ដំណឹង​ល្អ! វ៉ាក់សាំង​ការពារ COVID-19 តេស្តមាន​ប្រសិទ្ធភាព​ដល់ ៩០ ភាគរយ​ហើយ ​និង​រំពឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ចុង​ឆ្នាំ ២០២០

ការ​អភិវឌ្ឍ​ផលិត​នូវ​វ៉ាក់សាំង​ដែល​ចូលរួម​ដោយ​ក្រុមហ៊ុន Pfizer (អាមេរិក) និង BioNTech (អាល្លឺម៉ង់) តាម​ការ​សាកល្បង​នៅ​ដំណាក់កាល​ទី ៣ រក​ឃើញ​ថា​មាន​ប្រសិទ្ធភាព ៩០ ភាគរយ​ហើយ ដែល​អាច​បញ្ចៀស​មិន​ឲ្យ​មនុស្ស​ឆ្លង​ជំងឺ COVID-19។

C1_3804815

JgO8uyQwo528pGwhNU68KkWFoBIhc6sbwyC5 RylE74

តាម​សេចក្ដី​ថ្លែងការណ៍​ពី​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ខាង​លើ​គឺ​លោក Albert Bourla បាន​ឲ្យ​ដឹង​ថា៖ "ការ​សាកល្បង​នៅ​ដំណាក់​កាល​ទី​ ៣ នៃ​វ៉ាក់សាំង​របស់​យើង គឺ​កាន់​តែ​ខិត​ជិត​ដល់​ការ​ផ្ដល់​ឲ្យ​មនុស្ស​ទូទាំង​សកលលោក សម្រាប់​តម្រូវការ​ដែល​ពួក​គេ​កំពុង​ចាំបាច់ និង​ជួយ​បញ្ចប់​នូវ​វិបត្តិ​សេដ្ឋកិច្ច​របស់​ពិភពលោក"។

Ice_screenshot_20201109 203917

Vaccine

វ៉ាក់សាំង​មួយ​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​សហរដ្ឋអាមេរិក​ធ្វើ​ការ​ពិនិត្យ​ម្តង​ទៀត​នៅ​កំឡុង​សប្តាហ៍​ទី ៣ នា​ខែ​វិច្ឆិកា មុន​ទទួល​បាន​អាជ្ញាប័ណ្ណ​ដាក់​ឲ្យ​ប្រើប្រាស់ ហើយ​រំពឹង​នឹង​អាច​ចរាចរ​លើ​ទីផ្សារ​ត្រឹម​ចុង​ឆ្នាំ ២០២០។

តាម​ផែនការណ៍​របស់​ក្រុមហ៊ុន គឺ​ពួក​គេ​ចង់​ផ្គត់ផ្គង់​វ៉ាក់សាំង​នៅ​លទ្ធផល​សម្រេច ចំនួន ៥០ លាន​ដូស​ត្រឹម​ឆ្នាំ ២០២០ ហើយ​បន្ថែម​ដល់ ១,៣ ពាន់​លាន​ដូស​នៅ​ឆ្នាំ​បន្ទាប់ ២០២១។

201109_gma_besser_hpMain_16x9_992

Pfizer Vaccine AP 091120

ជាមួយ​ដំណឹង​ដ៏​ក្តៅ​គកុក​នេះ ក៏​បាន​រុញ​ឲ្យ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន Pfizer កើន​ឡើង​ដល់ ១៥ ភាគរយ ខណៈ​ក្រុមហ៊ុន BioNTech កើន​ដល់ ២៥ ភាគរយ​ឯ​ណោះ។

បញ្ជាក់​ថា​គិត​ត្រឹម​យប់​ថ្ងៃ​ទី ៩ ​វិច្ឆិកា ឆ្នាំ ២០២០ ករណី​អ្នក​ឆ្លង​ជំងឺ COVID-19 មាន​សរុប ៥០ ៨៧៣ ៧៧១ ករណី ដោយ​បាត់បង់​ជីវិត ១ ២៦៤ ០៥០ ករណី និង​ជា​សះស្បើយ ៣៥ ៨៦៥ ៦០៤ ករណី៕

ប្រភព៖ Bangkokpost | Ft