បច្ចុប្បន្ននេះ គេដឹងថា ពីភពផែនដីទៅព្រះចន្ទ មានចម្ងាយជាង ៣៨ម៉ឺនគីឡូម៉ែត្រ។ ពីផែនដីទៅព្រះអាទិត្យ ជិត ១៥០លានគីឡូម៉ែត្រ។ ផ្កាយដែលនៅជិតប្រព័ន្ធព្រះអាទិត្យរបស់យើងជាងគេ គឺប្រព័ន្ធផ្កាយអាល់ហ្វាសិនថូរី ស្ថិតនៅចម្ងាយជាង ៤ឆ្នាំពន្លឺ។ មុខកាត់របស់កាឡាក់ស៊ីមីលគីវេរបស់យើង មានប្រវែងប្រមាណពី ១០ម៉ឺន ទៅ២០ម៉ឺនឆ្នាំពន្លឺ។
នៅក្នុងវិស័យតារាសាស្ត្រ អ្នកវិទ្យាសាស្ត្រយកចម្ងាយនៃអ្វីៗដែលនៅជិត ហើយដែលគេអាចវាស់បានដោយផ្ទាល់ ដើម្បីធ្វើជាមូលដ្ឋាន ឈានទៅវាស់ចម្ងាយទៅកាន់តែឆ្ងាយឡើងៗ ទៅតាមគោលការណ៍មួយ ដែលគេឲ្យឈ្មោះតាមភាសាអង់គ្លេសថា “Cosmic distance ladder”។
រៀបរៀងដោយ ស្តេចផារាអង់
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក