ជាការពិតណាស់គូស្នេហ៍ជាច្រើនតែងតែចង់បានការស្រលាញ់ស្មោះស្ម័គ្រ និងការយកចិត្តទុកដាក់ថែទាំពីភាគីម្ខាងទៀត ជាពិសេសមនុស្សស្រីរមែងតែងតែចង់បានការយល់ចិត្ត Take Care ការឱ្យតម្លៃពីដៃគូ ដែលការទាមទារខ្លះបែរជាធ្វើឱ្យមនុស្សស្រីខកបំណង ព្រោះតែបុរសជាទីស្រលាញ់មិនបានផ្តល់អ្វីដែលខ្លួនចង់បាន។
តែអ្នកដឹងទេ ការពិតទៅអត្តចរិត ទង្វើ និងការប្រណិបត្តិរបស់អ្នកចំពោះគូស្នេហ៍ក៏អាចជះឥទ្ធិពលតាមការតបស្នងមកវិញដែរ ចុះប្រសិនជាអ្នកមានចរិតមិនល្អ យកតែចិត្តខ្លួនឯង ពូកែរករឿងគ្មានហេតុផល និងធ្វើឱ្យមនុស្សប្រុសហាក់មានការមិនពេញចិត្តចំពោះអ្នកតើឱ្យបុរសនោះផ្តល់តម្លៃតបស្នងមកអ្នកបានយ៉ាងម៉េចទៅ។ ដូច្នេះ......
-កុំចង់បានការតបស្នង ឱ្យបុរសចាត់ទុកអ្នកដូចជា Queen បេីអ្នកមិនបានគោរព និងប្រណិបត្តិគាត់ដូចជា King
-ហេីយក៏កុំរំពឹងថាឱ្យនារីចាត់ទុកអ្នកដូចជា King បេីអ្នកមិនបានឱ្យតម្លៃនាងដូចជា Queen
សរុបចុងក្រោយជីវិតគូស្នេហ៍ ឬប្តីប្រពន្ធ គឺជាការគោរព ស្មោះត្រង់យោគយល់គ្នា និងឱ្យតម្លៃគ្នាទៅវិញទៅមកដោយស្មើភាពគ្នា មិនលើសមិនខ្វះ មិនមែនតែចាំលះបង់ ឬទទួលយកតែម្ខាងៗ នោះទេីបស្នេហាសុខសាន្តមានក្តីសុខ ជីវិតពោរពេញទៅដោយសុភមង្គលដែលធ្វេីឱ្យគ្រប់គ្នាច្រណែន ៕
អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក