លេខ១នាំមុខគេហើយ «ខ្ញុំគឺជាកម្ពុជា» ការប្រកួតវីដេអូខ្លីស្តីពី បរិស្ថាន ឆ្នាំ២០២០ របស់ក្រសួងបរិស្ថាន កុំភ្លេចជួយ like និង Share សម្រាប់ការគាំទ្រ (មានវីដេអូ)

កាលពីខែតុលា ឆ្នា​២០២០ ក្រសួងបរិស្ថាន សហការជាមួយនឹង AMS បានរៀបចំការប្រកួតវីដេអូខ្លីស្តីពីបរិស្ថាន ក្រោមប្រធានបទ៖ «សម្រស់ស្រុកយើង» ដោយការចុះឈ្មោះទទួលពាក្យប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកញ្ញា រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។ ដោយការប្រកួតនេះ គឺសម្រាប់មនុស្សទូទៅ ជាពិសេសអ្នកដែលស្រឡាញ់បរិស្ថាន និងចូលចិត្តផ្សព្វផ្សាយអំពីទេសភាពធម្មជាតិ គឺអាចបង្ហាញស្នាដៃតាមរយៈវីដេអូខ្លីស្តីពីបរិស្ថាន ដែលត្រូវបានសហការរៀបចំឡើងដោយក្រសួងបរិស្ថានសហការជាមួយ AMS។

ការផលិតវីដេអូឯកសារខ្លី គឺត្រូវមានរយៈពេលចាប់ពី ៣នាទី ទៅ ៥នាទី ជាវីដេអូស្នាដៃថ្មី ប្រកបដោយការច្នៃប្រឌិត មិនមែនជាការចម្លងខ្លឹមសារ ឬ ផ្នែកណាមួយធ្លាប់ផ្សព្វផ្សាយតាមអនឡាញ និងផ្សាយតាមទូរទស្សន៍ ឬជាស្នាដៃដែលធ្លាប់ទទួលបានជ័យលាភីរួចហើយនោះទេ។ ដោយអត្ថន័យ គឺដើម្បីចូលរួមលើកកម្ពស់ការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងជីវភាពរបស់សហគមន៍តាមរយៈទេសចរណ៍ធម្មជាតិ។

Photo_2020 09 29_10 59 14

Screen Shot 2020 11 07 At 6.47.56 PM

ក្នុងការប្រកួតនេះ ជ័យលាភីលេខ១ នឹងត្រូវទទួលរង្វាន់ជាថវិកាចំនួន ៨ ០០០ ០០០ រៀល លេខ២ ទទួលរង្វាន់ជាថវិកាចំនួន ៥ ០០០ ០០០ រៀល លេខ៣ ទទួលរង្វាន់ជាថវិកាចំនួន ៣ ០០០ ០០០ រៀល ខណៈបេក្ខជន ឬក្រុម Top 10 នឹងទទួលបានរង្វាន់ជាថវិកាចំនួន ១ ០០០ ០០០ ររៀល និងរង្វាន់ឧបត្ថម្ភផ្សេងៗទៀត។

ជាក់ស្តែង សម្រាប់តែវិច្ឆិកានេះ ផងដែរ ក្រសួងបរិស្ថាន ក៏បានធ្វើការជ្រើសរើសវីដេអូដែលល្អ និងមានភាពលេចធ្លោមួយចំនួនធ្វើការបង្ហោះលើគណនីហ្វេសប៊ុកផេក ក្រសួងបរិស្ថាន ជាផ្លូវការ ដោយវីដេអូដែលត្រូវបានគាំទ្រខ្លាំងជាងគេ ត្រូវបានគេមើលឃើញថាជាស្នាដៃរបស់ក្រុមបេក្ខជន United Media មានចំណងជើងថា៖ « I am Cambodia ខ្ញុំគឺជាកម្ពុជា » ដែលមានលេខកូដសម្គាល់៖ #C026។ ដោយវីដេអូនេះផងដែរ បានធ្វើការសម្រិតសម្រាំងយ៉ាងប្រណីតនូវទស្សនីយភាពតំបន់ទេសចរណ៍កម្ពុជាជាច្រើនកន្លែង និងស្ទើរគ្រប់ខេត្តក្រុង សុទ្ធតែមានភាពស្រស់ស្អាតទាក់ទាញខ្លាំង ដោយមានអត្ថន័យខាងក្រោមដូចតទៅ៖

Screen Shot 2020 11 07 At 6.47.41 PM

Screen Shot 2020 11 07 At 6.47.33 PM

ការប្រកួតវីដេអូខ្លីស្តីពី បរិស្ថាន ឆ្នាំ២០២០

ក្រោមប្រធានបទ «សម្រស់ស្រុកយើង»

បេក្ខជន៖ United Media

លេខកូដសម្គាល់៖ #C026

ចំណងជើង៖ I am Cambodia

Screen Shot 2020 11 07 At 6.48.29 PM

Screen Shot 2020 11 07 At 6.48.03 PM

សេចក្តីបរិយាយពីវិដេអូ៖ សម្រាប់វីដេរអូលក្ខណៈឯកសារនេះយើងខ្ញុំបានដកស្រង់ទិដ្ឋភាពស្រស់ស្អាតតាមតំបន់មួយចំនួនដូចដែលបានរៀបរាប់ខាងលើ។ ចង់អោយអ្នកទស្សនាបានឃើញទិដ្ឋភាពដែលកម្រនៅកន្លែងមួយចំនួនដែលពួកគាត់មិនធ្លាប់ទៅដល់ឬមើលឃើញ។

ខ្ញុំគឺជាកម្ពុជាក៏បានចូលរួមលើកស្ទួយដល់តំបន់ទេសចរណ៍មួយចំនួនដែលអ្នកទេសចរជាតិ និងអន្តរជាតិមិនធ្លាប់បានឃើញហើយជំរុញអោយពួកគាត់មកលេងនិងចូលរួមថែរក្សារអោយបានល្អរាល់សម្បត្តិធម្មជាតិ និងសម្បត្តិមនុស្សជាតិដែលមាន។

យើងខ្ញុំមិនអាចមានលិទ្ធភាពបង្ហាញអស់នូវសម្រស់ វប្បធម៌ និង ភាពអសា្ចរ្យដែលកម្ពុជាមានដ៏ច្រើនតែក្នុងវីដេរអូខ្លីមួយនេះទេតែសង្ឃឹមថាវាជាការចាប់ផ្តើមមួយដ៏ល្អសម្រាប់អោយគេស្គាល់ប្រទេសកម្ពុជាបន្ថែមតាមរយះវីដេរអូនេះ។

Screen Shot 2020 11 07 At 6.49.41 PM

Screen Shot 2020 11 07 At 6.49.05 PM

សូមចូលរួមធ្វើការ Like និង Share ដើម្បីគាំទ្រដល់បេក្ខជន ឬ ក្រុម ដែលលោកអ្នកពេញចិត្ត ដើម្បីទទួលជ័យលាភីនៃការប្រកួត៕

សូមទស្សនាវីដេអូខាងក្រោម ដោយចុចទស្សនា និង Share វីដេអូនេះជាការគាំទ្រ ៖

Screen Shot 2020 11 07 At 6.49.12 PM

Screen Shot 2020 11 07 At 6.49.58 PM

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: