អបអរសាទរ ការរួបរួមគ្នារបស់ប្រជាជនខ្មែរ! ត្រឹម ២៤ ម៉ោងសោះ យុទ្ធនាការ ១$ រកបានជាង ១៣ ម៉ឺន$ ជូនមន្ទីពេទ្យកុមារអង្គរ

លោក​​ សាយ​ ត្រូវបានគេស្គាល់ថាជាតារាចម្រៀង និងសម្តែងយុវវ័យដែលមានឈ្មោះបោះសំឡេងគួរសមក្នុងចិត្តយុវវ័យសព្វថ្ងៃ​​ ដោយក្នុងនោះក្រៅពីការងារសិល្បៈ លោកក៏រមែងតែងតែចូលរួមការងារសង្គមជាញឹកញាប់ផងដែរ។

បន្ថែមពីនោះ​​ លោក​ សាយ​ ក៏បានក្លាយទៅជាម្ចាស់គម្រោង​ "Run with Sai for Charity” ដែលជាកម្មវិធីរត់ដោយថ្មើរជើងពីភ្នំពេញ​ទៅដល់ខេត្តសៀមរាប ដោយ​ដំណើរ​ការ​គម្រោង​រត់ដំបូង​ចាប់ពី​ថ្ងៃ​ទី ៦ តុលា ២០២០ មកម្ល៉េះ។ ហើយកម្មវិធីរត់របស់លោក សាយ ដោយការតាំង​ចិត្ត​មោះមុត​ និងប្រឈមមុខនឹងការលំបាកក្នុង​យុទ្ធនាការ​ដ៏​ប្រឈម​នេះ គឺដើម្បីប្រមូលនិធិ​ឲ្យ​បាន ១០០០លាន​រៀល​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប ជា​ទី​កន្លែង​កុមារ​កម្ពុជា​ងាយ​រងគ្រោះ​រាប់​ម៉ឺន​នាក់​ពឹងពាក់​អាស្រ័យ។

111111

មកដល់ពេលនេះយុទ្ធនាការត់ដើម្បីសប្បុរសជាមួយសាយមួយនេះ​​ បាននឹងកំពុងតែល្បិជាខ្លាំង​ ថែមទាំងប្រមូលបានអ្នកគាំទ្រចូលរួមមូលនិធិពេញបណ្តាញសង្គមហ្វេសប៊ុកតាមរយៈការធ្វើ​ Challenge ដោយធ្វើការបរិច្ចាក​ម្នាក់​ 1$ ទៅគណនីធនាគារ ABA របស់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាបផ្ទាល់ និងធ្វើការ​ tag ទៅកាន់មិត្តភក្តិបន្តៗគ្នាដើម្បីចូលរួមយុទ្ធនាការមួយនេះ​ រហូតទទួលបានការបរិច្ចាកសប្បុរសធម៌ជាច្រើននាក់។

121577942_4115190745163426_2164833780308031006_o

យ៉ាងណាមិញមកទល់យប់ថ្ងៃទី ១២​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ នេះ បើតាមលោកសាយ​ បានឱ្យដឹងថាគ្រាន់តែសន្ទុះការ​ Challenge បន្តៗគ្នារយៈពេល២៤ម៉ោងសោះ ទទួលបានទឹកប្រាក់សប្បុរសធម៌ដល់ទៅ ៥៤១​​លានរៀល​ ឬស្មើនឹង​​ ១៣ម៉ឺន២ពាន់ដុល្លារ​ ដោយទឹកប្រាក់សរុបទាំងអស់កើនឡើងដល់ទៅ ៧៥១លានរៀល​ ឬស្មើរនឹង​ ១៨ម៉ឺន៣ពាន់ដុល្លារហើយ។

តាមរយៈគណនីហ្វេសប៊ុកផេករបស់លោក​​​ Sai បានឱ្យដឹងថា៖​ « I’m so happy guys thank you that we make this happen. Thank you that we make 1$ power work and show how we carrying each other and care about each other, thank you for making the world see how is Cambodian heart. I love you I love you all. #១ដុល្លារសម្រាប់កុមារកម្ពុជា #1dollarchallengeforcambodianchildren

#RUNWITHSAI #រត់ដើម្បីសប្បុរសធម៌ជាមួយសាយ #រត់ដើម្បីកុមារកម្ពុជា

Again I’m so happy 541million riel or 132k$ in 24h and total 751million riel or 183k$

Good night everyone 🥰🥰🥰

official website : https://saicambodianartist.com

សំរាប់ការបរិច្ចាគលើ ABA App : 000 320 555 (Angkor Hospital for Children Limited)

Wing : 03206872 (AHC Patient Contributions) » ។

Screen Shot 2020 11 12 At 11.55.54 PM

ដូច្នេះសូមបន្តការគាំទ្រ និងធ្វើការបរិច្ចាកជាបន្តទៀត​ ដើម្បីយុទ្ធនាការជួយដល់មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប​ឱ្យបានច្រើនកុះករបន្ថែមទៀត៕

119138595_4013697005312801_1565741096051148565_o

124388175_725101078356510_2661720301804304040_n

123544587_293303875092827_8015962113939128146_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: