ប្រយ័ត្នចូលអន្ទាក់ស្រីស្អាតអនឡាញ! ផ្តេសផ្តាសតាមអនឡាញជាមួយស្រីស្អាតបរទេសល្បិចច្រើនលួចថត ពេលនេះសម្រួលត្រឹមបង់លុយបញ្ចប់រឿង

អ៊ីនធើណេត ជាវិស័យមួយដ៏ទូលំទូលាយ ដែលអាចឱ្យយើងស្វែងរកអ្វីគ្រប់យ៉ាងប្រៀនដូចជាផែនដីនៅក្រោមម្រាមដៃ តែយ់ាងណាក៏ដោយ ដោយសារតែវាមានភាពទូលាយខ្លាំងពេកវាបែរជាក្លាយជាកាំបិតមុខពីរ ដែលមានប្រយោជន៍ តែក៏អាចបង្កគ្រោះថ្នាក់។

យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែមានខ្មែរយើងម្នាក់ ដោយសារតែចង់សាកល្បងផ្តេសផ្តាសតាមរយៈវីដេអូស្រើប ស្រាល តាមអនឡាញ ជាមួយស្រីស្អាតបរទេសនោះ ស្រាប់តែជាប់អន្ទាក់ត្រូវគេលួចថតហើយគម្រាមបង្ហោះលើបណ្តាញសង្គមប្រសិនជាមិនធ្វើការបង់លុយតាមការកំណត់នោះទេ។

ដោយអត្ថន័យនៃការចែកចាយសារទាំងស្រុងបានឱ្យដឹងថា៖ « ប្រយ័ត្នចូលអន្ទាក់ស្រីស្អាតអនឡាញ! សូមជួយសែចែករំលែកផង (Please Share​- online Sex Scam)

125270850_2934624400148948_8786968587369808285_o

មុននេះបន្តិច មានប្អូនប្រុសម្នាក់បានខលមកខ្ញុំទាំងយប់ជាមួយនឹងសម្លេងភ័យៗនិយាយចេញមកញ័រៗ។ ខ្ញុំសួរគាត់ថាម៉េចបានជាប្អូនខលមកទាំងយប់ម៉ោង១១អញ្ចឹង? តើមានអ្នកណាធ្វើការម៉ោងនេះ? ហេតុអ្វីមិនរង់ចាំស្អែក? ប្អូនប្រុសប្រាប់ថា រង់ចាំមិនបានទេបង ព្រោះមានគេគម្រាមទារលុយ ទាំងយប់ ។ ខ្ញុំសួរថាស្រីឬប្រុស? គាត់ថាស្រី ព្រោះគាត់បាននិយាយគ្នាតាមវីដេអូខលតាម facebook messenger ដោយប្រើវិធីរួមភេទតាម wifi ។

ខាងស្រីស្អាត (ទំនងដូចជាបរទេស) បានថតរូបនិងវីដេអូខាងបុរសទុកទាំងអស់ ហើយគម្រាមទារលុយ $300 ទើបលុបចោល។ មកទល់ម៉ោងនេះគឺទម្លាក់ថ្លៃនៅសល់ $200 ..ចុងក្រោយគឺនៅសល់ $120។ មុខវិជ្ជានេះរៀនអស់លុយហើយភ័យបះសក់ ព្រោះខាងស្រីស្អាតគម្រាមថា បើមិនបង់លុយ គឺនឹងបង្ហោះតាម Youtube ។ ស្អែកស្រីស្អាតនឹងបង្រៀនខាងប្រុសអោយចេះបង់លុយតាម Western Union ។

125212395_2934624436815611_6684718360972331538_o

សូមបងប្អូន ជាពិសេសយុវវ័យប្រុងប្រយ័ត្នជាប់អន្ទាក់ស្រីស្អាតអនឡាញ ព្រោះនេះជាវិធីរកលុយរបស់ពួកគេ ដែលធ្វើអោយប៉ះពាល់ដល់មុខមាត់កិត្តិយសខ្លួនឯងផង ប្តីប្រពន្ធ និងក្រុមគ្រួសារ ព្រមទាំងទីកន្លែងធ្វើការងារទៀតផង។

តើពិតមែនដែរទេ ដែលឮគេនិយាយតៗគ្នាថា នៅក្រោយផ្ទះស្រីស្អាត សុទ្ធតែជាផ្នូរអ្នកក្លាហាន!»

125498843_2934624420148946_313991710137613374_o