អ្នក​គ្រូ​ហុងស៊ុយ​ ណាលី ណែនាំ​ឲ្យ​ទិញ​មាស​នៅ​ពេល​នេះ ព្រោះ​តម្លៃ​នឹង​ឡើង​ខ្លាំង​វិញ​នៅ​ខែ​មករា

កាល​ពី​យប់​មិញ​ក្រុមហ៊ុន​នៅ​សហរដ្ឋអាមេរិក​បាន​ប្រកាស​ពី​លទ្ធផល​អភិវឌ្ឍ​វ៉ាក់សាំង​ការពារ​ជំងឺ COVID-19 ដែល​មាន​ប្រសិទ្ធភាព​ដល់ ៩០ ភាគរយ​ហើយ​នៅ​ដំណាក់កាល​សាកល្បង​លើក​ទី ៣។

125014965_2865020163743663_5871218887631746980_o

124862809_2865020200410326_8357397996499047068_o

ជាមួយ​គ្នា​នេះ​ក៏​រុញ​ឲ្យ​ហាងឆេង​តម្លៃ​មាស មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​បើ​តាម​ការ​ណែនាំ​ពី​អ្នក​គ្រូ​ហុងស៊ុយ​ល្បី​ឈ្មោះ ណាលី (Master Naly Feng Shui) ក៏​បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ផ្លូវការ​ថា៖ " តម្លៃមាស ធ្លាក់ចុះហើយ យើងអាចទិញក្នុងកំឡុងពេលនេះ ព្រោះវានឹងហក់ឡើងខ្លាំងវិញ ហើយចាំលក់ចេញក្នុងពាក់កណ្តាលខែមករាដល់ចុងខែមករា ។ ហើយ មាស តម្លៃឡើងដល់ខែមិនា តែក្នុងខែមករាតម្លៃមាសល្អជាងគេ ប្រញ៉ាប់លក់ចេញចុះ កំទុកលុយគាំងចោលយូរ ។ សូមជូនពរដល់បងប្អូនទាំងអស់ ហេងៗ រកទទួលទានមានបាន ទាំងអស់គ្នា ( Master Naly Feng Shui )"។

Ice_screenshot_20201110 142242

5f8411e57ef7e_1602490800_medium

បញ្ជាក់​ថា កន្លង​មក​នៅ​ឆ្នាំ ២០១៩ ​អ្នក​គ្រូ​ក៏​ធ្លាប់​ទស្សន៍ទាយ​ទុក​ជា​មុន​ពី​ប្រភេទ​ជំងឺ​ម្យ៉ាង​ដែល​ជា​ជំងឺ​ផ្តាសាយ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​រយៈ​ពេល​យូរ និង​អាច​បម្លែង​ខ្លួន​ទៅ​ជា​មេរោគ​ផ្សេងៗ លុះ​ចូល​ដល់​ឆ្នាំ ២០២០ ជំងឺ COVID-19 ស្រាប់​តែ​ផ្ទុះ​ខ្លាំង​មែន។ ក្រៅ​ពី​នេះ​អ្នក​គ្រូ ណាលី ក៏​រមែង​ទស្សន៍ទាយ​ឆុត​ពី​បញ្ហា​អាកាសធាតុ​ក្នុង​និង​ក្រៅ​តំបន់​នានា​ផង​ដែរ៕