ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកកំពុងតែផ្អើលនាំគ្នាទិញនំម្យ៉ាងមានឈ្មោះថា នំបាល់មូលស្រួយ តែល្បីថាឆ្ងាញ់ប្លែក រសជាតិពិសេសជាប់ចិត្ត។ តែពេលនេះអ្នកប្រហែលមិនបាច់ពិបាកដើររកទិញទទួលទាននោះទេ នំបាល់មូលស្រួយនេះក៏អាចធ្វើបានខ្លួនឯងតាមវិធីងាយៗដែរ។
នេះជាវិធីធ្វើនំដំឡូងបាល់មូយស្រួុលធ្វើនៅផ្ទះខ្លួុនឯងញុាំបានអស់លុយតិច
គ្រឿងផ្សំ
- ដំឡូងជ្វា 400g ( យកពណ៌ការ៉ុតក៏បានស្វាយក៏បានតាមការចូលចិត្ត) យកមើមធំៗ
-ម្សៅមី 200g
- ម្សៅឆា 100g
- ម្សៅbaking soda ចុងស្លាបព្រាបាយផងបើអត់មានបាច់ដាក់ក៏បានដែរ
-ស្ករ 4-5ស្លាបព្រាបាយ អាចថយឬលើសបានតាមការចូលចិត្តតែកុំដាក់ផ្អែមពេកឆាប់ត្រលាន់
វិធីធ្វើ : យកដំឡូងទៅចំហុយឬស្ងោរ20នាទី អោយតែផុយបកសំបកចេញហើយយកសមមកប៉ាតបំបែកសាច់ដំឡូងអោយម៉ត់រួុចចាក់ស្ករសចូល កូរអោយសព្វចូលគ្នារួុចចាំចាក់ម្សៅទាំងពីរមុខចូល ច្របល់ម្សៅនិងដំឡូងចូលគ្នាអោយម៉ត់សាច់ម្សៅរួុច កាត់ដុំតូចៗយកមកលុញអោយចេញមូល (note:លាងដៃអោយស្អាតផងប្រយ័ត្នជាប់ក្អែលដៃ) 😂
លុញរួុចបើកខ្ទះចាក់ប្រេងអោយក្តៅរួុចចាក់នំចូល កូរត្រឡប់ផងកុំអោយនំខ្លោច កូរត្រឡប់ឡើងរហូតទល់តែសាច់នំឡើងដូចក្នុងរូប កុំលឿនពេកកុំបំពងងយូរពេកខ្លាចរឹងសំបកខាងក្រៅពេក។
#potatosweetfries 🍠
ប្រភព៖ Ma Ny