៧ ​វិច្ឆិកា ២០២០ ​ពួក​យើង​សូម​គោរព​លា​ពុក​ម៉ែ​បងប្អូន​ហើយ ដើម្បី​ទៅ​រក​ការងារ​ថ្មី​ចិញ្ចឹម​ជីវិត​បន្ត!

ក្រោយ​បើក​ដំណើរការ​លើក​ចុង​ក្រោយ​ចំនួន ៤ ​ថ្ងៃ កាល​ពី​កំឡុង​ពេល​ឈប់​សម្រាក​បុណ្យ​អុំទូក អក​អំបុក សំពះព្រះខែ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ទី​បំផុត​រមណីយដ្ឋាន ភូមិ​វប្បធម៌​កម្ពុជា បាន​សម្រេច​ប្រកាស​បិទ​ទ្វារ​ទាំង​ស្រុង​ចាប់​ពី​ថ្ងៃ​ទី ៧ ​វិច្ឆិកា ឆ្នាំ ២០២០ នេះ​ត​ទៅ​ហើយ។

123344068_2439838872991026_2381035843505607041_n

123248814_2437070589934521_234730561989143144_o

បើ​តាម​ការ​បង្ហោះ​ពី​ទំព័រ Cambodian Cultural Village ភូមិវប្បធម៌​កម្ពុជា ​នៅ​មុន​នេះ​បាន​សរសេរ​ថា៖ " ជំរាបសួរ ! ពុកម៉ែបងប្អូនជាទីស្រលាញ់

ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងបុគ្គលិក ក្នុងរមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា ទាំងអស់ សូមលំឱនកាយគោរពលា ពុកម៉ែបងប្អូនជារៀងរហូត ដើម្បីទៅរកការងារថ្មី ដើម្បី ចិញ្ជឹមជីវិតបន្ត ។ សូមជំរាបលា!"

ជាមួយ​សារ​ខាង​លើ​ បាន​ធ្វើ​ឲ្យ​មហាជន​និង​បងប្អូន​ខ្មែរ​យើង​ជា​ច្រើន​បង្ហាញ​ការ​សោកស្ដាយ និង​ក្តី​នឹក​រលឹក ហើយ​ខ្លះ​ក៏​បង្ហាញ​ការ​អរគុណ​ដល់​ទីតាំង​នោះ​ដែល​បាន​បម្រើ​អារម្មណ៍​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ក៏​ដូច​ជា​បង្ហាញ​ចែកចាយ​នូវ​វប្បធម៌​ដ៏​អស្ចារ្យ​របស់​កម្ពុជា ​នៅ​ចន្លោះ​ពេល​ជាង ១៧ ឆ្នាំ​មក​នេះ។ <<ការ​លា​ដោយ​ស្នាម​ញញឹម តែ​បង្កប់​ដោយ​ភាព​នឹក​រលឹក>>

123948566_2442172479424332_6681743475170257511_o

123771090_2442169609424619_3565277411532606252_o

123717798_2442169622757951_5602951809068052504_o

123702874_2442170292757884_5713581972946998107_o

123521430_2442172029424377_7776624843568292247_o

បញ្ជាក់ថា ភូមិ​វប្បធម៌​កម្ពុជា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប​។ ភូមិវប្បធម៌កម្ពុជាគឺ​ជា​កូន​ភូមិ​គំរូ​មួយ​ដែល​មាន​សំណង់​ ផ្ទះ និង អាគារ​ប្រវត្តិសាស្រ្ត​ទំនាម​ទំលាប់​របស់​ប្រជាជន​ខ្មែរ និង ជីវភាព​របស់​ជនជាតិ​ទាំងអស់​។ កន្លែងនេះ​មាន​ទំហំ ២១០ ០០០ ម៉ែត្រការ៉េ​។​ ក្នុងភូមិវប្បធម៌កម្ពុជា​មានភូមិ​ចំនួន​១២ ដែល​តំណាង​ឲ្យ​វប្បធម៌​ផ្សេង​ៗ​គ្នា និង ចរិតលក្ខណៈ​របស់​ជនជាតិ​១៩​។ ភ្ញៀវ​ទេសចរណ៍​អាច​រីក​រាយ​ជាមួយ​នឹង​ការ​សំដែង​របាំអប្សរា និង របាំ​របស់​ជនជាតិ​ភាគតិច​នៅ​កម្ពុជា និង អាច​ទស្សនា​ការ​សំដែង​អំពី​ប្រពៃណី​រៀប​អាពាហ៌ពិពាហ៌​របស់​ជនជាតិ​ខ្មែរ​។ នៅតាម​ភូមិ​និមួយ​ៗ អ្នក​ទេសចរណ៍​អាច​មើលឃើញ​អំពី​ការបង្ហាញ​អំពី​របៀប​ឆ្លាក់លើថ្ម លើឈើ ដំគ្រឿង​ប្រាក់ និង ឆ្នៃត្បូង​ជាដើម៕

ប្រភព៖ Cambodian Cultural Village ភូមិវប្បធម៌​កម្ពុជា