព័ន្ធកុំព្យូរទ័រ មានកាមេរ៉ា និងឧបករណ៍រាវរកផ្សេងទៀតនៅពេលដែលពួកវាអាចដើរល្បាតតាមគន្លង ដែលបានកំណត់សម្រាប់ការគំរាមកំហែងពីប្រព័ន្ធឬអ្វីមួយដែលគួរឲ្យសង្ស័យ។ ឆ្កែរ៉ូបូតកំណត់បានអំពីការប៉ះពាល់របស់មនុស្ស ហើយអាចកំណត់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាន។
បច្ចេកវិទ្យា UGVs ត្រូវបានដាក់រួមបញ្ចូលជាមួយប្រព័ន្ធខួរក្បាលសិប្បនិមិត្ត ដែលនឹងអនុញ្ញាតឱ្យបុគ្គលិកកងទ័ពអាកាសអង្គុយក្នុងមជ្ឈមណ្ឌលប្រតិបត្តិការការពារមូលដ្ឋាន មើលឃើញ ទោះបីវាភ្ជាប់ជាមួយកុំព្យូទ័រលើតុ ថេប្លេត ឬក្នុងទូរស័ព្ទ។ ទោះបីជាឆ្កែយន្តទាំងនេះដើរជើងទាំងបួន និងស្រដៀងនឹងសត្វឆ្កែ ប៉ុន្តែពួកគេមិនត្រូវបានយកមកជំនួសឆ្កែពិតប្រាកដសម្រាប់ធ្វើការនៅក្នុងជួរយោធានោះទេ។ ឆ្កែយន្តនេះប្រើប្រាស់សម្រាប់ការពារក្នុងលក្ខណៈពិសេស ហើយឆ្កែពិតប្រាកដនៅតែបំពេញតួនាទីសំខាន់ដដែល។
មេបញ្ជាការកងទាហាននៃកងកម្លាំងសន្តិសុខទី ៣២៥ លោកឧត្តមសេនីយ៍ Jordan Criss មានប្រសាសន៍ថា“ យើងរំភើបណាស់។ យើងគឺជាអង្គភាពដំបូងគេនៅក្នុងក្រសួងការពារជាតិ ដែលប្រើបច្ចេកវិទ្យានេះសម្រាប់ពង្រឹងប្រតិបត្តិការល្បាតសន្តិសុខ” ។
លោក Criss បាននិយាយបន្តទៀតថា៖ "ឆ្កែរ៉ូបូតទាំងនេះនឹងត្រូវបានប្រើជាកម្លាំងបន្ថែមសម្រាប់ការពារសន្ដិសុខពីទីតាំងដោយការល្បាតក្នុងតំបន់ដែលមនុស្ស និងយានយន្តមិនអាចទៅបាន" ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក