មនុស្សស្រីដែលឆ្លាតពូកែ តែងតែប្រកាន់ខ្ជាប់នូវច្បាប់ទម្លាប់ទាំង៣ចំណុចនេះ

មនុស្សស្រី តើអ្នកជាម្ចាស់កម្មសិទ្ធលើជីវិតខ្លួនឯងប៉ុន្មានភាគរយដែរ? មនុស្សស្រីដែលឆ្លាតហើយពូកែ នាងត្រូវតែជាម្ចាស់លើជីវិតខ្លួនឯង ក្ដោបក្ដាប់ គ្រប់គ្រង តម្រង់ទិសឱ្យខ្លួនឯង មិនអាចពន្លែងដំណើរជីវិតឱ្យអ្នកផ្សេងគូសវាស ឬដើរជំនួសបានឡើយ។ យ៉ាងណាមិញ មនុស្សស្រីដែលឆ្លាត ពូកែ នាងតែងតែប្រកាន់ខ្ជាប់នូវច្បាប់ទម្លាប់ទាំង៣ចំណុចនេះ ទុកជាគោលសំខាន់បំផុត។

107096217_3606863316008696_7713209615048525747_o

១. និស្ស័យ

ស្ត្រីអ្នកមិនចាំបាច់មានរូបសម្រស់ស្រស់ស្អាតពេកនោះទេ ប៉ុន្តែអ្នកត្រូវតែច្បាស់ជាមានបុគ្គលិកលក្ខណៈ និងនិស្ស័យល្អ។ អ្នកអាចមិនមែនជាផ្កាដែលមានពណ៌ស្រស់ឆើត រស់រវើកពិតមែន តែអ្នកត្រូវតែប្រាកដថាខ្លួនឯងជាផ្កាដែលមានក្លិនក្រអូបឈ្ងុយឈ្ងុប។ អ្នកអាចជាមនុស្សសាមញ្ញ ប៉ុន្តែអ្នកមិនអាចរស់នៅជាមនុស្សសាមញ្ញបានទេ។ មនុស្សម្នាក់ៗ នឹងមានសោភ័ណភាពប្លែកដែលគ្មាននរណាម្នាក់មើលទៅដូចគេនោះទេ ប៉ុន្តែច្បាស់ណាស់ថា និស្ស័យនឹងត្រូវបានដោះលែងពីមន្តស្នេហ៍ ពីរបៀបដែលអ្នកប្រព្រឹត្តចំពោះមនុស្សជុំវិញពីរបៀបដែលអ្នកស្លៀកពាក់ ការតុបតែងខ្លួន និងអ្វីដែលលើសពីនោះ។

114744267_3653056088056085_6583065558517114301_n

ចូរមានសុជីវធម៌ក្នុងចរិតលក្ខណៈប៉ិនប្រសព្វខាងអាកប្បកិរិយារបស់មនុស្ស និងឆើតឆាយសមរម្យក្នុងការស្លៀកពាក់ឱ្យបានស្អាតបាត។ មានតែពេលនោះទេដែលអ្នកនឹងកាន់តែលេចធ្លោ និងស្រស់ស្អាតនៅចំពោះមុខមនុស្សគ្រប់គ្នាដែលនៅជុំវិញអ្នក។ បុរសអាចធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនារីស្រស់ស្អាត ប៉ុន្តែពួកគេតែងតែគោរព និងឱ្យតម្លៃលើស្ត្រីដែលមានចរិតល្អ លក្ខណៈសម្បត្តិប្រពៃ។

២. ភាពក្លាហាន

118526781_3787895187905507_2329570565748973542_o

ស្ត្រីកើតមកត្រូវបានគេគិត និងចាត់ទុកថាជា ភេទទន់ខ្សោយ តែយ៉ាងណាក៏ដោយ អ្នកត្រូវតែរឹងមាំ និងក្លាហានជាងពាក្យគេថា១រយដង ១ពាន់ដង។ ជានិច្ចកាលត្រូវរក្សាខ្លួនអ្នកជា មនុស្សដែលមានភាពស្ងប់ស្ងាត់ រឹងប៉ឹង មានចំណេះដឹង និងមានហេតុផលច្បាស់លាស់។

មិនថាអ្នករៀបការឬក៏នៅលីវនោះទេ ស្ត្រីត្រូវខិតខំឥតឈប់ឈរដើម្បីសម្រេចក្តីសុបិន និងគោលដៅជីវិតខ្លួនឯង។ អ្នកមិនអាចសម្រាប់នរណាម្នាក់ ជាពិសេសគឺ មិនងាចដើម្បីតែបុរសម្នាក់ បែរជាបោះបង់គោលដៅ ធ្វើឱ្យខ្លួនឯងបាត់បង់ភាពក្លាហាននៅក្នុងជីវិតបានឡើយ។ ប្រសិនបើស្ត្រីមានភាពក្លាហាន អ្នកដទៃនឹងមិនហ៊ានមើលងាយទេ ជាពិសេសបុរសដែលជាដៃគូរបស់អ្នក ក៏មិនហ៊ានប្រមាថ ឬក្បត់អ្នកបានដែរ។

116260991_3671663666195327_4068012648174677161_o

៣. លុយ

ជីវិតរបស់ស្ត្រីដែលគួរឱ្យអាម៉ាស់បំផុត គឺបង្វែរខ្លួននាងទៅជាប៉ារ៉ាស៊ីតដែលចាំតែនៅក្នុងខ្លួនបុរសដែលជាដៃគូ។ ធ្វើអ្វី ចង់ទិញអ្វី ចាំតែលាដៃសុំលុយពីដៃគូរបស់ខ្លួន។ ត្រូវចាំថា កុំនៅជាប់នឹងអ្នកណាព្រោះលុយ អ្នកត្រូវចេះលូនក្រាប លត់ជង្គង់ខិតខំដើម្បីរកលុយដោយកម្លាំងញើសឈាមខ្លួនឯង។ ស្វ័យភាពហិរញ្ញវត្ថុ លុយ គឺជាការគ្រប់គ្រងដោយខ្លួនឯងគឺជាការគោរពខ្លួនឯង ជាគុណតម្លៃនៃអ្នកខ្លួនឯង៕

109368632_3644336365594724_6896369834368422713_o

ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)