កាន់តែស្អាតកាន់តែច្នៃប្រតិដ្ឋ! ឈុតតំណាងជាតិ នៃ​បវរកញ្ញាចក្រវាល​កម្ពុជា ​២០២០ មួយម៉ូតៗកាន់តែប្លែកអស្ចារ្យហើយបង្កប់អត្ថន័យជ្រាលជ្រៅទៀត

ថ្មីៗនេះកម្មវិធីនៃការប្រលង​បវរកញ្ញាចក្រវាល​កម្ពុជា​ ២០២០ បានរៀបចំដំណើរការផ្លូវការ ដោយថ្ងៃទី១២ ខែវិច្ឆិកា​ នេះមកដល់វគ្គនៃការប្រកួតប្រជែងបឋម​ បើកដោយក្បួនដង្ហែរឈុតតំណាងជាតិរចនាដោយអ្នករចនាកូនខ្មែរ។

កាន់តែរំភើប និងភ្ញាក់ផ្អើល ឈុតសម្លៀកបំពាក់នីមួយៗសម្រាប់បេក្ខនារីក្នុងឆ្នាំនេះ សុទ្ធសឹងតែមានការច្នៃប្រតិដ្ឋប្លែកៗខុសពីគ្នា បង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សំបូរបែបនៃព្រះរាជាណាចក្រ។ ពិសេសបេក្ខនារីទាំងអស់បានសហការជាមួយក្រុមរចនាឈុតរបស់ពួកគេ ដើម្បីបង្កើតនូវស្នាដៃប្លែកៗដែលបង្ហាញពីភាពច្នៃប្រឌិត និងភាពគួរឱ្យចងចាំ ដើម្បីយកឈ្នះការប្រកួតនេះផងដែរ។

គួរឱ្យដឹងផងដែរថា ដំណើរការកម្មវិធីវគ្គស្វែងរកបេក្ខនារីដែលនឹងត្រូវបានប្រកាសថា​ ជាអ្នកគ្រងឈុតតំណាងជាតិល្អបំផុតនៅក្នុងរាត្រីគ្រងមកុដនៃបវរកញ្ញាចក្រវាលកម្ពុជា២០២០ នឹងប្រព្រឹត្តិឡើងនៅថ្ងៃព្រហស្បតិ៍ទី២៦ ខែវិច្ឆិកា​ ឆ្នាំ២០២០ នៅក្នុងស្ទូឌីយោបាយ័នស្ទឹងមានជ័យនាពេលខាងមុខ។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាឈុតតំណាងជាតិ និងអត្ថន័យនៃឈុតនីមួយៗនៃការប្រលង​បវរកញ្ញាចក្រវាល​កម្ពុជា​ ២០២០ ខាងក្រោមនេះ

១.​ សុងស៊ៀវម៉ី

"ច្នៃម៉ូតនឹងតម្លើងឈុតដោយ​:​

លោក ស៊ីសាក់ បូរិន

ហៅ ទឹកគ្រឿង"

"ឈុត ខត្តិយៈក្សត្រីបាពួន

ឈុតនេះរចនាឡើងតាមរចនាបថបាពួនដែលស្ថិតក្នុងអំឡុងពាក់កណ្ដាលទី២នៃសតវត្សទី១១ ប្រដាប់ដោយគ្រឿងអលង្ការបុរាណ គ្រងសំពត់ចរបាប់។

នៅព្រះហស្ថឆ្វេងកាន់ព្រះខ័នដែលជាគ្រឿងសស្រ្តាមួយប្រភេទ មានសណ្ឋានដូចនឹងផ្លែលំពែង។ ឈុតនេះ បង្ហាញកិត្យានុភាព តម្លៃ ភាពរឹងមាំ អង់អាចក្លាហានរបស់ស្រ្តីខ្មែរ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចនានា ទាំងការងារក្នុងសង្គម និងគ្រួសារ។"

124184631_826273607917400_297627967060046785_o

២. នេត រក្សា

រចនាដោយក្រុមច្នៃម៉ូតវ័យក្មេង Lu Lus និង P’derm Fashion

"ឈុត នារីទាំងវេឡាំង

បានយកលំនាំតាមជនជាតិភាគតិច ហៅពូនង (ភ្នង)។ ឈុតនេះបានបង្ហាញពីភាពអង់អាចក្លាហ៊ាននិងរឹងមាំដូចសត្វទន្សោង។ តុបតែងលំអគ្រឿង ដោយត្បូងទទឹមតំណាងអោយភាពសំបូរសប្បាយនៃសម្បត្តិធម្មជាតិ ពណ៌នៃក្រណាត់បង្ហាញពីអត្តសញ្ញាណជនជាតិដើម និងឧបករណ៍ភ្លេងដែលហៅថា គងឃ្មោះដែលជាឧបករណ៍តន្ត្រីប្រើសំរាប់ពិធីបុណ្យផ្សេងៗ។

ឈុតនេះបានរចនាដោយយកចិត្តទុកដាក់ក្នុងគោលបំណងចង់លើកកំពស់សិទ្ធស្មើគ្នា ព្រមទាំងផ្សព្វផ្សាយពីវប្បធម៌ ចំនេះដឹង និងសិទ្ធសេរីភាពរបស់ជនជាតិដើមភាគតិចទាំងអស់។"

124114361_826273774584050_7155799009793621523_o

៣. វង្ស សោភា

"រចនាដោយលោក

ប៉ែន​ តារាឡាក់គី

និងលោក សុខ ថេន"

"កូម៍ៈ​(អណ្ដើកហ្លួង)

គឺជា​​ឈ្មោះសត្វអណ្ដើក​​ ដែលក្រឡាខ្លួនដោយព្រះវិស្ណុ​ នៅត្រង់វគ្គ​កូរសមុទ្រទឹកដោះ​ នៅក្នុងរឿង​ “រាមកេរ្តិ៍”​ ។ រចនាមក្កុដជាក្បាលអណ្ដើកហ្លួង ស្បៃមុខជាខ្សែអង្កាំ ជាមួយនិងស្នូកមានរាងសំប៉ែត​ អមដោយខ្សែអង្កាំជាជួរ​ ។ សក់ក្រងលំនាំរចនាបថសក់អប្សរា​ បន្ថែមដោយសុរ៉ងកនាដការី។ ទម្រង់​សំពត់ អប្សរា ស្បៃសងខាងដំណាងអោយទឹក ហៅថាស្បៃគង្គា ឯដៃខាងឆ្វេងមានកាន់ពងអណ្ដើកហ្លួង។

សម័យមុន មានតែ​គ្រួសារ​រាជ្យ​វង្ស​ប៉ុណ្ណោះ ដែល​អាច​សោយ​ពង​របស់​វា​បាន​។ នៅ​កម្ពុជា អណ្ដើក​ហ្លួង​មានតែ​ក្នុង​តំបន់​ព្រែក​ស្រែអំបិល​តែមួយគត់ ដែលជា​ទីជម្រក​ធម្មជាតិ​របស់​វា​។"

124427245_826274014584026_1765838192319286717_o

124275128_826274051250689_2200025289547486532_o

៤. ស៊ាង ស៊ីជី

"កាត់ដេរឈុតដោយ

នារសារកាត់ដេរ

រចនាឈុតដោយ ក្រុមទេពនិករ

គូររូបដោយ ចន សុវណ្ណឌី"

"ឈុត រាជេន្ទ្រលក្ស្មី យសោធរៈ

ដកស្រង់ចេញពីគ្រឿងអលង្កាមាស និងរូបចំលាក់ក្នុងសម័យអង្គរ។​ ឈុតនេះគឺជាឈុតទេពអប្សរ ប្រៀបបានដូចជា ព្រះម្នាង ឬព្រះស្នំ នាសម័យអង្គរ ក្នុងព្រះហត្ថរបស់ព្រះនាង មានកាន់នូវគ្រឿងដង្ហែថ្នាក់ខ្ពស់ សម្រាប់បាំងកំដៅថ្ងៃ ដែលខ្មែរប្រើក្នុងព្រះរាជពិធីផ្សេងៗ ឬក្បួនដង្ហែរធំៗ តាំងពីបុរាណរៀងមក ដែលមានដូចជា បាំងសូរ្យ បាំងសែង ចាមរ ប៉ៃមន សែនត្វ័ន ភូតាន វិាលជនី ជាដើម។ "

124571077_826274217917339_8496582052696953769_o

124475271_826274197917341_4125573615363585705_o

៥. លន់ គីមហេង

"ច្នៃម៉ូតនឹងតម្លើងដោយ​:​

លោក ស្ករគ្រាប់"

"ឈុត មុន្នីមេខលា​ ធីតារក្សាដែន​សមុទ្រ​"

នាងមុន្នីមេខលា​ មានចិត្តអង់អាចក្លាហាន ទទួលបានជ័យជំនះក្នុងការប្រមូលទឹកសន្សីមដាក់កែវ​ ហេីយបាន​ទទួលឥទ្ធិរិទ្ធដោយក្រវីត្បួងកែង​ហោះទៅលេីអាកាសឆ្គោះទៅ​មហាសាគរ​ ប្រយុទ្ធគ្នាជាមួយ​យក្សរាសូរ​ដែលធ្វេីអោយមានផ្គររន្ទះនោះឯង​។ ពេលមេឃភ្លៀងម្ដងៗ មានផ្គររន្ទះធ្វេីអោយប្រជាជនខ្មែរជឿរថាផ្គររន្ទះនោះកេីតចេញពី​ ការវាយដណ្ដេីរគ្នាយកត្បូងកែវ​មុន្នី ! "

124458352_826274447917316_371840079020405206_o

៦. លីម សាំងលី

ច្នៃម៉ូតនឹងតម្លើងដោយ​:​ លោក មាឃ គួន

"ឈុត ទេពរួបរួម

មុនឥទ្ធិពលជំនឿសាសនាពីឥណ្ឌាចូលមក ប្រជាជនខ្មែរមានជំនឿនិងការគោរពលើដួងព្រលឹងបុព្វបុរស អារ័ក្ស អ្នកតា និងធម្មជាតិជាដើម។ ក្រោយមកព្រហ្មញ្ញសាសនាក៏បានជ្រៀតចូលក្នុងផ្នត់គំនិតប្រជាជនខ្មែរ មានការគោរពប្រតិបត្តិយ៉ាងខ្លាំង ដែលមួយផ្នែកមានជំនឿលើព្រះវិស្ណុនិយម មួយផ្នែកទៀតមានជំនឿលើព្រះសិវៈនិយម។ ដើម្បីជៀសវាងទំនាស់ក្នុងការគោរពក្នុងព្រហ្មញ្ញសាសនាដែលរវាងព្រះសិវៈ និងព្រះវិស្ណុ និងដើម្បីបង្រួបបង្រួមទេវៈទាំងពីរ គេក៏បានបង្កើតទេវៈមួយអង្គដែលហៅថា ព្រះហរិហរៈ (ហរិតំណាងវិស្ណុ ហរៈតំណាងសិវៈ)។"

125055334_826549251223169_921486046408028307_o

៧. សាំង នីដា

"ច្នៃម៉ូតនឹងតម្លើងឈុតដោយ​:​

លោក ស៊ីសាក់ បូរិន

ហៅ ទឹកគ្រឿង"

"ឈុត បទុមអប្សរសួគ៌

​អប្សរាជាស្រីទេពអប្សរ​ នឹងស្រីរាំសួគ៌ ជាមាតារបស់របាំអាណាចក្រខ្មែរ មានប្រភពមកពីការកូរសមុទ្រទឹកដោះរវាងទេវតា​នឹងអសុរា​ ដេីម្បីយកទឹកអម្រឹត​ ដែលបានចម្លាក់លេីជញ្ជាំងប្រាសាទអង្គរវត្ត។ ដៃកាន់ផ្កាឈូក ដែលត្រូវបានគេលេីកតម្កេីនជាគ្រឿងសក្ការ:ក្នុងព្រះពុទ្ធសាសនា​។ នេះក៏បានបង្ហាញថាព្រះពុទ្ធសាសនា​ នឹងព្រហ្មញ្ញសាសនាតែងតែស្ថិតនៅក្នុងផ្នត់គំនិតកូនខ្មែររៀងរហូតមក។ ឈុតនេះបង្ហាញពីភាពស្រស់ស្អាត​ នឹងភាពទន់ភ្លន់របស់ស្ត្រីខ្មែរ​ នឹងក្បូរក្បាច់ដ៏ល្អវិចិត្រនៅលេីគ្រឿងអលង្ការដែលចម្លងចេញពីជញ្ជាំងប្រាសាទអង្គរដ៏ល្បីល្បាញ។ "

124404197_826274901250604_5366883457527019979_o

៨. ឈុន រក្សា

"កាត់ដេរឈុតដោយ

នារសារកាត់ដេរ

រចនាឈុតដោយ ក្រុមទេពនិករ

គូររូបដោយ ចន សុវណ្ណឌី"

"ឈុត ទេវីមាណវីភុជង្គនាគ

ជា​បុត្រី​ស្តេចភុជង្គនាគថែរក្សាទន្លេមេគង្គ​ បានប្រែព្រះកាយជារូបស្រីក្រមុំបរិសុទ្ធដេីម្បីថែរក្សាមនុស្សលោក​ និងប្រជាជនដែលរស់នៅពឹងពាក់អាស្រ័យតាមដងទន្លេមេគង្គដោយការធ្វេីដំណាំកសិកម្មនិងកសិផលផ្សេងៗ​ ។"

125204074_826275147917246_1130803296096317216_o

៩. ឌី សុរៈក្តិតា

"កាត់ដេរឈុតដោយ

នារសារកាត់ដេរ

រចនាឈុតដោយ ក្រុមទេពនិករ

គូររូបដោយ ចន សុវណ្ណឌី"

"ឈុត ព្រះនាងរំសាយសក់

ឈុតនេះ ដកស្រង់ចេញពីរឿង ដើមកំណើតភ្នំសំពៅ ដែលមានទីតាំងនៅខេត្តបាត់ដំបង

ព្រះនាងរំសាយសក់ គឺជាក្សត្រីមួយព្រះអង្គ នៃក្រុងច័ន្ទបុរី ព្រះនាងមានសម្រស់ស្អាត ហើយក៏ជាអ្នកមានបុណ្យបារមី ព្រះនាងមានព្រះកេសីដ៏វែង អោយតែព្រះនាងច្បូតព្រះកេសី គឺអាចស្រូបមហាសាគរអោយរីងស្ងួតក្លាយជាដីគោកបាន ហើយក៏អាចអោយដីគោកក្លាយជាមហាសាគរបានផងដែរ។"

124251555_826275331250561_8904321158691158183_o

១០. ម៉ាច ដាវី

"ច្នៃម៉ូតនឹងតម្លើងដោយ​:​

លោក ស្ករគ្រាប់

និង Zuperior"

"ឈុត នាងបុទុមវត្តី

បុទុមជាផ្កាឈូកតំណាងអោយភាពជាន់ខ្ពស់ វត្តី តំណាងអោយភាពទន់ភ្លន់ល្វត់ល្វន់ជាអប្សរថែររក្សារនៃដែនផ្កាឈូកដែលមានសម្រស់ស្រស់ត្រកាល គួរជាទីសប្រាថ្នានៃមនុស្សទាំងពួង ៕ ផ្កាឈូកតែងតែត្រូវបានលេីកតម្កេីន និងជាគ្រឿងសក្ការះក្នុងព្រះពុទ្ធសាសនា ព្រោះ ផ្កាឈូកតំណាងអោយបញ្ញា !"

124352976_826275421250552_3399810144321128334_o

១១. ជា លីណា

"ច្នៃម៉ូតនឹងតម្លើងឈុតដោយ​:​

លោក ស៊ីសាក់ បូរិន

ហៅ ទឹកគ្រឿង"

"ឈុត ព្រះម៉ែធរណី

ព្រះម៉ែធរណី គឺជានាងគង្ហីងព្រះធរណី ជាព្រះម៉ែនៃផែនដី។ ដែលត្រូវបានគេស្គាល់ទាំងក្នុងគម្ពីរហិណ្ឌូ និងព្រះពុទ្ធសាសនា។ បើតាមពុទ្ធប្រវត្តិ នៅពេលដែលមារមកផ្ចាញ់ព្រះពុទ្ធនៃយើង ដើម្បីទាមទារយកបល័្លង្កព្រះ ព្រះពុទ្ធបានចង្អុលទៅព្រះធរណីជាសាក្សី ព្រះនាងគង្ហីងព្រះធរណីក៏ចេញមកច្បូតសក់ ហើយក៏កើតជាទឹកជំនន់លិចក្រុងមារ ជាមួយសត្វទឹកជាច្រើន ក្នុងនោះគឺក្រពើបានមកស៊ី ពួកមារនោះក្ស័យទៅ។"

125201739_826275694583858_293995406174468154_o

១២. រឿន ស្រីស៊ីន

"ច្នៃម៉ូតនឹងតម្លើងឈុតដោយ​:​ ក្រុមសម័យនិមិត្ត

Sponsored by ម្ចាស់ផលិតផល Vitc wow"

"ឈុត សត្វត្រយ៉ងយក្ស

សត្វត្រយ៉ងយក្ស ដែលជាប្រភេទសត្វស្លាបកំម្រ តំណាងឲសត្វស្លាបទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ការបង្ហាញឈុតនេះឡើងគឺចង់អោយប្រជាជនខ្មែរបានស្គាល់ប្រភេទសត្វស្លាបដែលជិតផុតពូជមួយនេះនឹងចូលរួមក្នុងការអភិរក្សទាំងអស់គ្នា។ ឈុតនេះផងដែរធ្វើឡើងពី recycle ដែលយើងក៏ចង់បង្ហាញថាសំរាមគឺជាវត្ថុមួយដែលអាចយកមកកែឆ្នៃអោយទៅជារបស់ដែលអាចប្រើប្រាស់បាន អាចជួយក្នុងការពារបរិស្ថាន នឹងអាចសង្រ្គោះផែនដីបានផងដែរ។"

124228584_826275997917161_6596628154188661084_o

១៣. ធ សួស្តី

"រចនាក្រុម ស្រមោល Fashion & Creative

សហការជាមួយ​ ភួងមាល័យបាយសីខ្មែរ"

"ឈុត​ អប្សររង្សី ហង្សគាមិនី តន្ត្រីព្រហ្មលោក

ឧបករណ៏តន្ត្រីពិណ ជាឧបករណ៏តន្ត្រីបុរាណដែលបុព្វវិរៈបុរសខ្មែរបានឆ្លាក់ជាប់លើជញ្ជាំងប្រាសាទជាច្រើន។ ក្នុងជំនឿព្រហ្មញណ៏សាសនាលទ្ធិទេវនិយម ពិណជាឧបករណ៏តន្ត្រីនៃឋានព្រហ្មលោក ជាកេតនភណ្ឌរបស់អគ្គមហេសីនៃព្រះវបិតាព្រហ្ម ចំណែកហង្សា ជាយានជំនិះនៃព្រហ្ម ដែលទ្រង់ជាអាទិទេពនៃការបង្កើតជីវិតក្នុងចក្រវាលលោកយើងនេះ។"

124476907_826276284583799_3899378541088648221_o

១៤. សួន ពិសី

"ច្នៃម៉ូតនឹងតម្លើងដោយ​:​

លោក ស្ករគ្រាប់"

"ឈុត នាង​កែវមនោរាហ៍​

ជាបក្សីមួយប្រភេទដែរមានរូបរាងដូចមនុស្ស​ មានស្លាបអាចហោះហេីរលេីអាកាសបាន​ ហេីយស្ថិតនៅក្នុង​ព្រៃហេមពា​នៅលេីភ្នំកៃលាស់ ជាកន្លែងរស់នៅរបស់ពពួក​កេន្នរ ហេីយមាននិទានតែនៅក្នុងរឿងព្រេងនិទានបុរាណតែបុណ្ណោះ​ ! "

125150224_826276484583779_4121802457293016006_o

124200368_826276494583778_7729663131746679050_o

១៥. ស្រីនី

រចនាដោយលោក Ma Bee

"ឈុត អច្ឆរិយៈអង្គរសន្តិភាព

ឈុតនះតំណាងអោយប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់ខ្មែរ ក្រោមការដឹកនាំប្រកបដោយសន្តិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង។ "

124462564_826276604583767_2328498666925888613_o

124953012_826276641250430_7762141241666640753_o

១៦. ប្រាសាទ ដាវី

ច្នៃម៉ូតដោយ សុផលកាត់ដេរ

"ឈុត មច្ឆានុ

ជាឈ្មោះត្រីញីមួយធំ មានសណ្ឋានខាងលើជាមនុស្ស ខាងក្រោមជាត្រីនៅក្នុងសមុទ្រ។ ជាស្តេខត្រីមានអាយុវែងណាស់ មានអំណាចបង្គាប់ពួកត្រីធំៗក្នុងសមុទ្រអោយពាំជញ្ជូនដុំថ្ម ដែលហនុមានកែនពលស្វាយកពីភ្នំ មកទំលាក់ចងថ្នល់ក្នុងសមុទ្រទៅកាន់កោះលង្កា។"

124425152_826276771250417_1283974228380428623_o

១៧. លាភ សីហា

"ច្នៃម៉ូតនឹងតម្លើងឈុតដោយ​:​

លោក ដេត វណ្ណ ដូ"

"ឈុត នាងសីតាថ្វាយអគ្គី

ឈុតនេះដកស្រង់ចេញពីរឿងអក្សរសិល្ប៍ខ្មែរ គឺរឿងរាមកេរ្តិ៍ វាបង្ហាញពីការលះបង់របស់នាងសីតា ដែលបានបូជាខ្លួនអោយព្រះអគ្គី ដើម្បីបង្ហាញអោយព្រះរាមបានឃើញពីការលះបង់ទឹកចិត្តស្មោះស្ម័គនិងសេចក្តីស្រលាញ់របស់នាង។"

124537144_826276934583734_7022652583197550408_o

១៨. រ៉េត សារីតា

"ច្នៃម៉ូតនឹងតម្លើងឈុតដោយ​:​

លោក ស៊ីសាក់ បូរិន

ហៅ ទឹកគ្រឿង"

"ឈុត រាជនីឦសានបុរៈ

រាជធានីឦសានបុរៈ គឺសម៍យចេនឡា រាប់ចាប់ពីឆ្នាំ៥៥០ ដល់ ឆ្នាំ៨០២ នៃគ.ស ដែលបច្ចុប្បន្នគឺជាប្រាសាទសំបូរព្រៃគុគ ខេត្តកំពង់ធំ បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករួចហើយ។​ ក្នុងឈុតនេះ លើព្រះកាយប្រសប់ដោយមកុដ គ្រឿងអលង្ការមាសនិងត្បូង​ រួមជាមួយសំពត់ចរបាប់ដ៏មានតំលៃ។ ព្រះហស្ថស្តាំកាន់វាលវិជនី ជាគ្រឿងរាជកកុធភណ្ឌមួយ ក្នុងចំណោមកកុធភណ្ឌទាំងប្រាំ សំរាប់ប្រើបក់ថ្វាយព្រះរាជា។"

124310943_826277177917043_3100557275104661657_o

124950509_826277207917040_2775130772309369243_o

124915548_826277241250370_2294415697476274565_o

១៩. ចាន់ ម៉ាលីស

"រចនាម៉ូតដោយ លោក សី ពិសិទ្ឋ

គូររូបដោយ លោក​ យស បូរ៉ា

តំឡើងនិងតែងកាយដោយ លោក សី ពិសិទ្ឋ"

"ឈុត នាងវិមានច័ន្ទ

នាងវិមានច័ន្ទ ជារាស្ត្រសាមញ្ញម្នាក់ដែលព្រះច័ន្ទទទួលធ្វើជាព្រះអនុជ ដោយសារការបួងសួងរបស់នាងសុំទៅរស់នៅឋានព្រះច័ន្ទ។ ដុំភ្លើងមូលនៅក្នុងដៃ តំណាងអោយព្រះច័ន្ទពេញបរមី ជះរស្មីស្រទន់មកលើផែនពសុធា ជាពន្លឺតំណាងអោយក្តីសង្ឈឹម និងកំចាត់ភាពអន្តកាល។ "

124434159_826277357917025_6550024290014818353_o

២០. នៅ សុគន្ធារ៉ា

"ដំឡើងដោយ

ក្រុមហ៊ុនរតនទេព្ពី RNP និង

សំអាងការកុលាបសត្បូងឃ្មុំ"

"ឈុត រាជនីក្រមាខ្មែរសាមគ្គី

ក្រមាគឺជាស្នាដៃសិប្បកម្មត្បាញដែលដូនតាខ្មែរ បានបន្សល់ទុកសម្រាប់ជាកេរ្ត៍តំណែលតកូនចៅជាច្រើនជំនាន់មកហើយ ពីព្រោះជាផលិតផលសិប្បកម្មតម្បាញ ដែលមានអត្ថប្រយោជន៍ប្រើប្រាស់ច្រើនយ៉ាង ក្នុងជីវភាព ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ។ សំលៀកបំពាក់ដែលរចនាអំពីក្រម៉ានេះ គឺចង់ជួយលើកតំកើនក្រមាខ្មែរឲ្យល្បីល្បាញដល់អន្តរជាតិ។"

125185421_826277577917003_4475387488231724429_o