សុខចិត្តចេញលុយពីហោប៉ៅខ្លួនឯង លោក​ ហ៊ុយ​ យ៉ាឡេង​ នៅតែបន្តផលិតកម្មវិធី «១ម៉ោងដើម្បីសង្គមជាតិ»​ ជួយដល់សង្គម ទោះគ្មានការឧបត្ថម្ភគាំទ្រ (មានវីដេអូ)

លោក​​ ហ៊ុយ​ យ៉ាឡេង​ ឬហៅ​ កថាជ័យ​ ​គឺជាផលិតករ​​​ និងជាម្ចាស់ផលិតកម្មដែលមានស្នាដៃជាច្រើននៅក្នុងការផលិតភាពយន្តដែលសុទ្ធសឹងតែទទួលបានភាពល្បីល្បាញខ្លាំង​ ដោយខ្សែភាពយន្តចុងក្រោយដែលទទួលបានការគាំទ្រខ្លាំងនោះគឺរឿង​ «ដើម្បីកូន»​ ដែលជាភាពយន្តនិយាយពីពលិកម្មរបស់ឪពុកម្នាក់ដើម្បីកូនៗស្តែងពីទឹកចិត្តឪពុកគ្រប់រូបផងដែរ។

125165468_912495305821563_7317930830277288156_o

124910123_912495519154875_9162034280267851855_o

បន្ទាប់ពីបានផ្អាកសកម្មភាពភាពយន្តដោយសារតែវិបត្តិកូវីដ១៩​​​​ ជិតមួយឆ្នាំពេញ​ ថ្មីៗនេះលោក ហ៊ុយ​ យ៉ាឡេង​​ បានង្កើតកម្មវិធីសប្បុរសធម៌មួយដើម្បីជួយសង្គមមានឈ្មោះថា​ «១ម៉ោងដើម្បីសង្គមជាតិ »​ ដែលអត្ថន័យកម្មវិធី និងគោលដៅកម្មវិធីផ្តោតទៅ២ចំណុច​ធំៗ​​ ទី១​គឺការចុះធ្វើកម្មវិធីសប្បុរសធម៌​ និងជួយដល់សង្គមដោយផ្ទាល់ទៅដល់ប្រជាជន​ និងទី២​​គឺការផលិតរឿងអប់រំខ្លី​ពីសង្គម​​ ជីវិត​​​ ច្បាប់ចរាចរណ៍​ និងរឿងមានអត្ថន័យជួយដល់សង្គមជាតិជាច្រើនទៀត។​​​​ ដោយពេលនេះក្រុមការងារផលិតកម្មវិធី១ម៉ោងដើម្បីសង្គមជាតិ​ បានចេញធ្វើសកម្មភាពដំបូង​​ ទាក់ទងនឹងការអប់រំចរាចរណ៍ឡានកង់១០​ និងវីដេអូរឿងខ្លី វិប្បដិសារីផ្សែងបារី រួមទាំងវីឌីអូអប់រំនិយាយអំពីចរាចរណ៍បើកបរម៉ូតូ ផងដែរ។

5fa2147b21d9c_1604457540_medium

125835099_917516925319401_4282586580094171224_o (1)

តាមការឱ្យដឹងពីលោក ហ៊ុយ យ៉ាឡេង ផ្ទាល់បានបញ្ជាក់ថា៖​ «​១ម៉ោងដើម្បីសង្គមជាតិ-1Hour For The Nation

ជាកម្មវិធីសប្បុរសធម៌មួយដែលមានន័យថា មនុស្សយើង១អាទិត្យក្រៅពីធ្វើការដើម្បីខ្លួនឯងនិងគ្រួសារហើយ គួរចំណាយពេល១ម៉ោងយ៉ាងតិចដើម្បីជួយដល់សង្គមជាតិវិញ គំនិតនេះខ្ញុំគិតយូរហើយតែរង់ចាំអក្សរមានសិនចាំធ្វើ តែដោយសារកូវីតធ្វើអោយខ្ញុំភ្ញាក់ខ្លួនទៅមុខទៀតមិនដឹងមានរឿងអ្វីទាន់គំនិតនៅមានកម្លាំងនៅមានគួរតែធ្វើ ហើយបានការជម្រុញពីមិត្តខ្ញុំម្នាក់ឈ្មោះ ម៉ែនចនសុន ផងទើបខ្ញុំសម្រេចចិត្តធ្វើ តែអាចធ្វើទៅបានគឺត្រូវមានការចូលរួមពីបងប្អូនមិត្តភក្រអ៊ុំពូមីងជួយជាកម្លាំងកាយចិត្តនិងថវិការទើបជោគជ័យបាន ហើយបងប្អូនដែលចង់ចូលរួមសូមចូលទៅក្នុងគ្រប់ឆាណែលតេឡេក្រាមនេះដើម្បីចូលរួមទាំងអស់គ្នា »។

124073094_911613015909792_7859192443220245441_o

124910123_912495519154875_9162034280267851855_o

ដ្បិតតែមានការលំបាក​ និងឧបសគ្គច្រើន​ទាក់ទងនឹងការផលិត​ដំបូង​ ដោយការចេញលុយពីហោប៉ៅខ្លួនឯង​ លោក​ ហ៊ុយ យ៉ាឡេង​ បានប្រកាន់ឆន្ទៈយ៉ាងមុតមាំថា​ ទោះមិនមានអ្នកឧបត្ថម្ភ ឬមិនបានថវិកាផលិតបន្ត លោកនៅតែធ្វើកម្មវិធីនេះឱ្យដំណើរការទៅមុខរហូត ដើម្បីជាការរួមចំណែកជួយសង្គមមួយផ្នែកដែរ។

បន្ថែមពីនេះ លោក ហ៊ុយ យ៉ាឡេង ក៏​អំពាវនាវ​ដល់​អ្នក​ដែល​មាន​ទេពកោសល្យ មាន​គំនិត​ថ្មីៗ ឬ​អ្នក​ដែល​ចង់​ចូល​រួម​ក្នុង​សកម្មភាព​ជួយដល់កម្មវិធីអប់រំ​សង្គម​នេះដោយ​ផ្ទាល់​​ អាចទាក់ទងតាមរយៈឆាណែលតេឡេក្រាម​ ​១ម៉ោងដើម្បីសង្គមជាតិ-1Hour For The Nation​ តាមរយៈលីងមួយនេះ https://t.me/NationKH  រីឯ​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​​ដែល​ចង់ចូលរួមជួយ​បរិច្ចាគ​នូវថវិកា​ដើម្បី​គាំទ្រ​កម្មវិធី​នេះ​អាចទាក់ទងទៅគណនីធនាគារលោក ហ៊ុយ យ៉ាឡេង ​ផ្ទាល់

Account Name : Huy Yaleng

ABA Account Number : 000 205 738

ACLEDA Account Number : 0900 00 41733313

ACLEDA ToanChet : 069239789

Wing Account Number : 03975972

សម្រាប់ព័ត៌មានលម្អិតបន្ថែម​សូមទំនាក់ទំនងទូរស័ព្ទលេខទូរស័ព្ទ ០១២ / ០៦៩ ២៣៩ ៧៨៩ Tell : 012 / 069 239 789​ ៕

125182884_915930292144731_9118748962844011270_o

125073366_915931015477992_6571095376385403060_o

សូមទស្សនាវីដេអូនៃកម្មវិធី​​ «១ម៉ោងដើម្បីសង្គមជាតិ »​ ខាងក្រោមនេះ ៖

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: