រំភើប​តិច​អី! ទើប​តែ​អាយុ ១០ ឆ្នាំសោះ “ស្រី​ង៉ោល” ​សង់​ផ្ទះ​ឲ្យ​ម្តាយ​បាន​បាត់ ក្រោយ​រក​​ចំណូលបាន…

Emmanuella Samuelដែល​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា "មី​ង៉ោល​ឬ​ស្រី​ង៉ោល" ​បាន​ទទួល​ជោគជ័យ​យ៉ាង​សម្បើម តាម​រយៈ​ការ​សម្តែង​បែប​ត្លុក​កំប្លែង​ក្នុង​វីដេអូ​ដែល​ដឹកនាំ​សម្តែង​ដោយ​ពូ​របស់​នាង​មាន​ឈ្មោះ Mark Angel។ នាង​កើត​នៅ​ថ្ងៃ​ទី ២២ ​កក្កដា ឆ្នាំ ២០១០ នៅ​ឯ​ប្រទេស​កំណើត​នីហ្សេរីយ៉ា។

លោក Mark បាន​ចាប់​ផ្តើម​យក​ក្មួយ​របស់​ខ្លួន មក​ថត​វីដេអូ​កំប្លែង​នៅ​ពេល​នាង​មាន​អាយុ ៥ ឆ្នាំ ពោល​គឺ​នៅ​ឆ្នាំ ២០១៥ ហើយ​គិត​មក​ទល់​ពេល​នេះ "មី​ង៉ោល" បាន​ជាប់​ឈ្មោះ​ជា​ក្មេង​ដែល​អាច​រក​ចំណូល​បាន​ច្រើន​ដាច់​គេ​នៅ​នីហ្សេរីយ៉ា ពោល​គឺ​មាន​ទ្រព្យ​ច្រើន​ជាង ១៥០ ០០០ ដុល្លារ​អាមេរិក​ហើយ។

125037495_964433887298649_2671350828530376832_n

125099170_964434093965295_524804070121196514_n

125144777_964434063965298_4273445840326069552_n

125150241_964433973965307_8578075307923352718_n

ប្រភព​ចំណូល​មួយ​ផ្នែក​ធំ​របស់​នាង​គឺ​ទទួល​បាន​ពី​ការ​រក​ចំណូល​លើ Online តាម​រយៈ​វីដេអូ​លើ​ YouTube ដែល​បច្ចុប្បន្ន​មាន Subscriber លើ Channel ផ្លូវការ​ Mark Angel Comedy ដល់​តៅ ៦,៩៣ លាន​នាក់។

ដោយឡែក​កាល​ពី​ពេល​ថ្មីៗ​នេះ នាង​បាន​ធ្វើ​ឲ្យ​ម្តាយ​បង្កើត​រំភើប​ជា​ខ្លាំង បន្ទាប់​ពី​ចាយ​លុយ​ផ្ទាល់​ខ្លួន​សាងសង់​ផ្ទះ​វីឡា​មួយ ដែល​មាន​ភាព​ស្រស់ស្អាត​ជា​ខ្លាំង អម​ដោយ​របស់របរ​ប្រើប្រាស់​ទំនើបៗ​នៅ​ខាង​ក្នុង​នោះ។

125159088_964433923965312_7363607564320265081_n

125185888_964434193965285_8410320871654349894_n

125188254_964434147298623_3483574043211795592_n

125287101_964434023965302_8573698979521084377_n

តាម​ការ​សរសេរ​លើ​គណនី​ផ្លូវការ Officialemanuella នាង​បាន​រៀបរាប់​ថា៖ "ខ្ញុំ​សាងសង់​ផ្ទះ​នេះ​សម្រាប់​ម៉ាក់ ក៏​អរគុណ​សម្រាប់​ការ​លើក​ទឹកចិត្ត ការ​ជូនពរ និង​គាំទ្រ​កន្លង​មក ហើយ​ខ្ញុំ​ដឹង​ថា​ម៉ាក់​ចង់​បាន​ផ្ទះ​ដ៏​សមរម្យ​មួយ តែ​ក៏​សូម​អភ័យទោស​ឲ្យ​ខ្ញុំ​ផង​ម៉ាក់ ឆ្នាំ​ក្រោយ​ខ្ញុំ​នឹង​សង់​ភូមិគ្រឹះ​ឲ្យ​ម៉ាក់​តែ​ម្តង"៕

125366116_964434243965280_8790875284254085255_n

ប្រភព៖ Instagram​​