អ្នកថាទៅលេងខេត្តសៀមរាបមានតែប្រាសាទបុរាណនោះ ក្រៅពីអាចទស្សនាទីក្រុងបុរាណ និងប្រាសាទអស្ចារ្យជាច្រើននៅលើទឹកដីពិសិដ្ឋនៅខេត្តសៀមរាប អ្នកទេសចរអាចទៅកម្សាន្ត នៅតំបន់ធម្មជាតិជាច្រើនទីតាំង ដោយថ្មីៗនេះ «ផ្ទះឫស្សីដៃបឹង» គឺជាកន្លែងដែលមានទេសភាពបែបធម្មជាតស្រស់ស្អាត និងមានអ្នកទៅកម្សាន្តយ៉ាងកុះករ។
«ផ្ទះឫស្សីដៃបឹង» មានទីតាំងសម្រាប់អង្គុយទទួលអាហារមួយពេលដ៏ឈ្ងុយឆ្ងាញ់ ជួបជុំគ្រួសារ មិត្តភក្តិ បងប្អូនយ៉ាងរីករាយ បូករួមទាំងកន្លែងស្អាត ខ្យល់បរិយាកាសបរិសុទ្ធ ជាមួយនិងទេសភាពដ៏ស្រស់ស្រាយប្រកបទៅដោយពណ៌បៃតងធម្មជាតិជុំវិញខ្លួន ធ្វើឱ្យការទទួលទានអាហារថ្ងៃត្រង់ជួបជុំមួយពេលនេះពិតជាមានន័យ ។ ពិសេសសូម្បីតែការរៀបចំទីធ្លាក៏មានសណ្តាប់ធ្នាប់ល្អ និងមានការដេគ័រកន្លែងធម្មជាតិជាច្រើនកន្លែងស្អាតៗ ស័ក្តសមសម្រាប់ការថតរូបលេងជាអនុស្សាវរីយ៍ទៀតផង។
គួរឱ្យដឹងផងដែរថា «ផ្ទះឫស្សីដៃបឹង» ស្ថិតនៅមិនឆ្ងាយពីបឹងឈូកប៉ុន្មានទេ គឺស្ថិតនៅផ្លូវតែមួយ ហើយនៅតាមផ្លូវចូលវិញក៏មានដាក់សញ្ញាព្រួញបង្ហាញផ្លូវផងដែរ ។ សូមចុចលើទីតាំងផែនទី : https://goo.gl/maps/uz85xv581qC5VLHc9 ឬអាចទំនាក់ទំនងព័ត៌មានបន្ថែមតាមរយៈលេខទួរស័ព្ទ 088 683 8477 ។
ប្រភពរូបភាព៖ ទៅលេងបន្ទាយស្រី
អត្ថបទ៖ក្នុងស្រុក