រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Delfin Lorenzana បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសហ្វីលីពីននឹងទទួលបានគ្រឿងបរិក្ខាយោធា(គ្រាប់បែកទំនើប)ដែលមានតម្លៃចំនួន ១៨ លានដុល្លារពីអាមេរិកនៅខែក្រោយ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានការពារជាតិនៅភាគខាងត្បូងកំពង់ផែក្រុងម៉ានីលថា៖ "ពួកគេបានផ្តល់ឱ្យយើងនូវគ្រឿងបរិក្ខារយោធាដែលមានតម្លៃចំនួន ១៨ លានដុល្លារ (ដែលនឹងមកដល់) នៅខែក្រោយ។ បរិក្ខាយោធាទាំងនេះជាគ្រាប់កាំភ្លើងធុនធំប្រភេទថ្មីដែលមានភាពជាក់លាក់ហើយបាញ់ចំគោលដៅផងដែរ"។
នាវាចម្បាំងឈ្មោះ BRP Tarlac របស់ហ្វីលីពីនត្រូវបានគេដាក់ពង្រាយនៅកោះ Catanduanes សម្រាប់បេសកកម្មជួយសង្គ្រោះពីមហន្តរ៉ាយដោយព្យុះទីហ្វុង។ ទោះបីជាយ៉ាងនេះក្ដី! Lorenzana មិនបានផ្តល់ព័ត៌មានជាក់លាក់អំពីបរិក្ខាយោធាទាំងនោះទេ។
លោកបាននិយាយថាថ្មីៗនេះលោកបានជួបជាមួយលោក John Law ភារធារីស្ថានទូតអាមេរិកប្រចាំទីក្រុងម៉ានីល ក្នុងពេលដែលពួកគេពិភាក្សាអំពីកិច្ចព្រមព្រៀងស្តីពីការធ្វើទស្សនកិច្ច ពីការព្រួយបារម្ភរបស់អាមេរិកលើសមុទ្រហ្វីលីពីនខាងលិច និងគោលនយោបាយការបរទេសរបស់អាមេរិក និងពិភាក្សាអំពីឧបករណ៍យោធាដែលពួកគេកំពុងផ្តល់ដល់ប្រទេសហ្វីលីពីន ព្រមទាំងជំនួយទាក់ទងនិងបរិក្ខាវេជ្ជសាស្រ្តការពារជំងឺរាតត្បាត៕