វាមេីលទៅមិនគួរឱ្យស្រលាញ់ ផ្អែមល្ហែម និងបង្ហាញពីការបារម្ភនោះទេ នៅពេលដែលអ្នកចាំតែឃ្វាល ហួងហែង មនុស្សជាទីស្រលាញ់របស់អ្នកពេញ ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍នោះ។
វាមេីលទៅហាក់ដូចជាចម្លែកៗ និងមេីលគួរឱ្យរាប់អានសោះ នៅពេលដែលអ្នក blocked មនុស្សដែលមិនដឹងអីលេីបណ្តាញសង្គម ព្រោះតែតម្រូវចិត្ត និងការចង់បានរបស់គូស្នេហ៍របស់អ្នក។
វាមេីលទៅដូចជាមិនសមសោះ ហេីយហាក់បីដូចជាគាបសង្កត់ខ្លាំងពេកហេីយ នៅពេលដែលអ្នកចង់ទៅណាមកណា ចង់ជួបជុំគ្រួសារ សាច់ញាតិ ឬមិត្តភក្តិ ក៏ត្រូវរង់ចាំអនុញ្ញាតិពីគូស្នេហ៍របស់អ្នកនោះ។
វាមេីលទៅហាក់តឹងតែងខ្លាំង និងមិនសមហេតុផលសោះ ដែលគូស្នេហ៍ម្នាក់ៗត្រូវតែសួរគ្នា ឬសុំគ្នា ថាគួរស្លៀកពាក់បែបណា លេងជាមួយអ្នកណា រាប់អានជាមួយអ្នកណា ឬបង្ហោះសារបែបណាខ្លះលេីបណ្តាញសង្គមហ្វេសប៊ុក។
វាមេីលទៅហាក់គួរឱ្យធុញទ្រាន់ខ្លាំងណាស់ ដែលគូស្នេហ៍តែងតែឈ្លោះប្រកែកគ្នា ខឹងងរគ្នា ហេីយក៏និយាយពាក្យថាបែកគ្នាជារឿយៗ តែគង់តែត្រលប់មកត្រូវគ្នាដដែល។
កុំឱ្យក្តីស្រលាញ់ និងស្នេហារបស់អ្នកមានភាពរកាំរកូស និងគួរឱ្យធុញទ្រាន់ជ្រុលពេកអី....តេីអ្នកយល់ថាការបិទសិទ្ធ បារម្ភ ហួងហែងទាំងនេះ បានន័យថាជាក្តីស្រលាញ់ពិត ឬបញ្ជាក់ពីភាពផ្អែមល្ហែមមែនទេ? ទេ...មនុស្សគ្រប់រូបមានសិទ្ធរៀងៗខ្លួន និងមានរឿងដែលត្រូវធ្វេីជាសិទ្ធបុគ្គលដែរ កុំធ្វេីរឿងដែលបំពានទៅភាគីម្ខាងៗហួសហេតុពេក យេីងគ្រាន់តែជា សង្សារ មនុស្សជាទីស្រលាញ់ ឬប្តី/ប្រពន្ធគេប៉ុណ្ណោះ មិនមែនជាម្ចាស់ជីវិតគេនោះឡេីយ...ធ្វេីអ្វីក៏ធ្វេីចុះតែឱ្យល្មមៗកុំហួសហេតុពេក...ប្រយ័ត្នដាច់ចំណងដោយមិនដឹងខ្លួន៕
#ចែធំ
#កវីលាក់ស្នេហ៍ប្រលោមលោក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក