មេ​ធំ Pfizer កើប​លុយ​បាន​ប៉ុន្មាន​លាន នៅ​ថ្ងៃ​ដំបូង​ដែល​ប្រកាស​ដំណឹង​ល្អ​ពី​វ៉ាក់សាំង COVID-19?

នាយក​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន Pfizer លោក Albert Bourla ត្រូវ​បាន​គេ​រាយការណ៍​ថា កើប​បាន​ចំណូល​ខ្ទង់ ៥,៦ លាន​ដុល្លារ​ពី​ការ​លក់​ភាគហ៊ុន​នៅ​ថ្ងៃ​តែ​មួយ បន្ទាប់​ពី​ក្រុមហ៊ុន​អាមេរិក​នេះ​ប្រកាស​ពី​ប្រសិទ្ធភាព ៩០ ភាគរយ​នៃ​ការ​សាកល្បង​វ៉ាក់សាំង​ការពារ​ជំងឺ COVID-19 ដំណាក់​កាល​ទី​ ៣។

Virus Outbreak Pfizer Vaccine Trump

960x0

តាម​ការ​ឲ្យ​ដឹង​ពី​និយតករ​ទីផ្សារ​ភាគហ៊ុន​នៅ​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា លោក Bourla បាន​លក់​ចេញ​ភាគហ៊ុន​ចំនួន ១៣២ ៥០៨ ហ៊ុន ហើយ​ក្នុង​មួយ​ហ៊ុន​មាន​តម្លៃ ៤១,៩៤ ដុល្លារ​កាល​ពី​ថ្ងៃ​ចន្ទ ទី ៩ ​វិច្ឆិកា ឆ្នាំ ២០២០ កន្លង​ទៅ។

ទន្ទឹម​គ្នា​នោះ​អនុ​ប្រធាន​ជាន់​ខ្ពស់​ប្រចាំ​ក្រុមហ៊ុន Pfizer លោក Sally Susman ក៏​ឆ្លៀត​កើប​បាន ១,៨ ដុល្លារ​ផ្សេង​ទៀត​ផង​ដែរ​ពី​ការ​លក់​ភាគហ៊ុន​ចំនួន ៤៣ ៦៦២ ហ៊ុន ​កំឡុង​ថ្ងៃ​ប្រកាស​ដំណឹង​ល្អ​តែ​មួយ។

Thumbs_b_c_3cfe010ff3d1f35bfb3b60b06f963d60

បញ្ជាក់​ថា តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន Pfizer នៅ​តែ​បន្ត​កើន​ឡើង ៧ ភាគរយ​បន្ថែម​ទៀត ធៀប​នឹង​ថ្ងៃ​ចន្ទ​ដែល​កើន​បាន ១៥ ភាគរយ​ហើយ​នោះ៕

ប្រភព៖ Bangkokpost