មនុស្សប្រុសទាំងអស់ តើអ្នកដែលធ្លាប់គិតរឿងទាំងនេះ ដើម្បីមនុស្សស្រីដែលអ្នកស្រឡាញ់ដែរទេ?

មុនពេកដែលអ្នកចាប់ផ្ដើមស្រឡាញ់នារីណាម្នាក់ ហើយព្យាយាមចូលទៅក្នុងជីវិតរបស់នាង នៅពេលដែលអ្នកបានចូលក្នុងជីវិតនាងហើយ បាននាងជាគូជីវិតហើយ បានក្លាយជាម្ចាស់មួយផ្នែកនៃជីវិតរបស់នាង តើអ្នកមានដែលធ្លាប់គិតដល់រឿងអស់ទាំងនេះដែរទេ?

124556654_1034088120330061_7280708228459457150_o

- ខ្ញុំត្រូវខិតខំទ្វេដង ព្រោះខ្ញុំចង់ឱ្យប្រពន្ធខ្ញុំស្លៀកសម្លៀកបំពាក់ស្អាតបំផុតនៅក្នុងពិធីមង្គលការរបស់យើង។

- ខ្ញុំត្រូវតែខិតខំឱ្យអស់ពីលទ្ធភាព ព្រោះប្រពន្ធរបស់ខ្ញុំសមនឹងទទួលបានជីវិតល្អប្រសើរជាងមុន ទោះបីនាងបានស៊ូទ្រាំនឹងការឈឺចាប់នាពេលកន្លងមកក៏ដោយ។

- ខ្ញុំត្រូវតែក្លាយជាបុរសដែលប្រសើរសម្រាប់នារីរបស់ខ្ញុំ ហើយវាមិនមែនជាពេលវេលាដែលត្រូវលេងសើចច្រើន និងចំណាយពេលអត់ប្រយោជន៍ដូចកាលពីមុនទៀតឡើយ។

- ជីវិតនាងបន្ទាប់ពីរៀបការជាមួយនឹងខ្ញុំរួច នាងត្រូវតែល្អប្រសើរ រស់នៅជាមួយនឹងជីវិតដែលមិនចេះខ្វះមុខក្រោយឡើយ ...!។

125354989_1033243827081157_2615766461322440430_o

បន្ទាប់ពីការខំប្រឹង និងលះបង់ដើម្បីនារីម្នាក់ដែលព្រមលះបង់ជីវិតពាក់កណ្ដាលទៀតជាមួយនឹងអ្នក ចុះអ្នកមានដែលនិយាយពាក្យប៉ុន្មានឃ្លានេះទៅកាន់នាងដែរឬទេ?

ខ្ញុំសុំទោស ដែលមិនមានពេលវេលាច្រើនសម្រាប់អ្នកដូចពីមុន។ វាដោយសារតែខ្ញុំបានធ្វើការឆ្ពោះទៅរកអនាគតរបស់យើងទាំងពីរ។ ខ្ញុំចង់ក្លាយជាប្តីល្អសម្រាប់អ្នក និងកូនៗរបស់យើង។ ប៉ុន្តែខ្ញុំសន្យាថាខ្ញុំនឹងមិនធ្វើឱ្យអ្នកមានអារម្មណ៍ថាឯកា ឬលំបាកឡើយ។ ខ្ញុំចង់បានអ្វីដែលល្អបំផុតសម្រាប់យើងនាពេលអនាគត ពីព្រោះអ្នកសមនឹងទទួលបាន។

125390582_1033269767078563_6383640398061379119_o

ចាប់តាំងពីស្រឡាញ់គ្នា និងកសាងគ្រួសារមួយជាមួយនឹងគ្នា តើអ្នកបានលះបង់ និងធ្វើអ្វីខ្លះដើម្បីមនុស្សស្រីដែលអ្នកស្រឡាញ់? តើអ្នកធ្វើឱ្យនាងសើច ឬយំច្រើនជាង? តើអ្នកធ្វើឱ្យនាងមានអារម្មណ៍សង្ស័យច្រើន ឬក៏មានទំនុកចិត្ត និងជឿជាក់លើអ្នក?

125255691_1034088356996704_4315448884575116075_o

125219543_1034073940331479_1909977662861819489_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ