ទេសភាពដូចក្រាលព្រំ «កំប្លោក ឬត្រកៀត​ប៉ោង» មួយវាលធំ ឃើញហើយញ័រជើងចង់ទៅថតរូបលេងកម្សាន្តការពិតស្ថិតនៅ ផ្ទះស្នាក់បៃតង ខេត្តសៀមរាបសោះ

កំប្លោក ឬត្រកៀត​ប៉ោង គឺជាជាស្មៅ​ទឹក​ពួក​ត្រកៀត ភិនភាគដូច​ត្រកៀត ប៉ុន្ដែ​កាល​ដែល​នៅ​តូច មាន​ពក​ផ្ដួច​ជា​ប្លោក​ប៉ោង​ឡើង បន្ទាប់មកទើប​បែក​ចេញ​ពន្លក​ជា​ស្លឹក ព្រោះ​ហេតុ​នោះ​ទើប​ហៅ​ថា ត្រកៀត​ប៉ោង ។ ត្រកៀតមាន​ប្រយោជន៍​ច្រើន​យ៉ាង​ណាស់ គឺ​ផ្កា​ដែលអ្នកខ្លះយកធ្វើជា​អន្លក់ ចំនែកឯធាង​វាគេ​ប្រើ​ជា​បន្លែ​ក៏​បាន។ ធាង​ និង​ស្លឹក​ស្រស់​គេ​ប្រើ​ជា​ចំណី​ឲ្យ​គោ ក្របី​ស៊ី។ ធាងវា​បើ​កាត់​ហាល​ថ្ងៃ​ឲ្យ​ស្ងួត​ហើយ​ប្រើ​ការ​បាន​ច្រើន​ប្រភេទ គឺ​វេញ​ខ្សែ​ចំណង ខ្សែ​ចែវ ធ្វើ​អង្រឹង ធ្វើ​កន្ទេល ធ្វើ​សំពៀត ។ល។

126233006_370761127679807_8445741836604638398_o

126256475_370761224346464_8131223906500070044_o

126406695_370762737679646_6750968994049835946_o

កំប្លោកមានគ្រប់ទិសទីនៅតាមទីកន្លែងដែលមានទឹក ដូចជាស្រះជាដើម ហើយបានកើតកូនកើតចៅច្រើនស្ទើពេញស្រះតែម្តង ។​ បើនិយាយពីសម្រស់វិញនោះ គឺថាពិតជារុក្ខជាតិដែលដុះលើផ្ទៃទឹកយ៉ាងស្រស់ស្អាតមែនទែន​ ដោយពេលនេះទេសភាពផ្កាកំប្លោកមួយវាលធំត្រូវបានគេឃើញថា មានផ្ការីកស្គុះស្គាយស្រស់ស្អាតមែនទែន ដែលមើលទៅពិតមានទេសភាពស្រស់ស្រាយដូចជាផ្ទាំងគំនូរ កម្រាលព្រំ អាចមកទស្សនាកម្សាន្តអារម្មណ៍ ឬថតរូបលេងក៏បាន។

126165712_370762451013008_5633515566109954738_o

126215791_370762241013029_5988091326009270654_o

126179900_370761974346389_445734057400382611_o

វាលកំប្លោកនេះ ត្រូវបានគេដឹងថាមានទីតាំងស្ថិតនៅ «ផ្ទះស្នាក់បៃតង» ខេត្តសៀមរាប ដោយផ្កានេះរីកបានជិតមួយខែ ហើយអស់ម្តងប្រហែលមួយអាទិត្យក្រោយរីកម្តងទៀត ម្ចាស់កន្លែងបានឱ្យដឹងថាមិនកាត់ផ្កាលក់​ ឬប្រើប្រាស់ទេ គឺទុកអោយភ្ញៀវដែលមកកំសាន្តថតរូបលេង ។  ដោយ «ផ្ទះស្នាក់បៃតង»​នេះគឺជាកន្លែងស្នាក់នៅបែប Eco អាចគេងស្នាក់នៅជាបន្ទប់បែបស្ទាយ៍ជនបទ អាចចង់គេងបោះតង់​ អាចមកអង្គុយទទួលទាននៅកញ្ចុះនៅមាត់ទឹកក៏បាន​​ មានទឹកជ្រោះងូតលេងកម្សាន្ត មកលេងដឹងតែស្រស់ស្រាយអារម្មណ៍ខ្លាំង។

83465410_2594407597475318_5740899141872378390_n

103656324_2594407847475293_381109552669084107_n

គួរឱ្យដឹងផងដែរថា «ផ្ទះស្នាក់បៃតង » ដែលមានវាល ផ្កាកំប្លោកនេះ មានទីតាំងស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចម្ងាយពីក្រុងសៀមរាប 33km ចូលតាមផ្លូវវត្តត្បែង និងនៅជាប់វត្តស្រះដូនរីក​​ (Google Map )  ដោយអាចទំនាក់ទំនងសាកសួរបន្ថែម ឬកក់ទុកជាមុនតាមរយៈលេខទូរស័ព្ទ​  092 300 124​៕

ប្រភពរូបភាព៖ ទៅលេងបន្ទាយស្រី/ផ្ទះស្នាក់បៃតង

103809216_2594408200808591_7634630878818847874_n

103648117_2594408177475260_7657694872847788500_n

102842657_2594407747475303_3590476701437942548_n

104053461_2594408410808570_3524036800272109263_n

126219188_370762164346370_1250789545492003074_o