នៅលើបង់អង្គុយលេងក្នុងសួនមួយកន្លែង ស្រាប់តែមានមនុស្សប្រុសវ័យក្មេងម្នាក់បានចូលទៅនិយាយរាក់ទាក់ បុរសវ័យចំណាស់ម្នាក់ដែលកំពុងតែអង្គុយលេងក្នុងសួន ដោយរាក់ទាក់ថា ៖
ថ្ងៃនោះគឺជាថ្ងៃដ៏អាម៉ាស់បំផុតរបស់ខ្ញុំ តែក៏ជាថ្ងៃដែលខ្ញុំទទួលបានសេចក្ដីថ្លៃថ្នូរ ព្រោះតែលោកគ្រូបានផ្ដល់នូវភាពថ្លៃថ្នូរដល់ខ្ញុំក្នុងស្ថានភាពពេលនោះ។ បន្ទាប់ពីទទួលបានមេរៀនពីលោកគ្រូនៅថ្ងៃនោះមក ខ្ញុំបានប្ដេជ្ញាចិត្តខ្លួនឯងថា ខ្ញុំនឹងមិនធ្វើរឿងអាក្រក់ ឬធ្វើជាចោរទៀតនោះឡើយ។ រឿងកាលពេលនោះ លោកគ្រូមិនដែលរំឭក ឬបន្ទោសខ្ញុំទាល់តែសោះ ផ្ទុយទៅវិញ លោកគ្រូបានបង្រៀននូវមេរៀននៃសេចក្ដីថ្លៃថ្នូរ និងសីលធម៌ដ៏គួរឱ្យគោរពដល់ខ្ញុំទៅវិញ។ ខ្ញុំពិតជាយល់ច្បាស់ណាស់ អំពីមេរៀនដ៏មានតម្លៃ និងការអប់រំរបស់លោកគ្រូនៅថ្ងៃនោះ អរគុណណាស់លោកគ្រូ។
បន្ទាប់ពីស្ដាប់សិស្សម្នាក់នោះនិយាយចប់ លោកសាស្ត្រាចារ្យក៏បានតបទៅវិញថា ៖
ពិតណាស់ ខ្ញុំចាំបានស្ថានភាពនៃការលួចនាឡិកានៅក្នុងថ្ងៃនោះបានច្បាស់ តែខ្ញុំមិនចាំអ្នកនោះឡើយ ព្រោះពេលនោះ ខ្ញុំបិទភ្នែកអ្នកទាំងអស់គ្នា ហើយខ្ញុំក៏បិទភ្នែកខ្លួនឯងផងដែរ មុនពេលដែលខ្ញុំស្ទាបហោប៉ាវរបស់អ្នកគ្រប់គ្នា៕
ប្រភព ៖ បរទេស / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)