វិធី​ងាយ​ៗ ​ជួយ​នារី​ៗ​ឲ្យ​រក​បាន​បុរស​ល្អ​ មាន​ប្រសិទ្ធិភា​ព​ខ្ពស់បំផុតក្នុងជីវិត​!!!

ពិសេស​សម្រាប់​នារី​ៗ​គ្រប់​រូប​.. ពេល​ខ្លះ​បុរស​ដែល​រញាក់រញ័រ ខ្លាច​មុខ​ខ្លាច​ក្រោយ ពេល​នៅចំពោះ​មុខ​របស់យើង យើង​​កុំ​ទាន់អាល​សើច​គេ ព្រោះ​បុរស​ម្នាក់​នោះ​ជា​អ្នកដែលស្រលាញ់​យើង​​យ៉ាង​ពិត​ប្រាកដ​ តែ​ដោយ​ឡែក​បុរស​ដែល​ដើរ​ចូលមកយើង​​ ដោយ​ស្មារតី​អំនួត ឫកពារ​សង្ហា មិនញញើត និយាយ​ដោយ​មានសិល្បៈ​ មិនប្រាកដ​ថា​ជា​អ្នក​មានស្នេហា​ស្មោះ​សម្រាប់​យើង​​ទេ​។

បុរស​ដែល​ស្រលាញ់​យើង​​ចេញពីបេះដូង​ពិត​ប្រាកដ គឺជា​បុរស​ដ៏ក្លាហាន​ម្នាក់​នៅខាងក្រោយខ្នង​យើង​ ជាពិសេស​គឺនៅ​ចំពោះ​មុខ​មិត្ត​ភក្តិប្រុស​ៗ​របស់​គេ​ តែ​គេ​នឹង​ក្លាយ​ជា​ជន​ឥត​បានការ ជន​ដែល​មាន​ឫក​ពារ​​ដូ​ច​ស្រី​ ជនដែល​ចាប់នេះខុស ចាប់នោះ​ខុស​ ពេលនៅចំពោះ​មុខយើង​​។

125437316_1070776423363054_1804593368258160280_o

អ្នកនាង​កញ្ញា​ដឹងទេ បុរស​ប្រភេទ​នោះ ទោះសង្ហាក្តីមិនសង្ហាក្តី តែងនិយាយនៅចំពោះមុខ​មិត្ត​ភក្តិ​របស់​គេ​ថា "ខ្ញុំ​មិន​ខ្លាច​នោះទេ ពេល​ខ្ញុំ​ទៅជិត​នាង​ ខ្ញុំ​នឹង​និយាយ​ទៅរកនាង ហើយសួរនាង​ពីនេះពីនោះ ខ្ញុំ​នឹង​ប្រាប់នាង​ថា ខ្ញុំ​ស្រលាញ់​នាង​ ជាពិសេស​គឺ​បបួលនាង​ញ៉ាំបាយ​... ។ល។

.." ប៉ុន្តែ​ពេល​ដែល​គេស្ថិត​ក្រោម​ក្រសែ​ភ្នែករបស់​យើង គេស្រាប់តែ​ក្លាយ​ជាកូនទន្សាយ​ដ៏ស្លូត​ទៅវិញ​.. ទាំងនេះគឺដោយសារអំណាច​នៃ​សេចក្តីស្រលាញ់ ការ​គោរព ក្តី​អាណិត និង​​ការ​ផ្តល់តំលៃ​អោយនារី​ដែល​គេ​ស្រលាញ់​...។

ផ្ទុយ​មកវិញ ខ្ញុំ​សូម​ប្រាប់​នារីៗ​ទាំងអស់ ជាពិសេស​អ្នក​នៅ​ក្មេង​ខ្ចី​ ពី​លក្ខណៈ​សំគាល់មួយ​ចំនួន​របស់​បុរស​ដែលជាព្រាន​នារី​ ដូច​ខាងក្រោម..៖

125517078_1070776356696394_5789076250126759979_o

_និយាយស្តី​មិន​ចេះ​ខ្លាច​ក្រែង រឺចូលចិត្ត​ធ្វើ​អោយ​នារីសើច​នៅ​ក្នុង​ចំណោម​មិត្ត​ភក្តិ តែចូលចិត្ត​ត្អូញត្អែ​ ធ្វើអោយ​នារីអាណិត​នៅ​ពេល​ដល់កន្លែងស្ងាត់​។

_មិនហ៊ាន​ទៅជួប​សាច់ញាតិរបស់នារី​ដែល​គេ​តាមញ៉ែ ទោះជាបានអញ្ជើញក៏ដោយ។

_ចូលចិត្ត​បបួល​នារី​ៗ​ទៅ​កន្លែង​ឆ្ងាយ​តែពីរនាក់។

_គេជាមនុស្ស​បើកចំហរ គេចូលចិត្ត​និយាយត្រង់ៗ​រឿង​បញ្ហារួមភេទ ការដើរ​លេងឆ្ងាយៗ។

_មិនចូលចិត្ត​ណែនាំ​នារី​ណា​ដែលគេកំពុងតាម​ញ៉ែ​អោយ​អ្នក​ផ្សេង​ដឹង។

_ចូលចិត្ត​ប្រើប្រាស់របស់ទំ​នើប ទាន់សម័យ​ រាប់ទាំងការតុបតែងខ្លួន។

_ចូលចិត្ត​ប៉ះដៃជើង.. ។ល។

125876658_1070776373363059_5125403120874908855_o

ទាំងនេះ​គ្រាន់តែជាការចំណាំ​តែប៉ុណ្ណោះ ប៉ុន្តែរឿងសំខាន់ក្នុងចំណោម​ចំណុច​ខាងលើ​គឺ "មិនហ៊ាន​ចូលទៅជួបសាច់ញាតិរបស់​យើង​ ទោះជាមានការ​អញ្ជើញ.."។ បុរស​ដែល​មានចរិតជាព្រាន បើ​សិន​ជាតាម​ស្រលាញ់នារីណាម្នាក់ហើយ គឺតែងព្យាយាម​មិនអោយ​រឿងនេះ​ដឹងដល់​អ្នកទី​៣​ទៀត​ទេ ព្រោះ​គេ​មិនចង់អោយ​មាន​សាក្សី នៅពេល​ដែល​គេ​ដោះដៃ​ចោល​យើង​។

សូមចាំថា បុរស​ណា​ដែល​បដិសេធ​ចំពោះ​ការ​អញ្ជើញ​ទៅ​ជួប​សាច់ញាតិ​របស់​យើង​ ចាប់ពី២ដង​ទៅ​ សូមបញ្ឈប់ទំនាក់ទំនង​ជាមួយ​បុរស​នោះភ្លាម ព្រោះគេស្រលាញ់​យើង​តែមាត់​ប៉ុណ្ណោះ គេមិនស្រលាញ់​គ្រួសារយើង​ មិនស្រលាញ់​យើង​ពិត​ប្រាកដ​នោះ​ទេ​។

ខ្ញុំ​មានពាក្យ​មួយ​ម៉ាត់ "បុរសល្អ មានមិនច្រើន​នោះទេ បើសិនជា​នារីណា​ម្នាក់​រក​បានគេ​ហើយ គួរ​តែ​ថែរក្សាអោយគង់វង្ស​ ព្រោះ​បុរស​ល្អ ទោះជា​សំណល់​ ក៏គង់​មានអ្នកផ្សេង​ទៀត​ប្រាថ្នាចង់បាន​... "។

126179376_1070776476696382_8617897928842627856_o

នារី​ដែល​មានភាពវៃឆ្លាត មិនមើល​លើរូបរាងរបស់បុរស​នោះ​ទេ ព្រោះនាងដឹងថា បុរ​ស​ដែលមានសមត្ថភាពពិតប្រាកដ​ទើប​ជាបុរសពេញ​លក្ខណៈ តែ​បើ​បានទាំងរូបរាង​សង្ហា​ទៀត​ផង​នោះ​កាន់​តែប្រសើរ​ តើមែនទេ?

បញ្ច្រាសមកវិញ នារី​ដែល​ខ្វះ​ការពិចារណាល្អិតល្អន់ ពិតណាស់ថា នឹងចាត់ទុកភាពសង្ហា លក្ខណៈសម្បត្តិបច្ចុប្បន្ន​របស់បុរស​ គឺជា​កត្តា​សំខាន់ទី​១​។ សូមចងចាំ សុភាសិត​របស់ខ្មែរបុរាណ ដែល​និយាយ​បានគ្រប់​មាត់ថា "នារីស្អាត​នៅត្រង់ចរិយា បុរស​សង្ហានៅត្រង់វិជ្ជា"

រូបមន្ត​ដើម្បីទទួល​បានស្នេហា​ពិត​ពីនរណាម្នាក់..៖

_ព្រម​ទទួល..៖ "គ្មាន​អ្នក​ណា​ល្អ​ឥតខ្ចោះទេ" នេះជាពាក្យជាសកល ដូច្នេះ​បើស្រលាញ់អ្នកណាម្នាក់​ យើង​ត្រូវ​ព្រម​ទទួល​យក​ចំនុច​អវិជ្ជមានរបស់គេ ដែល​រួម​មានទាំងចំនុចតូចៗ រហូតដល់ចំណុច​ធំ​ដុំ​ ដូចជា​ ក្លិន​ខ្លួន... ដេកស្រមុក... ចិត្តទន់.. ជាដើម តែ​នារីឆ្លាត​នឹង​ធ្វើចំនុចទាំងនោះ​អោយ​ក្លាយ​ជា​ការចាប់​ផ្តើម​ទៅរក​ ចំនុចវិជ្ជមាន។

_ហ៊ាន​លះបង់..៖ ការស្រលាញ់បុរសណា​ម្នាក់​ មិន​មែន​យើង​គ្រាន់តែ​ចង់បាន​របស់​អ្វីពីគេនោះទេ តែ​យើង​ត្រូវ​ហ៊ាន​លះបង់​អ្វីដេល​ខ្លួនឯង​មាន​ដូចជា លះបង់ពេលវេលាខ្លះ ដើម្បីគេ.. លះបង់​ចិត្ត​រឹងមានះ ចិត្ត​ប្រច័ណ្ឌ ចិត្ត​ខ្លាច​រអា... រហូត​ដល់​ហ៊ានលះបង់​ផ្លូវដើររបស់​ខ្លួនឯង​(គ្រួសារ និងភាពឯកជន) មកដើរ​លើផ្លូវថ្មី​មួយ​ជាមួយ​គេ​(អាពាហ៌ពិពាហ៌បង្កើតគ្រួសារថ្មី) ជាដើម..។

126281524_1070776386696391_2380840478303179964_o

ប៉ុន្តែ​ព្រះពុទ្ធ​បានសម្ដែងថា មនុស្សប្រុសស្រីដែលអាចរស់នៅជាមួយ​គ្នា​បានត្រូវ​ប្រកប​ដោយ​លក្ខណៈ​៥យ៉ាងគឺ..៖

_មានការ​លះបង់​ បរិច្ចាគ (ការលះបង់) ប្រហាក់ប្រហែលគ្នា (សមចាគា)

_មានបញ្ញាចំណេះដឹងប្រហាក់ប្រហែលគ្នា(សមបញ្ញា)

_មានសទ្ធា(​ជំនឿ) ប្រហាក់​ប្រហែលគ្នា (សមសទ្ធា)

_មានសីលធម៌រស់នៅ​ ប្រហាក់ប្រហែលគ្នា (សមសីលា)

_មានស្ថានភាពគ្រួសារ​ប្រហាក់ប្រហែលគ្នា (ស្ថាន​ភាព​សង្គម​) ដែលអាចផ្តល់​លក្ខណៈអនុគ្រោះ​បាន.. (សមជីវិតា)

យ៉ាងណាក៏ដោយ​ សូមចងចាំ​ថា ការ​ដែលមនុស្សពីរនាក់អាច​ស្រលាញ់គ្នា ឈានដល់​ផ្លូវ​ស្នេហា និងផ្លូវជីវិត​ គឺព្រោះតែរឿង​ពីរគឺ..៖

_បុព្វេសន្និវាស (ជំនឿ​បែបគូព្រេងនិយម តាមបែបសាសនា​)..៖ មនុស្ស​បើមិនធ្លាប់​កសាងអ្វីរួមគ្នាពីមុនមកទេ នឹងមិនអាច​មានចំណុច​ប្រសព្វជួបគ្នានៅជាតិនេះបានទេ។

_ឧបការៈបច្ចុប្បន្ន..៖ អ្នកគ្មានបុព្វេសន្និវាសទេ តែ​ការជួបគ្នារាល់ថ្ងៃ ការ​យកអាសារ​គ្នា​ទៅវិញទៅ​មក​ ការយកចិត្ត​ទុកដាក់គ្នាទៅវិញទៅមក​ ការ​លេងសើច ការ​សប្បាយ ការកើតទុក្ខ​ជាមួយ​គ្នារាល់ថ្ងៃ​ នឹងធ្វើអោយ​ទំនាក់ទំនង​នេះ​ ក្លាយ​ជា​គ្រាប់ពូជ​នៃស្នេហា.. ហើយវានឹងក្លាយ​ជា​ដើមហេតុនៃបុព្វេសន្និវាសសម្រាប់អ្នកទាំងពីរ​៕

126291825_1070776390029724_2556191595428973716_o

126767063_1070776336696396_7777917538648956313_o

ប្រែសម្រួលពី៖ wikihow