មនុស្សស្រីបើអ្នកឆ្លាត អ្នកនឹងមិនធ្វើរឿងទាំង៣នេះបំពានលើសិទ្ធិរបស់ស្វាមីឡើយ!

ក្នុងនាមជាប្រពន្ធម្នាក់រៀបការពេញច្បាប់ អាចថាអ្នកមានសិទ្ធមួយចំណែកនៅក្នុងជីវិតរបស់ស្វាមី តែមិនមែនមានន័យថាអ្នកមានសិទ្ធលើជីវិតគាត់ទាំងស្រុងនោះឡើយ។ បើអ្នកចេះគោរព និងឱ្យតម្លៃគាត់ មិនបំពានគាត់ទៅលើចំណុចទាំង៣នេះ គាត់ក៏នឹងមានការគោរព ឱ្យតម្លៃដល់អ្នកវិញដូចគ្នា។ ដូច្នេះក្នុងនាមជាស្រីឆ្លាត ជាភរិយាពូកែ ប្រាកដជាដឹងពីការចៀសវាងនូវចំណុចទាំង៣នេះ ជាពិសេសគឺ ពាក្យពីរម៉ាត់ដាច់ខាតមិននិយាយចេញឡើយ។

3d369536f4b29ae12fd89182125469ba

១. មិនស្ដីបន្ទោស ជេរប្រមាថ មើលងាយស្វាមី

ក្នុងភាពជាបុរស ជាស្វាមី ជាមេគ្រួសារ មុខមាត់ កិត្តិយសអាចនិយាយបានថាសំខាន់ និងមានតម្លៃសម្រាប់គាត់ ដូច្នេះស្ត្រីឆ្លាតអ្នកត្រូវដឹង និងមិនប្រើពាក្យអសុរោះទ្រគោះបោះបោក មើលងាយស្វាមីជាដាច់ខាត ជាពិសេស បើទោះបីជាអ្នកមានអារម្មណ៍តានតឹង និងស្មុគស្មាញយ៉ាងណាក៏ដោយ ក៏មិនបណ្ដោយឱ្យពាក្យសម្ដីមិនគប្បី និយាយទៅកាន់ស្វាមីដែរ។ ព្រោះថាពាក្យសម្ដី និងការមើលងាយទៅលើស្វាមី វាក៏ជាការបង្ហាញគំរូអាក្រក់ដល់កូនៗផងដែរ។ លើសពីនេះដូចពាក្យគេថា ប្រពន្ធជេរប្ដី នឹងធ្វើឱ្យរាសីធ្លាក់ស្រុតចុះ។

C2fd5e985a7f755dc2b8bb5d4af1ee2f

២. ការងាររបស់ស្វាមី និងមិត្តភក្តិគាត់

ស្ត្រី ឬប្រពន្ធដែលឆ្លាត គាត់អាចបែកចែកបានយ៉ាងច្បាស់ និងត្រឹមត្រូវនូវកិច្ចការងាររបស់ស្វាមី ជាពិសេសគឺពេលវេលានៃការជួបជុំរបស់គាត់ ជាមួយនឹងមិត្តភក្តិម្ដងម្កាល។ ស្ត្រីឆ្លាតគ្មានថ្ងៃបំពានលើសិទ្ធិសេរីភាពមួយនេះរបស់ស្វាមីជាដាច់ខាត។ តែយ៉ាងណាក៏មិនអាចធូររលុងពេកដែរ អ្វីដែលសំខាន់គឺ អាចដឹង តែត្រូវតែយល់ និងចេះពិចារណា កុំចេះតែបំពាន ឈ្លានពាន ហាមគាត់សិទ្ធិសេរីភាព ឬជ្រៀតជ្រែកក្នុងកិច្ចការងាររបស់គាត់ជាដាច់ខាត។

B5a7b1208c2dda0b49139f39913ff948

៣. គ្រួសារប្តី

ទោះបីជាអ្នកមិនចូលចិត្តគ្រួសាររបស់ប្តីអ្នកក៏ដោយ ក៏អ្នកមិនអាចនិយាយអាក្រក់ ឬយំសោកចំពោះប្តីរបស់អ្នកដែរ។ សម្រាប់មនុស្សគ្រប់គ្នាគ្រួសារមានសារៈសំខាន់ណាស់។ ប្រសិនបើអ្នកនៅតែត្អូញត្អែរអំពីគ្រួសារប្តីរបស់អ្នកគ្រប់ពេល វានឹងធ្វើឱ្យគាត់មានអារម្មណ៍ធុញទ្រាន់ខ្លាំង ហើយអាចនឹងមានគំនិតអវិជ្ជមានចំពោះអ្នកវិញក៏ថាបានដែរ។

Bdc8bbdd3983dd27a2a99e127080069e

នៅក្នុងនោះដែរ មានពាក្យសម្ដីពីរម៉ាត់ ដែលមនុស្សស្រីឆ្លាតនឹងមិនលើកយកមកប្រើផ្ដេសផ្ដាសឡើយ នោះគឺពាក្យ "លែងលះ"។ ពាក្យនេះអាចនិយាយបានថាជាពាក្យមិនសមគួរ ឬអពមង្គលក៏ថាបានដែរ ព្រោះថាគ្មានប្ដីប្រពន្ធណាចង់ស្ដាប់ពាក្យហ្នឹងឡើយ លើកលែងថាជីវិតប្ដីប្រពន្ធវាដើរដល់ដំណាក់កាលមួយដែលមិនអាចទ្រាំបន្ត ឬក៏ស្រោចស្រង់លែងបានហើយនោះ ទើបគេប្រើពាក្យនេះនៅចំពោះមុខមេភូមិ មេឃុំ ឬតុលាការដើម្បីសម្រេចការផ្ដាច់មេត្រីភាពជាប្ដីប្រពន្ធ។

ប៉ុន្តែបើសិនត្រឹមការឈ្លោះទាស់ ខឹង អន់ចិត្តនឹងគ្នាព្រោះតែរឿងមិនសមហេតុនោះ គឺមិនត្រូវនិយាយពាក្យទាំងនេះឡើយ ព្រោះយ៉ាងណាជីវិតប្ដីប្រពន្ធក៏មិនអាចលែងលះគ្នាបានងាយៗដូចដែលអ្នកគិតក្នុងពេលដែលអ្នកកំពុងតែមានអារម្មណ៍មិនល្អនោះឡើយ៕

C98d437683f48a21f9da97580e506cbe

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ