ជោគជ័យ និងគុណតម្លៃពិត គឺស្ថិតលើយើងខ្លួនឯង មិនមែនអាស្រ័យលើការមើលឃើញ ឬពាក្យសម្ដីរបស់អ្នកដទៃឡើយ

ថ្មីៗនេះ មានរូបភាពពីរសន្លឹកបានអង្រួនចិត្តប្រិយមិត្តក្នុងបណ្ដាញសង្គមហ្វេសប៊ុគយ៉ាងខ្លាំង។ រូបភាពនោះគឺ មានក្មេងប្រុសកម្សត់ម្នាក់ បានប្រើកង់សំណព្វរបស់គាត់ដែលមានសភាពចាស់ទ្រុឌទ្រោម ដើម្បីធ្វើការប្រណាំង ជាមួយនឹងសម្លៀកបំពាក់ ដែលពុំមែនជាឯកសណ្ឋានផ្លូវការសម្រាប់បេក្ខជនចូលរួមការប្រឡង។ យើងមើលឃើញថា ដ្បិតតែកង់របស់គាត់ចាស់ពិតមែន រីឯសម្លៀកបំពាក់របស់គាត់ក៏រខេករខាក ប៉ុន្តែគាត់បាននាំមុខកង់ថ្មីៗជាច្រើនអំឡុងពេលប្រណាំងនោះ ដែលឃើញហើយគ្រប់គ្នាមិនសរសើរមិនបានទេ។ គាត់ជាក្មេងដែលមានការតាំងចិត្ត ប្ដេជ្ញាចិត្ត តស៊ូពុះពារយ៉ាងមុតមាំ ទើបអាចជួយឱ្យគាត់នាំមុខគេបានបែបនេះ។

1890707c1341a4f8b67492b565a1990d 1

យ៉ាងណាមិញ របស់ដែលមានរូបរាងចាស់ មើលទៅមិនសមទំនង ឬគ្រប់គ្នាប្រហែលជាមើលរំលង មិនឱ្យតម្លៃ ប៉ុន្តែតម្លៃ និងគុណភាពរបស់វានៅតែល្អ ក៏ព្រោះតែវាចេះឱ្យតម្លៃដល់ខ្លួនឯង និងឈរត្រង់ចំណុចមួយដែលជាខ្លួនឯង។ សមត្ថភាពពិតមិនបានជាប់ទាក់ទងនឹងរូបរាង ឬសម្បកខាងក្រៅនោះទេ។ ដូច្នេះហើយ សូមកុំវាយតម្លៃមនុស្សដោយគ្រាន់តែឃើញត្រឹមសម្បកក្រៅ ព្រោះអ្នកពិតមិនអាចដឹងទេថា ធាតុពិតនៅខាងក្នុង និងអ្វីដែលគេមាន ជួនកាលយើងមិនអាចនឹងមាន ឬសមត្ថភាពមិនដល់គេផងក៏ថាបានដែរ៕

124168261_3513829365352181_5216137665616591990_o

08a5c49ecef97212c691e4d5823a875c 1

124433702_1296224497421359_6894052432351868402_n

Ab027e6369696d0c50d5ae3fa8a849a7

Bf390a40416e10182c4d86aa2255e8cb (1)

D8bc108d6be8033c1d99163115da3698

C3243b80f3ae7ca3087058cf70a1345c

ប្រភពរូបភាព ៖ លោក កឹម​ សុ​វ​ណ្ណា