ប្រយ័ត្នផង! ក្រុមអនាមិក Hacker កំពុងវាយលុក និងបន្លំខ្លួនជាក្រុមការងាររបស់ក្រុមហ៊ុនហ្វេសបុក ដើរស៊ែរផេកល្បីៗគម្រាមឱ្យបំពេញព័ត៌មានដើម្បីធ្វើការលួចផេកធំៗទាំងនោះ

ថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយ បានបង្កើតឈ្មោះបន្លំខ្លួនជាក្រុមការងារក្រុមហ៊ុនបណ្តាញសង្គមយក្សហ្វេសប៊ុក ធ្វើការស៊ែរពីផេកធំៗ និងក្រុមហ៊ុនធំៗនៅក្នុងកម្ពុជា​ដោយសរសេរជាសារគម្រាមឱ្យម្ចាស់ផេកទាំងនោះចូលទៅបំពេញព័ត៌មាន ដើម្បីបន្លំហែកផេកនោះមកប្រើប្រាស់។

នេះបើយោងតាមរយៈគណនីហ្វេសប៊ុក សូរ្យ ជលសា បានឱ្យដឹងថា៖ «​#សារដាស់តឿន និង ក្រើនរំលឹក!!!

ថ្មីៗនេះមានគណនីហ្វេសបុកមួយដែលមានឈ្មោះថា App Service ជាក្រុមអនាមិក Hacker បានកំពុងតែ វាយលុក និង បន្លំខ្លួនជាក្រុមការងាររបស់ក្រុមហ៊ុនហ្វេសបុក ដើរស៊ែរផេកល្បីៗ របស់ផេកក្រុមហ៊ុនមួយចំនួននៅកម្ពុជា ក៏ដូចជាផេកដទៃទៀតជាច្រើនក្រោមរូបភាពដោយសរសេរ ទម្រង់ព្រមានម្ចាស់ផេកថាខ្លួននឹងបិទផេកទាំងអស់នោះប្រសិនបើមិនចូលទៅបំពេញព័ត៍មានរបស់ខ្លួន ក៏ដូចជាលេខកូដអីម៉ែលផ្សេងនោះទេ។

Untitled 1 Copy

ដូច្នេះដើម្បីសុវត្ថិភាព និង ការពារផេករបស់លោកអ្នកសូមមេត្តាហាមធ្វើការចុចតាមលីង (LINK) ដែលពួកគេតម្រូវឱ្យយើងបំពេញបើមិនដូច្នេះទេលោកអ្នកនឹងបាត់បង់ផេកឬ ផេករបស់លោកអ្នកនឹងត្រូវបានលួចដោយក្រុមអនាមិក (Hacker )ជាក់ជាមិនខាន។

#ស៊ែរដើម្បីចែករំលែកទៅកាន់មិត្តរបស់អ្នក។

#សូមបង្កើនការប្រុងប្រយ័ត្ន »។

125258893_2727132820838014_615749473505844685_o

ដូច្នេះសូមមេត្តាប្រុងប្រយ័ត្ន និងកុំចុចទៅកាន់លីងផ្តេសផ្តាសនៅលើហ្វេសប៊ុកណាមួយឱ្យសោះ ប្រយ័ត្នបាត់គណនីហ្វេសប៊ុក និងផេកហ្វេសប៊ុកដោយមិនដឹងខ្លួន ៕

125551655_2727133227504640_936271976310530045_o

124972567_2727133464171283_6230762953805934808_o

125838011_2727133300837966_5189085027442407445_o

125508420_2727133344171295_2435505966806048731_o